ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Yorkers Trade នឹង Marketing Industry Fair-
CIMIF2013 and Cambodia Service Co., Ltd នឹងរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិ
នឹងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ នឹងវាយនភណ្ឌកម្ពុជា អន្តរជាតិ២០១៣ ( Cambodia Int’l Machinery
Industrial Fair-CIMIF 2013 and Cambodia Int’l Textile នឹង Garment Industry Fair-CTG2013 ) ។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ពិធីសម្ពោធពិព័រណ៍ ឧស្សាហកម្មគ្រឿងយន្ត
កម្ពុជាអន្តរជាតិ នឹងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់នឹងវាយនភណ្ឌកម្ពុជា អន្តរជាតិ ២០១៣ (Cambodia
Int’l Machinery Industrial Fair-CIMIF2013and Cambodia Int’l Textile Garment Industry Fair-CTG2013 ) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៣ វេលាម៉ោង០៨នឹង៣០នាទីព្រឹក នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
រាជធានីភ្នំពេញ ។
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះធ្វើឡើង ក្នុងគោលបំណងបង្ហាញពី បច្ចេកវិទ្យាថ្មីៗដល់
សហគ្រាសដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា នឹងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរក កិច្ចសហការផ្ទេរបច្ចេកវិទ្យា
ដើម្បីការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ ក្រោមវត្តមានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តី
ក្រសួងពាណិជ្ជកម្ម ។
នាឱកាសពិធីសម្ពោធនេះដែរ ក្រសួងពាណិជ្ជកម្មក៏បានស្នើសុំ អញ្ជើញ ឯកឧត្តម ឧកញ៉ា លោកជំទាវ អ្នកនាង
កញ្ញា លោក-លោកស្រី ដែលជាធុរកិច្ចនៅកម្ពុជា ជាប្រធាន នឹង សមាជិក ចូលរួមគាំទ្រឲ្យបានច្រើន។
តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេស
កម្ពុជា ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន នៅពេលបច្ចុប្បន្ន និងនៅពេលអនាគតរបស់ខ្លួន ជាមួយនឹង
បច្ចេកវិជ្ជាទាន់សម័យដ៏ជឿនលឿន។ គ្រឿងម៉ាស៊ីនទាំងអស់ ចាត់ទុកថា ជាមធ្យោបាយ ផលិតកម្ម ពោលគឺ
យើងមានផលិតកម្មច្រើនគ្រប់គ្រាន់ ដែលអាចអភិវឌ្ឍន៍ប្រទេសបាន។
សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិឆ្នាំកន្លងទៅ មានក្រុមហ៊ុនជាង ២០០
បានចូលរួម និងមានស្តង់សរុបទាំងអស់ ៣០០ ស្តង់ ដែលនឹងដាក់តាំងនូវគ្រឿងម៉ាស៊ីនទំនើបៗ ទាន់សម័យ
ជាច្រើនប្រភេទ គ្រឿងបរិក្ខា ឧបសាធន និង គ្រឿងបន្លាស់ ដែលពាក់ព័ន្ធ រួមមាន៖ សម្លៀកបំពាក់ និងវាយន
ភណ្ឌ ស្បែកជើង និងស្បែក ក្រណាត់ និងឧបសាធន ប្លាស្ទីក និងកៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់ ការកែច្នៃ
ម្ហូបអាហារ គ្រឿងបរិក្ខាពេទ្យ គ្រឿងលោហៈ និងស្វ័យប្រវត្តិ ឧបករណី និងគ្រឿងដែក សេវាកម្ម និងគ្រឿង
ឧបករណ៍កសិកម្ម។
កាលពីពេលកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានបង្ហាញក្តីសង្ឃឹមថានឹងអាចនាំចេញគ្រឿងយន្តកសិកម្ម
ទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ខណៈដែលរោងចក្រដំឡើងត្រាក់ទ័រថ្មីមួយនឹងបង្កើតឡើងនៅក្នុងប្រទេស
កម្ពុជានៅក្នុងឆ្នាំនេះ ស្របពេលដែលតម្រូវការប្រើប្រាស់ត្រាក់ទ័រ ក្នុងវិស័យកសិកម្មមានការកើនឡើង៕
ដោយ៖ស.ស្អាត