ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនូវរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍
អាស៊ី ២០១៣ (ADO 2013) ដោយព្យាករថា ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ពោលគឺ ឆ្នាំ២០១៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៧,២ភាគរយ ហើយឆ្នាំ២០១៤នឹងកើនឡើងដល់ ៧,៥ភាគរយ
ដោយសារតែទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារចម្បងរបស់កម្ពុជាងើបឡើងវិញវិបត្តិ
សេដ្ឋកិច្ចពិភពលោក ។ ចេញផ្សាយនូវរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ បានធ្វើឡើង
នៅថ្ងៃទី៩ខែមេសាឆ្នាំ២០១៣ ។
ទន្ទឹមនឹងការកើនឡើង នៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយកំណើនខ្ពស់នេះ ADB បែរជាមានក្តីកង្វល់ខ្លំាង
ពីបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារកម្ពុជា ថានឹងបង្កឲ្យមានការគំរាមកំហែងរយៈពេលវែងសម្រាប់ការ
អភិវឌ្ឍ របស់ប្រទេសកម្ពុជាទៅវិញ ។
លោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន
ថា ការប្រើប្រាស់ជាលក្ខណៈបុគ្គល ការនាំចេញ និង ការវិនិយោគ គួបផ្សំជាមួយនឹងការវិនិយោ ដោយ
ផ្ទាល់ពីបរទេសក្នុងកម្រិតខ្ពស់ គឺជាកត្តាដែលនឹងជំរុញ ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៣ និង ២០១៤ ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងមានអត្រា ៧,២ភាគរយ នៅក្នុងឆ្នាំ២០១៣ និង
កើនឡើង ៧,៥ភាគរយ នៅឆ្នាំបន្ទាប់ ខណៈដែលសេដ្ឋកិច្ចអឺរ៉ុប និងទីផ្សារសហរដ្ឋអាមេរិក នៅតែបន្ត
ងើបឡើងវិញជាលំដាប់»។
ADO2013 ដែលបានព្យាករណ៍សេដ្ឋកិច្ចរបស់ ADB បង្ហាញថា វិស័យឧស្សាហកម្មនឹងមានការ កើន
ឡើង ១០,៥ ភាគរយ នៅក្នុងឆ្នាំ២០១៣ ខណៈតម្រូវការផលិតផលពីប្រទេសកម្ពុជា នៅអឺរ៉ុបត្រូវបាន
រំពឹងថា អាចនឹងមានការកើនឡើងបន្តិចម្តងៗ ដោយសារការទទួលបានការនាំចេញដោយមិនគិតពន្ធ។ ការដឹកជញ្ជូនសម្លៀកបំពាក់និងស្បែកជើងទៅកាន់សហរដ្ឋអាមេរិក ទំនងជានឹងមានការថយចុះនៅឆ្នាំ
នេះ ប៉ុន្តែអាចនឹងកើនឡើងមកវិញនៅឆ្នាំបន្ទាប់ ។
របាយការណ៍កត់ដដែលបានកត់សម្គាល់ថា លំហូរចូលនូវការវិនិយោគដោយផ្ទាល់ពីបរទេសមានការ
កើនឡើងប្រមាណ៧៥ភាគរយនៅក្នុងឆ្នាំ២០១២ រហូតដល់១,៥ពាន់លានដុល្លារ ដែលផ្តល់នូវហិរញ្ញ
ប្បទានដល់ឧស្សាហកម្មថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត អេឡិចត្រូនិក ការកែច្នៃកសិផល ក៏ដូចជាកែ
ច្នៃសម្លៀកបំពាក់កាត់ដេរឲ្យមានតម្លៃថ្លៃជាងមុន និងការពង្រីកវិស័យទេសចរណ៍ទៅកាន់តំបន់ថ្មីៗព្រម
ទាំងការកើនឡើងនូវការអនុម័តគម្រោងសាងសង់នៅក្នុងឆ្នាំ២០១២នឹងពន្លឿនសកម្មភាពសំណង់
នៅឆ្នាំ ២០១៣ ។
វិស័យសេវាកម្មត្រូវបានគេរំពឹងថា នឹងមានការកើនឡើងប្រមាណជា៧ភាគរយ គួបផ្សំជាមួយនឹង
កំណើនរឹងមាំ នៅក្នុងវិស័យទេសចរណ៍និងអចលនទ្រព្យ ។ វិស័យកសិកម្មទំនងជាមានការកើន
ឡើង ៤ភាគរយ ប្រសិន បើអាកាសធាតុមានភាពអំណោយផល ។
ការកើនឡើងតិចតួចនូវតម្លៃស្បៀងជាសកល និងការប្រមូលផលក្នុងស្រុក នាំឲ្យមានការរំពឹងទុកថា អតិផរណានឹងមានកម្រិត៣ភាគរយជាមធ្យមនៅក្នុងឆ្នាំ២០១៣ ។ ឆ្នាំ២០១៤ តម្រូវការក្នុងស្រុកខ្ពស់ នឹងនាំឲ្យអតិផរណាកើនដល់ ៣,៥ភាគរយក ។ ការព្យាករណ៍អំពីអតិផរណានេះ នឹងមានហានិភ័យ ប្រសិនបើអាកាសធាតុមិនល្អ ដែលនាំឲ្យតម្លៃស្បៀងមានការកើនឡើង។
មន្ត្រីរាជរដ្ឋាភិបាលចាត់ទុកថាការព្យការរបស់ ADB ជាចំនួនមួយអាចទទួលយកបាន ហើយកាលពី
ពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា នឹងមាន
កំណើន៧,៣ភាគរយ។
លោក ហង់ ជួនណារ៉ុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ក្នុងឱកាស
ផ្សព្វផ្សាយរបាយការណ៍ ADO ២០១៣ ថា កំណើនសេដ្ឋកិច្ចកម្ពុជា ទៅតាមការគណនារបស់ក្រសួង
ផែនការមានចំនួន៧,៣ភាគរយ ហើយយើងឃើញថា តាមរាយការណ៍របស់ADB ថា ៧,២ភាគរយ ដូច្នេះគម្លាតមានតិចតួចណាស់ មិនមានជាបញ្ហាអ្វីទេ។
យ៉ាងណាក៏ដោយ ខណៈដែលសក្តានុពលកំណើនរបស់កម្ពុជា នៅតែមានលក្ខណៈវិជ្ជមាន បញ្ហាសុខ
ភាពអន់ខ្សោយ និងកង្វះអាហារូបត្ថម្ភរុំារ៉ៃ ធ្វើឲ្យកុមារខ្មែរ៤០ភាគរយ មិនអាចលូតលាស់បានពេញ
លេញ ។ ប្រសិនបើមិនដោះស្រាយការបន្តអត្រាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងកម្រិតខ្ពស់បែបនេះ
នឹងបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានលើផលិតភាព និងកំណើនសេដ្ឋកិច្ចនាពេលអនាគត នៅក្នុង
ប្រទេសកម្ពុជា ជាក់ជាមិនខាន ដោយសារតែផលប៉ះពាល់ លើការអភិវឌ្ឍរាងកាយ និងប្រាជ្ញារយៈ
ពេលវែង ដែលមិនអាចស្តារមកវិញបាន។
របាយការណ៍ខាងលើបានពន្យល់ថា ការបាត់បង់មុខងារសំខាន់ ដែលកុមារជួបប្រទះនៅក្នុងរយៈពេល
១០០០ថ្ងៃ ដំបូងនៃជីវិតគិតចាប់ពីពេលបង្កកំណើតរហូតដល់ថ្ងៃកំណើតទី២ មិនអាចស្តារមកវិញដូច
ដើមទាំងស្រុងឡើយ ។
ADO 2013 បានផ្តល់អនុសាសន៍គោលនយោបាយ ដោយធ្វើការផ្ទេរសាច់ប្រាក់សង្គមដោយភ្ជាប់ជា
មួយនូវលក្ខខណ្ឌ ដើម្បីជួយធ្វើការផ្លាស់ប្តូរឥរិយាបទទាំងឡាយរបស់មាតាបិតា ដែលនាំឲ្យប៉ះពាល់ដល់អា
ហារូបត្ថម្ភរបស់កុមារការកែលម្អផលិតកម្មស្បៀងក្នុងស្រុក ដើម្បីធានាឲ្យអាហារមានបរិមាណគ្រប់គ្រាន់
មានគុណភាពនិងមានចម្រុះគ្រប់បែប ។ ការជំរុញលើក កម្ពស់ការបំបៅកូនដោយទឹងដោះម្តាយ ការបង្កើន
ការអប់រំ អាហារូបត្ថម្ភដល់់ស្ត្រីមានផ្ទៃពោះ ការផ្តល់ឲ្យស្ត្រី និងកុមារនូវសេវាសុខភាព ជាមូលដ្ឋាន ដែល
មានភាពប្រសើរជាងមុន និងការកាត់បន្ថយការបាត់បង់សារធាតុចិញ្ចឹម តាមរយៈការកែលំអអនាម័យខ្លួន
ប្រាណ អនាម័យបរិស្ថាន ការត្រួតពិនិត្យ ភ្នាក់ងារចម្លងមេរោគ និងការកែច្នៃ រក្សាទុកស្បៀងជាដើម៕