​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ដល់ ឆ្នាំ​២០១៨ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថាការនាំចេញ​កៅស៊ូរបស់ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នឹងឤ​ច​មាន​ចំនួ​ន​​លើស​ពី​២០​ម៉ឺន​តោន​នៅមុន​ឆ្នាំ​២០២០​ ខាងមុខខណៈដែលកាលពី​ឆ្នាំ
​២០​១៣​​​​កន្លងទៅ ​ការនាំ​ចេញ​​កៅស៊ូ បាន​កើនឡើង​រហូតដល់​៧​ម៉ឺន​៤​ពាន់​តោន ហើយ​តួលេខ​នេះ​បាន​កើន​ឡើង​​ជាង​ឆ្នាំ​២០១​២​​កន្លងទៅ​ដែលមាន​ត្រឹមតែ​៥​ម៉ឺន​៥​ពាន់​តោន​។

សម្តេច ហ៊ុន​ សែន ​បានបន្ថែមទៀតថា កម្ពុ​ជា​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​កៅស៊ូ​នេះ នឹង​ឤ​ច​មាន​ចំនួន លើសពី​២០​ម៉ឺន តោន នៅមុន​ឆ្នាំ ២០២០ ខាងមុខនេះ ដោយសារតែ នយោបាយ​ដីធ្លី និង​ការដាំ​ដើម​កៅស៊ូ​ថ្មី​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​សស្រាក់ សស្រាំនៅ​ទូទាំងព្រះរាជាណាចក្រ​កម្ពុជា ហើយ​​មិនតែប៉ុណ្ណោះ​ដំណាំ​កៅស៊ូ​បាន​កើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ខេត្ត​ដែល​ប្រទេស​កម្ពុជា​កំពុង​ដំ​ណើរការ​ដាំ​កៅ​ស៊ួមានដូចជា៖ ​ខេត្តកំពង់ចាម ក្រចេះ​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កោះកុង​ និង​ខេត្ត​មួយចំនួនទៀត។ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [987]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [782]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [789]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [809]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [745]

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធិការ បានបើកកិច្ចប្រជុំមួយ ជាមួ​យស្ថា​ប័​ន​​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ធនាគារពាណិជ្ជ ព្រមទាំងវិស័យឯកជន​ដែលជា​ប្រតិបត្តិក​រផ្ទា​ល់ ក្នុងវិ​ស័យស្រូវ អង្ករ ដើម្បីជួយជំរុញ​ឱ្យ​សម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្នុង​ការ​នាំ​​អង្ករ​ចេ​ញយ៉ាងតិចឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ពន្ធបាន៨៨១.៤​លានដុល្លារ​ក្នុងឆ្នាំ២០១៣​

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន៨៨១.៤លាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [423]


អំពីសារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)

សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpd...អានបន្ត

អំពីយើង • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [2293]


អង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល តម្លើងថ្លៃពន្ធខ្ពស់លើផលិតផលថ្នាំជក់

ភ្នំពេញ៖អង្គការ​សង្គម​ស៊ីវិលបានជំរុញឱ្យរាជរដ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [497]


ប្រទេស​សៅឌីអារ៉ាប់​ប៊ីយល់ព្រម​ទិញយន្ត​ហោះចំនួន​ ១៦គ្រឿង​ពីប្រទេស​កាណាដា​

សៅឌីអារ៉ាប់ប៊ី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រដ្ឋ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [457]


Adam Lambert និង B.o.B​ នឹង​សម្ដែង​ក្នុង​កម្មវិធីMAMA​ ឆ្នាំ 2012

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1254]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 348 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1646 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132160​ នាក់