ភ្នំពេញ ៖ មន្រ្តីចម្រុះមកពីក្រសួងចំនួន១៩ដែលដឹកនាំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង
សំណង់នៃរាជរដ្ឋាភិបាលកម្ពុជានិងតំណាងអង្គការសង្គមស៊ីវិលប្រចាំនៅកម្ពុជាចំនួន៤ ដែលជាម្ចាស់ជំ
នួយបាន ពិភាក្សាតុមូលមួយ ស្តីអំពីសេចក្តព្រាងគោលនយោបាយដីធ្លី ទូលំទូលាយដែលមានឈ្មោះថា
(សៀវភៅសដីធ្លី)កាលព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៣នេះ។
អគ្គលេខាធិការរងអចិន្រ្តៃយ៍នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគោលនយោបាយដីធ្លី អ្នកស្រី អ៊ូ វ័រឌី បាន
លើកឡើងដឹងថាគោលនយោបាយដីធ្លីទូលំទូលាយឬហៅថា (សៀវភៅសដីធ្លី) គឺជាការសម្រេចជាបណ្តុំ
គោលនយោបាយដីធ្លី និងជាការតម្រង់ទិសក្នុងវិស័យដីធ្លីរបស់រាជរដ្ឋាភិបាលសម្រាប់កម្ពុជាប្រកបដោយ
ចក្ខុវិស័យច្បាស់លាស់ ហើយស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវតែអនុវត្តន៍នូវគោលនយោបាយ
នោះឲ្យមានប្រសិទ្ធិភាព និងចិរភា ព។
អ្នកស្រីអគ្គលេខាធិការរងអចិន្រ្តៃយ៍បានបន្តថា ដើម្បីរៀបចំប្រើប្រាស់និងបែងចែកដីធ្លី ប្រកបដោយសម
ធម៌ និងតម្លាភាពប្រសិទ្ធិភាព និងចិរភាពរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខ
ស្បៀងកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ លោក រ័ត្ន សារិន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ព្រម
ទាំងលោកវេជ្ជបណ្ឌិត ហ្វេសរ៉ែនវូក ឃើម៉ូលឺ តំណាងអង្គការ GIZ របស់អាល្លឺម៉ង់ បានមានប្រសាសន៍
ក្នុងគោលដៅតែមួយថាការពិភាក្សាគ្នាអំពីសេចក្តីព្រាងនេះគឺជាផ្លូវមួយដ៏ល្អបំផុតសម្រាប់វាគ្មិនដែលបាន
ចូលរួមជជែកពិភាក្សាគ្នាហើយអាចនិយាយលាតត្រដាងអំពីភាពវិជ្ជមាន និងអវិជ្ជមានដើម្បីជាគន្លឹះឈាន
ទៅរកស្ថានភាពមួយ ដ៏ប្រសើរសម្រាប់សង្គមកម្ពុជា និងផ្តល់ជាសំណើបានប្រសិនបើសេចក្តីព្រាង ណា
មួយដែលអង្គពិធីយល់ឃើញថាមិនមានអត្ថប្រយោជន៍សំរាប់ប្រជាជន និងសង្គមជាតិនោះទេ៕
ដោយ៖សស្អាត