ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William E. Todd ថ្លែងក្នុងគេហទំពរប្លក់របស់ខ្លួន
កាលពីកន្លងទៅថ្មីៗនេះបានកោតសរសើរដល់ព្រះរាជាណាចក្រកម្ពុជាថា បានរីកចំរើនគួរជាទីមោទនភាព
ផ្នែកខាងសេដ្ឋកិច្ចក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះដែលការរីកចំរើននោះមានវិស័យកាត់ដេរទេសចរណ៍
និងកសិកម្ម។
លោកWilliam E. Todd បានលើកឡើងថាក្រៅតែវិស័យខាងលើនេះប្រទេសកម្ពុជាក៏បានកំពុងរីកចំរើនខ្លាំង
ក្លាផងដែរនៅបច្ចេកវិទ្យាដែលតួលេខបានបញ្ជាក់ថា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់អ្នក
ប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះ។
លោកបញ្ជាក់ថាការរីកចម្រើននូវបច្ចេកវិទ្យាគឺលូតលាស់លឿនបំផុតនៅក្នុងប្រទេសកម្ពុជាបច្ចេកវិទ្យាគឺត្រូវ
បានចូលរួមរួចទៅហើយសម្រាប់ផ្តល់ប្រយោជន៍ដល់ជាតិកម្ពុជា ។ ក្នុងចំណោមបច្ចេកវិទ្យាដែលប្រទេស
កម្ពុជាបានកំពុងរីកចំរើននេះគឺទូរស័ព្ទចល័តនិងប្រព័ន្ធអ៊ីនធើណែតគឺ បានឈានមុខគេនេះបើតាមការពិភា
ក្សារបស់ខ្ញុំទៅលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយកាលពីកន្លងទៅ។
បើយោងតាមតួលេខរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍បានឲ្យដឹងកាលពីពេលកន្លងទៅថាក្នុងរយៈ
ពេលពេញមួយឆ្នាំ២០១២ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់ទូរស័ព្ទមានចំនួន១៩លាននាក់កើនឡើងជាង
ឆ្នាំ២០១១ដែលមានត្រឹមតែ១៦លាននាក់តែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទសរុប(អចល័តនិងចល័ត)បានកើនឡើងរហូត
ដល់ជាង១៩លាននាក់ស្មើអត្រា១៣៣,៥៦ ក្នុងប្រជាជន១០០នាក់ កើនខ្ពស់ជាងឆ្នាំ២០១១ដែលមានជាង
១៦លាននាក់។អត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទនិងអ៊ីនធឺណេតមានការកើនឡើងយ៉ាងលឿនជាពិសេសនៅ
តាមតំបន់ជនបទអ្នកប្រើប្រាស់កុំព្យូទ័រអ៊ីម៉ែលនិងបច្ចេកវិទ្យាអ៊ីនធឺណេតកំពុងមានការកើនឡើងនៅទូទាំង
ប្រទេស។
លោក Todd បានលើកឡើងទៀតថាបច្ចេកវិទ្យាបានធ្វើឲ្យប្រជាជនរស់នៅរៀនសូត្រនិងការទំនាក់ទំនង
ខ្លាំង។ ការកែលម្អនិងបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងពេលបច្ចុប្បន្ននេះត្រូវបានគេអនុញ្ញាតឱ្យបុគ្គលជាសហ
គមន៍និងគ្រួសារអាជីវកម្មកាន់តែប្រសើរឡើងក្នុងការតភ្ជាប់ជាមួយគ្នាទៅវិញទៅមក៕ដោយ៖ ស.ស្អាត