​មហោស្រពម​ហាជន​ អភិវឌ្ឍន៍​ ថ្នាក់ជាតិ​ លើក​ ទី២ ​នឹងប្រារព្ធ​ នៅថ្ងៃទី២១​ កុម្ភៈខាងមុខនេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រព មហាជនអភិវឌ្ឍន៍ ថ្នាក់ជាតិលើកទី២ និងការប្រារព្ធទិវាវប្ប ធម៌ជាតិ៣មីនា លើកទី១៦ ឆ្នាំ២០១៤ នៅថ្ងៃទី២១ កុម្ភៈខាងមុខ នេះ នាសាលសន្និសីទចតុមុខ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហោស្រពមហាជន អភិវឌ្ឍន៍ថ្នាក់ជាតិលើកទី២ និងការប្រារព្ធទិវា វប្បធម៌ជាតិ ៣​មីនា លើកទី១៦ ឆ្នាំ២០១៤ លោក សំរាំង កំសាន្ត រដ្ឋលេខាធិ ការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា មហោ​ស្រពថ្នាក់ ជាតិនេះមានរយៈ ពេល ១១ថ្ងៃ ដែលរួមមាន ទម្រង់ល្ខោន មានចំនួន៧ស្នាដៃ (យីកេ២ស្នាដៃ បាសាក់៣ ស្នាដៃ និងមហោរី២​ស្នាដៃ),​ទម្រង់របាំ​មានចំនួន១២ស្នាដៃ (ប្រពៃណី១០ស្នាដៃ ក្បាច់បុរាណ១ស្នាដៃ និងខោល១ ស្នាដៃ ) ,​ទម្រង់​អាយ៉ៃមានចំនួន៥ស្នាដៃ (អាយ៉ៃរឿង​២ស្នាដៃ ឆាកកំប្លែងរឿង៣ ស្នាដៃ) សរុបមាន២៤ក្រុម ស្មើនឹង២៤ស្នាដៃ មកពី២៤ ខេត្តរាជធានី​-ខេត្ត​ទូទាំង​ប្រទេស ដែល ត្រូវប្រកួតប្រជែង ដណ្តើមយក ពានរង្វាន់ជ័យលាភីសិល្បៈមហាជនអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែនឆ្នាំ២០១៤។

លោក បានបញ្ជាក់ថា ការបើកមហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ជាតិ គឺជាយុទ្ធនាការ អភិវឌ្ឍ សិល្បៈមហាជន​ខ្មែរ​ទូទាំងប្រទេស ឲ្យក្លាយជាសិល្បៈមហាជនអភិ វឌ្ឍន៍ពិតប្រាកដ។

លោកបានបន្តថា សិល្បៈមហាជនអភិវឌ្ឍន៍ ដែលវាយតម្លៃថា អភិវឌ្ឍន៍បានត្រូវមាន លក្ខណៈវិនិច្ឆ័យនិង គុណសម្បត្តិបី យ៉ាងគឺៈ ១.បម្រើសេចក្តី សប្បាយរីករាយ ថ្លៃថ្នូររបស់មហា ជន និងប្រជាជន ២.ផ្តល់នូវសម្រស់វប្បធម៌២ គឺរូបសម្រស់ និងសារៈសម្រស់ ៣.អប់រំផ្សព្វផ្សាយអំពីចំណេះដឹង អភិវឌ្ឍន៍ពិសេស គឺការអភិវឌ្ឍវប្បធម៌សេដ្ឋកិច្ច។ លោក បានអំពាវនាវ ដល់ ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវវ័យ អញ្ចើញចូលរួមទស្សនា ឲ្យបានច្រើនកោះករ ព្រោះគ្មាន ការលក់សំបុត្រ អ្វីនោះទេ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1010]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1003]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1024]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [911]


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មាន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [438]


យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺផ្តា សាយបក្សីដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងសាខា...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [533]


បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [970]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 572 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1084 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 10​ នាក់