ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់ក្រៅប្រទេសបើ ទោះបីជាមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោងម៉ាស៊ីនកិនស្រូវមានការត្អូញត្អែរអំពីបញ្ហាមួយចំនួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែនឹងបញ្ហាផ្សេងៗមួយចំនួនទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក លឹមប៊ុនហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិង ជាប្រធានក្រុម ការងារទី៩ ផ្នែក ស្រូវអង្ករវិស័យឯកជនបានលើកឡើងបែបនេះកិច្ចប្រជុំជាមួយ បណ្តាផលិតករ រោងម៉ាស៊ីនកិនស្រូវ នៅសភាពាណិជ្ជកម្ពុជាក្នុងរាជធានីភ្នំពេញនារសៀលថ្ងៃសុក្រទី៧ខែកុម្ភៈ ។
ក្នុងកិច្ចពិភាក្សានោះ ខាងផលិតករភាគច្រើនបានត្អូញត្អែរពីបញ្ហាតំលៃអគ្គិសនីនៅមានតំលៃខ្ពស់ហើយមិនដូចគ្នាទៀតពី តំបន់មួយទៅតំបន់មួយជាក់ស្តែងនៅខេត្តស្វាយរៀងលក់ចេញតំលៃ៦០០រៀលក្នុង១គីឡូវ៉ាតម៉ោង ហើយ នៅកន្លែងខ្លះទៀតមានតំលៃជាង១៥០០រៀលក្នុង ១គីឡូវ៉ាតម៉ោងរីឯសេវាដឹកជញ្ជូនក៏នូវមានតំលៃ ខ្ពស់ បើធៀបទៅនឹងប្រទេសជិតខ្វះការគាំទ្រពី បណ្តាធនាគារក្នុងស្រុកដែលជាហេតុធ្វើអោយក្រុមហ៊ុន មួយ ចំនួនមិនអាចធ្វើការប្រកួតប្រជែងគ្នាបាន ហើយឈានទៅដល់ការក្ស័យធន ។
លោក លឹមប៊ុន ហេង មានប្រសាសន៍ថាៈកិច្ចប្រជុំថ្ងៃនេះធ្វើឡើងក្នុងគោលបំណងស្វែងរកបញ្ហានានាដែលធ្វើអោយវិស័យឯកជនមានការលំបាកនិងបង្កអោយមានភាពរាំងស្ទះដល់ការនាំអង្ករចេញទៅលក់នៅទីផ្សារ ក្រៅ ប្រទេស ដើម្បីធ្វើសំណើរដាក់ជូនទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជួយរកដំណោះ ស្រាយ។
លោកបន្តថាៈបច្ចុប្បន្ននេះប្រជាកសិករផលិតស្រូវបានប្រមាណជា៥លានតោនស្មើនឹងជាង ៣លាន តោនអង្ករក្នុងមួយឆ្នាំមាននយ័ថាស្រូវកសិករ ផលិតបានហើយប៉ុន្តែវិសយ័ឯកជនមិនមានថវិការគ្រប់គ្រាន់ ក្នុងការបញ្ជាទិញស្រូវពីប្រជាកសិករ ដើម្បីកិនទុកធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក បន្តទៀតថាៈដើម្បីអោយសំរេចគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំចេញអង្ករ អោយបាន១លានតោនក្នុងឆ្នាំ២០១៥ លុះត្រាតែមានការសហការយ៉ាងយកចិត្តទុកដាក់ពី ក្រសួងស្ថាប័នពាក់ពន្ធ័នានាដូចជាៈក្រសួងកសិកម្មក្រសួងឧស្សាហកម្មរ៉ែនិងថាមពលជាពិសេសអគ្គនាយកដ្ឋាន អគ្គិ សនីកម្ពុជាក្រសួងសាធារណៈការនិងដឹកជញ្ជូនរួមនឹងការចូលរួមពីវិស័យធនាគារផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ ការនាំចេញអង្ករ មានចំនួនត្រឹមតែស្ទើ៤០ភាគរយប៉ុណ្ណោះ នៃ១លានតោនសម្រាប់ឆ្នាំ២០១៥ គឺស្មើនឹងប្រមាណជិត៤សែនតោន៕
ដោយ៖ រតនា