​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។

      ​បរិមាណ​នៃ​ការ​នាំ​ចូល​សម្ភារៈ​សំណង់​ពី​បរទេស​នៅ​ឆ្នាំ​២០១៣​មាន​ចំនួន​សរុប​ប្រមាណ​ជា​ ១១៣​ម៉ឺន​តោន​គឺ​កើនឡើង​៥៥ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​៧៣​ម៉ឺន​តោន​តែ​ប៉ុណ្ណោះ​។​ ចំណែកឯ​តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​សំណង់​នៅ​ឆ្នាំ​២០១៣​វិញ​មាន​ទឹកប្រាក់​សរុប​ ៤០៨​លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​២០១២​ មាន​ត្រឹមតែ​៣៥៧​លាន​ដុល្លារ​ គឺ​កើន​​ឡើង​ ១៤ភាគរយ។​​ នេះបើតាមការពីលោក​ កែន​ រ​ដ្ឋា​ មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​ផលិតផល​ស​ម្ពា​រៈ​សំណង់​ពី​បរទេស​មក​កម្ពុជា​មាន​តម្រូវការ​កើន ​ឡើង​​ដោយសារ​មាន​កំណើន​វិនិយោគ​នៅ​ក្នុង​វិស័យ​សាងសង់​ពី​សំណាក់​អ្នក​ វិនិយោគ​បរទេស​ និង​ក្នុងស្រុក​។​

​      លោក​​បន្ត​ថា​ ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ខ្ពស់​ វិស័យសេដ្ឋកិច្ច​មាន​និរន្ត​ភាពល្អ​ ធ្វើ​ឲ្យ​គម្រោង​អភិ​វឌ្ឍន៍​លំនៅ​ដ្ឋា​ន​មានការ​អភិវឌ្ឍន៍​ច្រើន​ ដូច្នេះ​បាន​ជម្រុញ​ឲ្យ​បរិមាណ​ និង​តម្លៃ​នៃ​ការ​នាំ​ចូល​កើន​ច្រើន​បែប​នេះ​។​លោកបញ្ជាក់​ថា​គម្រោង​អភិវឌ្ឍន៍​សាងសង់​សំណង់​ដែល​ត្រូវការ​សម្ភារៈ​សំណង់​មាន​ ដូច​ជា៖​គម្រោង​សាងសង់​ស្ពាន​ថ្នាល់​សណ្ឋាគារ​ រោងចក្រ​ គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​តាម​បុរី​ អគារ​ធ្វើ​ពាណិជ្ជកម្ម​ អគារ​អា​ផាត​មិន​ ខុន​ដូ​ និង​សំណង់​អគារ​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

​          គួរ​បញ្ជាក់​ថា​ ការ​នាំ​ចូល​សម្ភារៈ​សំណង់​នៅ​តែ​មានការ​កើនឡើង​បន្ត​ទៀត​ បើសិនណា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នូវ​រក្សាបាន​កំណើន​ល្អ​ជំវិញ​ ៧,២ភាគរយ។​ ហើយ​ប្រទេស​ដែល​កំពុងធ្វើការ​នាំ​ចូល​សម្ភារៈ​សំណង់​មក​កាន់​ កម្ពុជា​ច្រើន​គេ​មាន​ប្រទេស​ចិន​ ថៃ​ វៀតណាម​ និង​ម៉ា​ឡេ​ស៊ី​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប្រជាជន​ទទួល​បាន​ដីសង្គម​​កិច្ចក្នុង​​ខេត្តទាំង​៦​មិន​ទាន់​មាន​ជីវភាព​​ធូរធាទេ​​

ភ្នំពេញ៖ ​ប្រជាជនក្នុងខេត្តទាំង៦ដែលគម្រោងយុទ្ធសាស្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [482]


សាក​​សព​ ២នាក់​ត្រួវ​បាន​រកឃើញ​នៅក្នុងផ្ទះ​មួយកន្លែង​នៃទីក្រុង​ Bonnyrigg​

ប្រទេសស្កុតលែន៖ កាលពីយប់ម្សិលមិញ វេលាម៉ោង ២០នឹង៣០ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [471]


បំផ្ទុះ​គ្រាប់​បែកក្នុងរ​ថភ្លើង​មួយខ្សែនៅ​ប្រទេស​ប៉ាគីស្ថានឆ​ក់យកជីវិតមនុស្ស ៣នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីព្រឹកថ្ងៃសុក្រនេះ ការបំផ្ទុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [450]


អជ្ញា​ធររាជ​ធានី​បាន​ចាប់​ផ្តើម​រៀប​ចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ពិធី​បុណ្យ​ជាតិ​៩វិ​ច្ឆិកា​

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 428 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 734 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230833​ នាក់