ភ្នំពេញ ៖ អគារមិត្តភាពកម្ពុជា -ចិននៃមន្ទីរពេទ្យបង្អែកខណ្ឌសែនសុខ មានតម្លៃជាង៥៥ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដើម្បីឆ្លើយតបទៅនឹងតំរូវការដ៏ចំាបាច់របស់ប្រជាពលរដ្ឋផ្នែកសេវាសុខាភិបាលសាធារណៈ។នៅក្នុងពិធីសម្ភោធអគារសុខាភិបាលដ៏ល្អប្រណិតនៅព្រឹកថ្ងៃទី១២កញ្ញានេះ លោក ស្រីម៉ក់ វណ្ណស៊ីថាអភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា អគារ មិត្តភាពកម្ពុជា-ចិននេះ មិនត្រឹមបានបំរើដល់ការអភិវឌ្ឍរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បានបំរើផលប្រយោជន៏ដល់ប្រជាពលរដ្ឋបានយ៉ាងធំធេង ក្នុងការព្យាបាលជំងឺ សម្រាលកូន និងការត្រួត សុខភាពជាដើម។
លោកស្រីបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់នេះ ពិតជាសប្បាយរីករាយ ដោយមានមន្ទីរពេទ្យនៅជិតផ្ទះ ក្នុងសហគមន៏ខ្លួនមិនពិបាកទៅរកសេវាព្យាបាលនៅកន្លែងឆ្ងាយទៀតឡើយ ដែលបានកាត់ ន្ថយការចំណាយបានយ៉ាងច្រើន ដោយតំបន់នេះនៅជាយរាជធានីភ្នំពេញហើយសំបូរ ទៅដោយប្រជាពលរដ្ឋមានជីវភាពក្រីក្រ។លោក Bai Wei អគ្គលេខាធិការរងមូលនិធិចិន ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃសាធារណៈរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថា ការផ្តល់អគារសម្រាប់ព្យាបាលអ្នកជំងឺនេះ គឺបានកើតចេញពីចំណងមិត្តភាពដ៏ល្អ ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា -ចិន។ លោកបញ្ជាក់ថា រដ្ឋាភិបាលចិននៅតែសន្យាបន្តជួយ កម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងធានាឲ្យ ប្រជាពលរដ្ឋមានសុខភាពល្អរឹងមាំបន្ថែមទៀត។លោក ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចាត់ទុកថា ជំនួយដ៏ថ្លៃថា នេះជាសមិធិផលយ៉ាងមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាវិស័យអាទិភាពដោយត្រូវយកចិត្តទុកដាក់ជាចំបង។ លោកបញ្ជាក់ថា មន្ទីរពេទ្យនេះ មានបំរើសេវាសុខភាពជាច្រើនដូចជា ពិគ្រោះជំងឺទូទៅ ជំងឺកុមារ វៈកាត់តូច សង្គ្រោះ បន្ទាន់ សម្ភព រោគស្រ្តី ជម្ងឺភ្នែក ពិនិត្យព្យាបាលជំងឺឆ្លងតាមប្រពន្ធ័បន្តពូជ និងពិនិត្យពិសោធឱសថ សាស្រ្ត ព្រមទាំងព្យាបាលជមឺ្ងផ្សេងៗទៀត។ មន្ទីរពេទ្យបង្អែកសែនសុខត្រូវបានបង្កើតឡើងនៅក្នុងសហគមន៏ក្រីក្រអន្លង់ក្ងាន ស្ថិតក្នុងសង្កាត់ឃ្មួន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារមន្ទីរពេទ្យថ្មីនេះមានប្រវែងបណ្តោយ៤០ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់២ជាន់ ត្រូវបានសាងសងចប់រាល់នៅចុងខែមិថុនាឆ្នាំ2013 ដោយចំណាយថវិកាជាង៥៥ម៉ឺនដុល្លារហសរដ្ឋអាម៉េរិក ព្រមជាមួយនឹងសម្ភារសុខាភិបាលគ្រប់ប្រភេទនិងរថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿងសម្រាប់ដឹកអ្នកជម្ងឺថែមទៀត។
គួរំលឹកថាៈតាមរយៈមូលនិធិនេះក៏កំពុងចុះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមន្ទីរពេទ្យបង្អែកមួយកន្លែងទៀត នៅដើមឆ្នាំ២០១៤ខាងមុខ ឲ្យក្លាយជាមន្ទីរពេទ្យ ជាមជ្ឈមណ្ឌលក្នុងតំបន់ ដែលមានលទ្ធភាពកាន់តែទំនើបក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។នេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិ ចិនដើម្បីសន្តិភាពនិងអភិវឌ្ឍនៃសាធាណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួលចំណែកលើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅកម្ពុជាឲ្យកាន់តែប្រសើរ ពិសេសផ្តល់លទ្ធឲ្យពលរដ្ឋក្រីក្រអាចទទួ លបានសេវាព្យាបាលដូចអ្នកធូធាបានផងដែរ៕ដោយ៖ ស.ស្អាត