ADBផ្តល់ប្រាក់៣លានដុល្លារ សម្រាប់ជួយដល់គ្រោះទឹកជំនន់ នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា អេ​ឌី​ប៊ី​(ADB) បានប្រកាសថានឹង​ផ្តល់ជំនួយ​មនុស្សធម៌ សម្រាប់​សង្គ្រោះ​បន្ទាន់​ក្នុង​ទឹកប្រាក់ ៣ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ស្តារ​ការខូចខាត​ដោយ​ទឹកជំនន់ ដែលមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ១,៧ លាន​នាក់ និង​ធ្វើ​ឲ្យ​មានការ​ខាតបង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ​ ។​សេចក្តីប្រកាស ចេញផ្សាយ​នៅ​ថ្ងៃទី​២០​វិច្ឆិកា បង្ហាញថា ជំនួយឥតសំណង ដែល​បាន​ពី​កម្មវិធី​ឆ្លើយតប​ចំពោះ​គ្រោះមហន្ដរាយ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ផ្ដល់​ស្រូវពូជ​ធ្វើការ​ជួសជុល​បណ្ដោះ​​អាសន្ន​ ចំពោះ​ប្រឡាយ​ស្រោចស្រព និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​ស្ដារឡើងវិញ ឱ្យបាន​ឆាប់រហ័ស​នូវ​ការ​​​​​​ភ្ផា​ប់​​ទំនាក់ទំនង​លើផ្លូវ​ជនបទ ដែល​ទទួលរង​ការខូចខាត​តាមរយៈ​កម្មវិធី​ពលក​ម្ម​ប្ដូរ​នឹង​សាច់ប្រាក់​។  កម្មវិធី​ពលកម្មប្តូរ​នឹង​សាច់​ប្រាក់​នេះ នឹង​ផ្តល់​ការងារ​និង​ចំណូល​ដល់​ប្រជាជន​ជាពិសេស​ស្ត្រី ក្នុង​មូលដ្ឋាន​រងគ្រោះ​ដោយ​ទឹកជំនន់ តាមរយៈ​ការចូលរួម​ជួសជុល​និង​ថែ​ទាំង​ផ្លូវ​។​លោក ​ Eric Sidgwick នាយក​ អេ​ឌី​ប៊ី ប្រចាំ​ប្រទេស​កម្ពុជា បាន​​និយាយថា ការគាំទ្រ​របស់​អេ​ឌី​ប៊ី​នេះ គឺជា​ការឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ភាពចាំបាច់​នៃ​ការជួសជុល​ផ្លូវថ្នល់​ឱ្យបាន​ឆាប់​រហ័ស​ដើម្បី​ធានាឱ្យមាន​ការផ្ដល់​សម្ភា​រ​សម្រាប់​សង្គ្រោះបន្ទាន់ ឱ្យបាន​រលូន​និង​ការផ្ដល់​ស្រូវ​ពូជ​​​សម្រាប់​​បង្កបង្កើនផល​ឡើងវិញ​មុនពេល​ទឹក​ស្រក​​។​​សេចក្តីប្រកាសដដែលបាន​បន្តថា ខណៈ​ខេត្ដ​មួយចំនួនបាន​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាង​គេ​។ បើតាម​ការប៉ាន់ប្រមាណ មាន​ផ្លូវជាតិ​ប្រវែង​យ៉ាងហោចណាស់ ៤៤០ គីឡូ​ម៉ែត្រ និង​ផ្លូវ​ជនបទ ៣.៦៩៣ គីឡូម៉ែត្រ បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដែល​ចាប់ផ្ដើម​មាន​តាំងពី​ខែកញ្ញា​មក​។ ដីស្រែ​ស្ទូង​រួច ឬ​ដី​សំណាប​ជាង ២៤០០០០ ហិច​តា បាន​ទទួលរង​ផលប៉ះពាល់ ហើយ​មាន​សាលា​រៀន មន្ទីរពេទ្យ​ជាច្រើន ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​សេចក្តីប្រកាស​នោះលើកឡើងទៀតថា គេ​រំពឹងថា ផល​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ទឹក​ជំនន់​​លើក​នេះ នឹង​ខ្លាំង​ជាង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅក្នុង​ឆ្នាំ​២០០០ និង​២០០១ ដោយសារតែ​រយៈពេល​លិចលង់​អូសបន្លាយ​ពេល​យូរ ដែល​ប​ន្ទុ​ច​បង្អាក់​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​ដំបូងៗ​ដើម្បី​កាត់បន្ថយ​ការខូចខាត​។​​​ជាការ​កត់សម្គាល់ គ្រោះទឹកជំនន់ នៅ​ឆ្នាំ​២០១៣ បង្កដោយ​ទឹកទន្លេ​មេគង្គ និង​ទឹក​ភ្លៀង បានសម្លាប់​មនុស្ស ១៦៨ នាក់ និង​បង្ក​ការខូចខាតទ្រព្យសម្បតិ្ត សរុប​ប្រមាណ ១.០០០ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចាប់ខ្លួនជនជាតិថៃ ៣នាក់លួចនាំលុយ ខ្មៅមក លាងនៅកាស៊ីណូក្រុងប៉ោយប៉ែត

ចាប់ខ្លួនជនជាតិថៃ៣នាក់លួចនាំលុយខ្មៅមកលាងនៅកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


​លោក ថៃ ​នរៈ​សត្យា​ ៖ វិស័យភាពយន្តខ្មែរ ​រកចំណូល​បានជិត​៧០​លានរៀល​ចូល​ថវិកាជាតិ ​

ភ្នំពេញ ៖ វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ បច្ចុប្បន្នកា...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [410]


ធ្លាក់តាមបង្អួចស្លាប់ទាំងអាក្រាត​កាយ​ខណៈ​កំពុង​ឡើងឋានសួគ៌

 

រឿងមិនគួរកើតនឹងនឹកស្មានមិន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [442]


ប្រទេសអូស្រាលីបានផ្តល់ជំនាញផ្នែកស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដល់កម្ពុជា

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹក ថ្ងៃទី២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [337]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 43 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 345 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041040​ នាក់