​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​

ឧស្សាហកម្ម​នៃ​ម៉ាឡេស៊ី​មក​ពី​វិស័យ​ជាច្រើន​ដូចជា​ ទូរគមនា​ន​គមន៍ ធនាគារ សំណង់ កសិកម្ម រ៉ែ ថាមពល និង បច្ចេកវិទ្យា​នានា និង​មេ​តួអង្គ​កំពូល​ខាង​ឧស្សាហកម្ម​កម្ពុជា ដោយ​មាន​កិច្ច សហការ​របស់ សភាពាណិជ្ជកម្ម​កម្ពុជា​ចំនួន​ជាង ១០០​នាក់ បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុមូល​នៃ​បណ្តា​មេ​តួអង្គ​ឧស្សាហកម្ម​ កម្ពុជា និង​ម៉ាឡេស៊ី​ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​ស៊ូ​ភី​តែ​ល​ភូ​កេ​តត្រា​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​គាត ឈ​ន់ ឧបនាយក រដ្ឋ​មន្ត្រី​ប្រចាំការ និង​លោក​ឧបនាយក​រដ្ឋ មន្ត្រី TAN SRI Muhyiddin Mohd Yassin រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី​ធ្វើ​ជា​សហប្រធាន នៃ​កិច្ចប្រជុំ​នេះ​។

ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ ពាណិជ្ជកម្ម​សរុបរ​វា​ង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា​បាន​កើនឡើង​១៥៤ ភាគរយ ពោល​គឺ​កើន​ពី ១៦៨,៧២ លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​ឆ្នាំ​២០០៩ បាន​កើនឡើង​ដល់ ៤២៨,៨៣ លាន​ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ ២០១៣​។ ប្រទេស​ម៉ាឡេស៊ី​មាន​ចំណាត់ថ្នាក់​ជា​ប្រទេស​គោលដៅ​ទី​៨ សម្រាប់​ផលិតផល​កម្ពុជា​ដោយ​មាន​ទឹកប្រាក់​ចំនួន ១៧៤,៤៨ លាន​ដុល្លារ​អាម៉េរិក (២០១២) ក្នុងនាម​ជា​សមាជិក​អាស៊ាន​ប្រទេស​ម៉ាឡេស៊ី​មាន​ចំណាត់ថ្នាក់​ទី​៥ ជា​ប្រភព​នាំចូល និង​គោលដៅ​នាំចូល និង​គោលដៅ​នាំចេញ សម្រាប់​ប្រទេស កម្ពុជា​។ 

កាលពី​ឆ្នាំ​២០១៣ កា​នាំ​ចេញ​របស់​ប្រទេស​ម៉ាឡេស៊ី​មក​ប្រទេស​កម្ពុជា​មាន​តម្លៃ​សរុប​ស្មើនឹង ២៣​៥,១៣ លាន​ដុល្លារ​អាម៉េរិក និង ដោយ​ក្នុង​នោះ​មាន​សម្ភារ​នាំចេញ​ធំជាងគេ​រួមមាន​វាយនភ័ណ្ឌ និង​សម្លៀក បំពាក់ មានតម្លៃ​ស្មើ​៦៥,៤៧​លាន​ដុល្លារ​អាម៉េរិក​។ ភេសជ្ជៈ​និង​ថ្នាំជក់​មាន​តម្លៃសើ្ម​២៤,៥២​លាន​ដុល្លារ​អាម៉េរិក​។​គ្រឿង ឧបភោគ​បរិភោគ​មាន​តម្លៃ​ស្មើ ២១,៨១ លាន ដុល្លារ​អាម៉េរិក​។ ការផ្គត់ផ្គង់​បរិក្ខា​រដឹក ជញ្ជូន​មានតម្លៃ​ស្មើ ២៤,១ លាន​ដុល្លារ អាម៉េរិក​។ ផលិតផល​គីមី​និង​ផលិតផល ឱសថ​មានតម្លៃ​ស្មើ ២៤,១ លាន​ដុល្លារ អាម៉េរិក​។ នៅ​ឆ្នាំ​២០១៣ ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ស្មើ​១៩៣,៧​លាន​ដុល្លារ អាម៉េរិក​។ ក្នុងនោះ​សម្ភារ​នាំចេញ​ចម្បង​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៣ រួម មាន​៖ កៅស៊ូ​ក្រែប​មាន ៦១,៦៣​លាន ដុល្លារ​អាម៉េរិក​។ វាយនភ័ណ្ឌ​និង​សម្លៀក បំពាក់ ៥៤,៨៨ លាន​ដុល្លារ​អាម៉េរិក​។ ធញ្ញជាតិ ៤៧,៨៨​លាន​ដុល្លារ​អាម៉េរិក​។ ផលិតផល​ឱសថ​និង​គីមី ៤៧,៨៥ លាន ដុល្លារ​អាម៉េរិក​។ ប្រេង​ដូង ៧,៦៩ លាន ដុល្លារ​អាម៉េរិក​។​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋ​មន្ត្រី​ប្រចាំការ បាន​ថ្លែង​បញ្ជាក់​ថា​ទោះជា​កម្ពុជា​ជា​ប្រទេស​ចុង ក្រោយ​ដែល​ក្លាយ​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ ១៩៩៩ ក៏ដោយ​ក៏​ការចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម ពិភពលោក​កាលពី​ឆ្នាំ ២០០៤ របស់​ប្រទេស​កម្ពុជា​បាន​បើក​នូវ​ទីផ្សារ​ដ៏​ធំ​មួយ​ដែល​ជា​កាតាលីករ​ជំរុញ​ កំណើន ប្រកបដោយ​និរន្តរភាព​និង​ឈាន​មុខ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ក្នុង​ទសវត្សរ៍​ ចុងក្រោយ​នេះ​។ 

លោក​បាន​បញ្ជាក់បន្ថែម​ថា​ម្យ៉ាង​ទៀត​ទោះជា​កម្ពុជា​រង​ផល​ប៉ះពាល់​ពី ​កលិយុគ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ក្នុង​ឆ្នាំ​២០០៩​ក៏ដោយ​តែ​ កម្ពុជា​នៅតែ​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ​៨​ ភាគរយ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​អាច​គ្រប់គ្រង​អតិផរណា​ដោយ​ ជោគជ័យ​។​ទន្ទឹម​នេះ​កម្ពុជា​ត្រូវបាន​វាយតម្លៃ​ខ្ពស់​និង​ការ​សរសើរ​ពី​ អង្គការសហ​ប្រជាជាតិ​ដែល​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ ដែល​អាច​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​មុន​កាលកំណត់​ឆ្នាំ​២០១៥​។

លោក​​បាន​សង្កត់ធ្ងន់ថា ​ពេលនេះ​សំខាន់​ជាង ពេលណាៗ​ទាំង អស់ ដែល​ប្រទេស​ជា សមាជិក​អាស៊ាន ទាំងអស់​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ច្បាម​យក​កាលានុវត្តភាព​នានា​ កើតឡើង ពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដែល​មាន​ គោលដៅ​បង្កើត​ទីផ្សារ​តែមួយ និង​ធានា​លំហូរ ដោយ​សេរី​នៃ​ទំនិញ​និង​សេវាកម្ម​វិនិយោគ និង​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​រួមគ្នា​ជា​ពិសេស​ប្រទេស​ទាំង ពីរ​កម្ពុជា-ម៉ាឡេស៊ី ។​

កិច្ចប្រជុំតុមូល​នេះនោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ដល់​ អ្នកចូលរួម​ផងដែរ អំពី​បរិស្ថាន​អនុគ្រោះ ដល់​ធុរកិច្ច​និង​វិនិ​យោគ​​ថា​បរិស្ថាន​ដែល​គាំទ្រ​ធុរកិច្ច​របស់ កម្ពុជា​ជា​កត្តា ចាំបាច់​ដែល​បាន​ធ្វើឲ្យ កម្ពុជា​សម្រេចបាន កំណើន​ខ្ពស់​ក្នុង ទសវត្សរ៍​ចុងក្រោយ​នេះ​។ យើង​បាន​បង្កើត វេទិកា​រាជ​រដ្ឋាភិបាល​វិស័យ​ឯកជន និង កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បើកទូលាយ​ដែល​មាន​ការចូលរួម​ពី​គណៈរដ្ឋមន្ត្រី​ ទាំង​មូល និង​វិនិយោគ ព្រមទាំង​ធុរជន​ជាច្រើន​។ 

កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី គឺជា​សេដ្ឋកិច្ច​ទីផ្សារ​ដ៏​រឹងមាំ​ដែល​អាស្រ័យ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ សម្រាប់​ការជំរុញ​ឲ្យមាន​កំណើ​ន​សេដ្ឋកិច្ច​។ ការតភ្ជាប់​ទៅកាន់​ពិភពលោក​ដ៏​រឹងមាំ​និង​ច្រកចូល​ទៅ​កាន់​ទីផ្សារ​ល្អ ប្រសើរ​គឺជា​គោលការណ៍ ចំពោះ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង​ពីរ ។ ជាមួយ​ស្មារតី​នេះ រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​នឹង​បន្ត​ពុះពារ​ស្វែងរក​ឲ្យ​មាន​​ពាណិជ្ជកម្ម​សកម្ម​ដោយ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន ជា​ឧបករណ៍​សម្រាប់​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​របៀបវារៈ​នយោបាយ រួម​ទាំង​ការចូលរួម​សេរី ក្នុង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់ និង​សកល និង​កំណែទម្រង់់​សេដ្ឋកិច្ច ។ 

គួរបញ្ជាក់ផងដែរថា ប្រទេស​ម៉ាឡេស៊ី ​និង​ប្រទេស​កម្ពុជា​បាន​នាំមក​នូវ​ទំនាក់ទំនង​ល្អ​ ផ្នែក​ពាណិជ្ជកម្ម និង ការ​វិនិ​យោ​គ​ទុន ជាពិសេស​នៅពេល​សមិទ្ធផល​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ត្រឹម​ចុងឆ្នាំ​២០១៥ នឹង​ផ្តល់​ឱកាស​បន្ថែមទៀត​សម្រាប់​ផ្នែក​ឯក​ជន​​ដើម្បី​សហការ​និង​ធ្វើ​ល្អ​ ប្រសើរ​ឡើង​នូវ​កិច្ចសហ​ប្រតិ​បត្តិ​កា​រពាណិ​ជ្ជកម្ម និង​ការវិនិយោគ​របស់ប្រទេស​ទាំង​ពីរ​៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [807]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [638]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធិការ បានបើកកិច្ចប្រជុំមួយ ជាមួ​យស្ថា​ប័​ន​​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ធនាគារពាណិជ្ជ ព្រមទាំងវិស័យឯកជន​ដែលជា​ប្រតិបត្តិក​រផ្ទា​ល់ ក្នុងវិ​ស័យស្រូវ អង្ករ ដើម្បីជួយជំរុញ​ឱ្យ​សម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្នុង​ការ​នាំ​​អង្ករ​ចេ​ញយ៉ាងតិចឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋាភិបាល​​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកាស​ដំណឹង​អាសន្ន​ដល់ប្រជាជន​នៅ​លើកោះ​ស៊ូម៉ាត្រា​

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋាភិប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [343]


ក្រឡាប់​ទូក​នៅក្នុង​សមុទ្រ​ Andaman ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២១នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ការក្រឡ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជាតិជីវចម្រុះ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [421]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 90 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 98 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863775​ នាក់