​ចិនចង់​ឲ្យគណបក្សឈ្នះឆ្នោត ​សម្របសម្រួល​នយោបាយ​ដើម្បី​ការរីកចំរើន​នៅក្នុងប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​​អន្ដរជាតិ​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កុម្មុយ​នីស្ត​​ចិន​លោក Chen Feng xiang ​បានថ្លែងនៅក្នុងជំនួប​ជាមួយ​អគ្គលេខាធិការ​គណបក្ស​ហ៊ុនស៊ិន​ប៉ិច​​​​ កាល​ពី​រសៀល​ថ្ងៃទី​២៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ថា ភាគី​ចិន​​ចង់​អោយ​មានការ​សម្រប​សម្រួ​ល​រវាង​​គ​ណ​បក្ស​ឈ្នះឆ្នោត​ទាំងពីរ ​ដើម្បី​សន្ដិភាព ​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេ​ស​​កម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ញឹក ​ប៊ុនឆៃ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុងជំនួបនោះប្រតិភូ​ចិន ដែលដឹកនាំដោយ​​លោក ​Chen​ Feng xiang ​​បាន​លើក​ឡើង​​​ពី​បញ្ហា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ហ៊ុនស៊ិនប៉ិច និង​គណបក្ស​កុម្មុយនីស្ត​ចិន​ ជា​ពិសេ​ស​ការ​ពង្រឹង​សមាជិក​នៅ​តាម​មូលដ្ឋាន ហើយ​សំរាប់​ឆ្នាំ​នេះ​ដែរ​ខាង​បក្ស​កុម្មុយ​នីស្ដ​ចិន​បាន​ផ្ដល់​នូវ​ម៉ូតូ និង​កង់​អាគុយ ​ដើម្បី​ធ្វើ​ការងារ​ផង​ដែរ​។​ លោកបន្តថា ​ក្នុងនាម​គណបក្ស​ហ៊ុនស៊ិន​ប៉ិច​ លោកក៏​បាន​សំណូមពរ​អោយ​បង្កើន​ធនធាន​មនុស្ស ​គឺ​ការ​​ទៅ​សិក្សា​រយៈពេល​វែង​នៅ​សា​ធារណរដ្ឋ​ប្រជាមានិត​ចិនផងដែរ។

​ទាក់ទងទៅនឹងបញ្ហា​​​នយោបាយ​នៅ​កម្ពុជា ​​​លោក ​Chen​ Fengxiang ​បានលើកឡើង​ ដោយ​គាត់​​​ចង់​អោយ​មាន​ការ​សម្រ​ប​​សម្រួល​​រវាងគណបក្សឈ្នះឆ្នោត​ទាំងពីរ ពីព្រោះ​​ប្រទេស​​ចិន​លោក​​មាន​​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «​ប្រជាធិបតេយ្យ​សម្រប​សម្រួល​»​ ។ លោកបញ្ជាក់ថា ​ការប្រើ​ពាក្យ​នេះ​ ក៍ដោយសារតែ​ប្រទេស​កម្ពុជា​យើង​​នៅពេល​ក្រោយ​ការ​បោះឆ្នោត​តែង​មាន​បញ្ហា​ដូច្នេះ​ត្រូវ​តែ​មាន​ការ​ជជែក​គ្នា ​និង​សម្របសម្រួល​គ្នា ដូច្នេះ​ទើប​ខាង​ភាគី​ចិន​បាន​ប្រើ​ពាក្យ​ប្រ​ជាធិបតេយ្យ​សម្របសម្រួល​។​​

តាមលោក ​ញឹក​ ប៊ុន​ឆៃ ​បញ្ជាក់​ថា ​គោលបំណង​ដែលលោក ​Chen​ Fengxiang ​ចង់លើក​ឡើង​ គឺ​លោក​ចង់​អោយ​គណបក្ស​​ដែល​ឈ្នះ​ឆ្នោត​មានការ​សម្របសម្រួល​ឈាន​ទៅ​ដល់​ធ្វើការ​ជា​មួយគ្នា​ដើម្បី​សន្ដិភាព និង​ស្ថិរភាព និង​ដើម្បី​សង្គម ព្រមទាំង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [905]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [968]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1494]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1076]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1053]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អប់រំ-កីឡា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [891]


​ឆ្នាំ​២០១៣ ​ករណីបទ​ល្មើស​បាន​កើត​ឡើង​ត្រឹម១ភាគរយ​

ភ្នំពេញ៖ តំបន់ចំនួន៤ ដែលមានរាជធានីភ្នំពេញ ខេត្តព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [367]


​ប្រទេសស្វីស​គាំទ្រការ​អភិវឌ្ឍនៅ​ក្នុង​ប្រទេសកម្ពុជា​

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [395]


កញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្ត​សៀម​រាប​បើក​ហើយ​គ្មាន​ភាពមិនប្រក្រតី

ភ្នំពេញ៖ ការបើកញ្ចប់សុវត្តិភាព«ក»...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [506]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 134 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 419 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ ​ នាក់