​​ជំងឺ​គ្រុន​ឈាមបា​ន​សម្លាប់​ពលរ​ដ្ឋក​ម្ពុជា​ប្រមាណ​ជា ​៥៧​នាក់​១០​ខែ​នៃ​ដើមឆ្នាំ​២០១៣​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​៥៧​ នាក់​ក្នុងរយៈ​ពេល​ជាង​១០​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​។ ​តាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ ​បាន​ឲ្យដឹងថា ​​ក្នុងរយៈពេល​៤៦​សប្ដាហ៏​ពោល​គឺ​តាំ​ង​ ពី​ខែ​មករា​រហូត​មកដល់​ថ្ងៃ​២៨វិច្ឆិកា​ ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់ពលរដ្ឋកម្ពុជាយើងប្រមាណជា​៥៧នាក់ គឺ​ថយ​ចុះ​១២១នាក់ ​បើ​ប្រៀបធៀប​ទៅ​នឹងរ​យៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១២ ​​ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់​១៧៨នាក់​។

តាម​របាយ​​ការណ៍​បង្ហាញ​ថា ​ចំនួន​ករណី​គ្រុន​ឈាម​នៅ​ជាង​១០​ខែមក​នេះ ​មាន​អ្នក​ជំងឺ​គ្រុន​ឈាម​ចំនួន ​១ម៉ឺន​៧ពាន់​៦៥នាក់​ គឺថ​យចុះ​៥៩% ​ដែល​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១២​ មាន​រហូត​ដល់​ ៤ម៉ឺន​៩០៩​នាក់​។បើនិយាយពីខេត្តដែល​មាន​ចំនួន​អត្រា​នៃអ្នកកើតជម្ងឺ​គ្រុនឈាម​ខ្ពស់​ជាងគេនោះ​ គឺ​ខេត្ត​នៅជាប់​ ឬ​ជិត​ព្រំដែន​ថៃ។​ ​ទោះ​ជា​​យ៉ាង​ណា​ក្តី ​ក្រសួង​សុខា​ភិបាល​កម្ពុជា​​បាន​អំពាវនា​វឲ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់  ​បន្ត​ប្រុង​ប្រយត្ន័​ចំពោះ​ជំងឺ​នេះ​ ដោយ​សា​រប្រទេសកម្ពុជាកំ​ពុង​ប្រឈម​នឹង​កត្តា​២គឺ​ ទឹកជំនន់ ​ដែល​ធ្វើឲ្យ​មា​ន​ដក់​ទឹក​ជិត​ភូមិ​ឋាន​របស់​អ្នក​ស្រុ​ក ​កកើត​មូសខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​គ្រុនឈាម​ច្រើន​។

គួរបញ្ជាក់ថា កត្តាទី​២គឺ​ប្រទេស​ជិត​ខាង​កម្ពុជា​ក៍ដូចជា៖ ​​ប្រទេស​នៅតំ​បន់​អាស៊ានខ្លះជំងឺ​គ្រុនឈាម​​​បាន​បន្ដ​កើន​ឡើង​ដែល​អាច​ឆ្លង​ចូល​មក​ប្រទេសក​ម្ពុជា​ដែរ​។ ​នៅកម្ពុជា ​ជម្ងឺ​គ្រុនឈាម​ធ្លាប់​ផ្ទុះ​ខ្លាំង​កាលពី​ឆ្នាំ២០០៧ ​ដែល​មាន​អ្នក​ជម្ងឺ​គ្រុន​ឈាម​៣​ម៉ឺន​៩ពាន់​៤៦០នាក់​ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤០៤នាក់​។​ បន្ទាប់​មក​នៅឆ្នាំ​ពីឆ្នាំ​២០១២​ កន្លងទៅ​ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​​​មនុស្ស​​ចំនួន​១៨៩នាក់​ ក្នុង​ចំនោម​អ្នក​កើត​ជំងឺ​គ្រុនឈាម​៤ម៉ឺន​២ពាន់​៣៦២​នាក់​។  ​កុមារ​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុនឈាម​ច្រើន​​ជាង​គេ​គឺ​មាន​អាយុ​ចន្លោះ​ពី​៥​ ទៅ​១៤ឆ្នាំ​៕ ដោយ ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1110]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [800]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [986]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [762]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [769]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Mahammad Assi​ ត្រូវ​បាន​គេ​បាញ់​សំលាប់​នៅ​តំបន់ Wes​t bank​

ប្រទេសអ៊ីសសាអ៊ែល៖ អ្នកនាំពាក្យម្នាក់ឈ្មោះលោក Peter...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [331]


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [600]


​បណ្តាប្រទេស​ក្នុង​តំបន់អាស៊ី​នឹងអ៊ឺរ៉ុប ​បង្កើតកិច្ចស​ហការប្រឆំាង​អំពើ​ជួញដូរមនុស្ស​

ភ្នំពេញៈ បណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហភាពអ៊ឺរ៉ុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


មនុស្ស​​ ៥៩​​នាក់​​ស្លាប់​​នៅ​​ក្នុង​​ប្រ​​ទេស​​ Kenya​​

Kenya៖ មន្រ្តីប៉ូលីសរបស់Ken...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [592]


មនុស្ស​​ ២នាក់​ជាប់​ចោទ​ពីបទ​សំលាប់​លើ​កុមារី ​Sophie​ Jones​

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃសុក្រម្សិលមិញ មន្រ្តីប៉ូល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2130 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965030​ នាក់