កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពីនិតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​បង្កើន ការ​​​នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសជប៉ុន។​នៅក្នុង​សិក្ខាសាលាស្តី​ពីនិតីវិធីនៃការ​នាំចេញ​ផលិតផល​កម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន ថ្ងៃទី​២១ ខែ មិនា  លោក អ៊ូ ព្រំ វីរៈ អនុប្រធាននាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍ថា ដោយការខ្វះបច្ចេកទេសក្នុងការផលិត គុណភាពផលិតផល នៅមិនទាន់គោរពនូវស្តង់​ដារ ការវេចខ្ចប់ ការផលិតមិនទាន់ឆ្លើយតបទៅនឹងទីផ្សាររបស់ប្រទេសជប៉ុន ។កម្ពុជា ចាំបាច់ពង្រឹង​បន្ថែមទៀត នូវនិយាមស្តង់ដាររបស់ប្រទេសជប៉ុន។​​​លោក​​បន្ត​ថា​ ​ផលិតចំបងដែលកម្ពុជានាំចេញទៅ​ជប៉ុនមាន៣ផលិតផល សំខាន់ៗ ដូចជា ស្បែកជើង ផលិតផល​កសិកម្មស្ករត្នោត ម្រេចកំពត ហើយ​ជប៉ុនក៍កំពុង​ពិចារណាក្នុងពង្រីកនូវការទិញ ផលិតផលសំលៀក​បំពាក់​បន្ថែម​ទៀត។​

លោកបាន​បញ្ជាក់​ថា បើ​ទោះបីបច្ចុប្បន្ន សហគ្រិនកម្ពុជា មានការយល់ដឹងច្រើនពីការ វេចខ្ចប់ទៅតាមតម្រូវការ​នៅក្នុងទីផ្សារជប៉ុន យ៉ាងណាក្តី ប៉ុន្តែកម្ពុជាបាននឹងកំពុងខិតខំធ្វើយ៉ាងណា ដើម្បគោរពតាមនិយាម​ស្តង់ដារ របស់ប្រទេសជប៉ុនបន្ថែមទៀត ដើម្បីពង្រីកការនាំចេញផលិតផល​កម្ពុជា ទៅ​កាន់ទីផ្សារ ជប៉ុន​ឲ្យកាន់តែច្រើន។

លោក Trieu Thanh Nam ជំនួយការប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគនៃ មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន មានប្រសាសន៍ថា ប្រទេសជប៉ុនតែងតែគាំទ្រក៍ដូចជាជំរុញដល់ ការខិត​ខំរបស់កម្ពុជា ពិសេសលើការ​នាំចេញ​ផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន។

សូមបញ្ជាក់ថា ទំនិញដែលបានចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ហើយមានការ​និយមចូល ចិត្តបំផុតមានដូច​ជា​អាហារនិងភេសជ្ជៈ និងគ្រឿងសិប្បកម្មដែលផលិតដោយដៃជាដើមប្រជាកសិករ។ ដោយ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [542]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [570]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [582]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [530]

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធិការ បានបើកកិច្ចប្រជុំមួយ ជាមួ​យស្ថា​ប័​ន​​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ធនាគារពាណិជ្ជ ព្រមទាំងវិស័យឯកជន​ដែលជា​ប្រតិបត្តិក​រផ្ទា​ល់ ក្នុងវិ​ស័យស្រូវ អង្ករ ដើម្បីជួយជំរុញ​ឱ្យ​សម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្នុង​ការ​នាំ​​អង្ករ​ចេ​ញយ៉ាងតិចឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សត្វនៅជម្រកព្រៃរនាមដូនសំ នឹងមហន្តរាយប្រសិនគ្មានការទប់ស្កាត់

សត្វនៅជម្រកព្រៃរនាមដូនសំ នឹងមហន្តរាយប្រសិនគ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [277]


លោក​ de​ Blasio​បានឈ្នះ​ការ​បោះឆ្នោត​នៅក្នុងទីក្រុង ​New York​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃពុធនេះលោក de Blasio ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


ចាប់រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ

ចាប់​រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [277]


​រដ្ឋាភិបាល​ចិនគាំទ្រនិង​ជំរុញកិច្ច​សហប្រតិបត្តិកា​រវិស័យក​សិកម្មកម្ពុជា​

ភ្នំពេញ៖រដ្ឋាភិបាលចិនបានបញ្ជាក់ពីជំហគាំទ្រ​ និងជំរ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [513]


ឡាន ២​​​​​​គ្រឿង​បុកគ្នា​នៅប្រទេស​វែល​ឆក់យក​ជីវិត​ស្រ្តី​ពោះធំម្នាក់​

ប្រទេសវែល៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍រវា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [342]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 217 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744993​ នាក់