រាជរដ្ឋាភិបាល ចេញផ្សាយ​ក្រដាសប្រាក់​ថ្មី ប្រភេទ ១០០០ រៀល ឧទ្ទិស​ថ្វាយ​សម្តេច​តា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

រាជរដ្ឋាភិបាល បាន​សម្រេច​ឲ្យ​ធនាគារជាតិបោះពុម្ព និង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ក្រដាសប្រាក់​ថ្មី ប្រភេទ ១០០០ រៀល ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​សម្តេច​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​ចូល​ទិវង្គតកាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។ អនុក្រឹត្យ ស្តីពីការចេញផ្សាយ​ធនប័ត្រ ព្រះ​បរម​រតន​កោដ្ឋ ប្រភេទ ១០០០ រៀល ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៣​។​

គំរូ​ក្រដាស់ប្រាក់​ថ្មី "​ព្រះ​បរម​រតន​កោដ្ឋ​" ប្រភេទ ១០០០ រៀល ត្រូវ​បាន​បោះពុម្ព ចេញ​ប្រើប្រាស់ សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​សម្តេច​ព្រះមហាវីរក្សត្រ ( រូបថត​៖ Facebook លោក កឹម គុណ​វ​ឌ្ឍ )​

គំរូ​ក្រដាស់ប្រាក់​ថ្មី "​ព្រះ​បរម​រតន​កោដ្ឋ​" ប្រភេទ ១០០០ រៀល ត្រូវ​បាន​បោះពុម្ព ចេញ​ប្រើប្រាស់
សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​សម្តេច​ព្រះមហាវីរក្សត្រ ( រូបថត​៖ Facebook លោក កឹម គុណ​វ​ឌ្ឍ )​

ការ​ចេញ​ផ្សាយ​នូវ​ក្រដាសប្រាក់​ថ្មី ប្រភេទ ១០០០ រៀល ដែល​មាន​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​ម្ខាង​ទៀតមាន​រូបថត​ព្រះទីនាំង​ ​បុស្បុក រូប​ហង្ស​មាស ដង្ហែ​ព្រះ​បរម​សព ព្រះករុណា ចូល​ព្រះបរមរាជវាំង គឺ​នៅតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះដែល​ព្រះរាជាណាចក្រ​កម្ពុជានឹង​ប្រារព្ធ​ ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះ​បរម​សព នា​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​៤​កុម្ភៈ ឆ្នាំ​២០១៣​។​

​អនុក្រឹត្យ ស្តីពីការចេញផ្សាយ​ធនប័ត្រ ព្រះ​បរម​រតន​កោដ្ឋ ប្រភេទ ១០០០ រៀល ដែល​​​ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ធនប័ត្រ "​ព្រះ​បរម​រតន​កោដ្ឋ​" ប្រភេទ ១០០០ រៀល ទន្ទឹម​នឹង​បណ្តា​ប្រភេទ​ប្រាក់ ដែល​ត្រូវ​បាន​ចេញផ្សាយ​រួចហើយ​។​

​សូម​រម្លឹកថា បន្ទាប់​ពី​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ភ្លាមៗ អំពី​ការរៀបចំ​បោះពុម្ព​ក្រដាសប្រាក់​ថ្មី ប្រភេទ ១០០០ រៀល ដើម្បី​ឧទ្ទិស​ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ផង​ដែរ​។

កន្លងមក ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានបោះពុម្ពលើ​ក្រដាសប្រាក់ជាច្រើន រួមមាន ប្រភេទ ៥ ០០០ រៀល ១០០០០ រៀល និង ៥០០០០ រៀល ជាដើម។ រីឯព្រះឆាយាល័ក្ខណ៍របស់​សម្តេច​ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ក៏ត្រូវបានបោះពុម្ពលើក្រដាសប្រាក់ ប្រភេទ ២០០០០ រៀល ផងដែរ៕

អត្ថបទនេះដកស្រង់ចេញពីវ៉ិបសាយ www.cen.com.kh

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1518]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1518]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1189]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1015]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1042]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ២​​​​នាក់​ជាប់ចោទ​ពីបទ​សំលាប់​លោក​ Dean​ Mayley​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មន្រ្តីប៉ូលីសអង់គ្លេសបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [455]


បំផ្ទុះ​គ្រាប់​បែក​នៅក្នុង​រោងចក្រគីមី​របស់ជ​ប៉ុន​ ឆក់យក​ជីវិត​មនុស្សយ៉ា​ងហោច​ណាស់​ ៥នាក់​

ប្រទេសជប៉ុន៖ សារព័ត៌មានក្នុងស្រុករបស់ប្រទេសជប៉ុនបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [441]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 240 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 530 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230629​ នាក់