ក្រុម​ Manchester​ City​ បរាជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ Wigan​ Athletic​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមម្ចាស់ជើងឯករដួវកាលមុន Wigan Athletic បានបំបាក់ក្រុមជើងខ្លាំង Manch
ester City នៅក្នុងពហុកីឡាដ្ឋាន Etihad ដោយលទ្ធផល ២-១។ សូមបញ្ជាក់ថា គ្រាប់បាល់ទី ១របស់ក្រុម Wigan
គឺរកបានដោយកីឡាករ Jordi Gomes ដោយការស៊ុតបាល់ពិន័យចំនួន ១១ម៉ែត្រ( Penalty) បន្ទាប់ពីកីឡាករ Martin
Demichelis របស់ក្រុម Manchester City បានធ្វើអោយកីឡាករ Marc-Antoine Forunes របស់ក្រុម Wigan ដួល
នៅក្នុងតំបន់គ្រោះថ្នាក់ ចប់តង់ទី ១ ក្រុម Manchester City ០ ក្រុម Wigan Athletic១ ចំណែកគ្រាប់បាល់ទី ២
របស់ក្រុម Wigan គឺរកបានដោយកីឡាករ James Perch នៅនាទីទី ៤៧ បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អ
ពីសំណាក់កីឡាករ James McArthur ។ រីឯគ្រាប់បាល់មួយគ្រាប់របស់ក្រុម Manchester City វិញគឺរកបាន
ដោយកីឡាករ Samir Nasri នៅនាទីទី ៦៨ ក្រោមការបញ្ជូនបាល់របស់កីឡាករ Micah Richards។ បើទោះក្រុម
Manchester City ខិតខំប្តូរយុទ្ធសាស្រ្តយ៉ាងណាក៏ដោយក៏មិនអាចរកគ្រាប់តាមស្មើបានឡើយ។ ដូច្នេះលទ្ធផល
ជាផ្លួវការគឺក្រុម Manchester City ១ ក្រុម Wigan Athletic ២ ហើយជ័យជំនះខាងលើនេះគឺបានធ្វើអោយក្រុម
Wigan ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-final) ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal នៅក្នុងពាន
រង្វាន់ FA Cup៕ ដោយ៖ តុលា  

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋ ​សាទរដែល​តម្លៃសេវាកម្មផ្ងើរ​កងម៉ូតូ​នៅក្នុងរាជធានីភ្នំពេញ​ អនុវត្តត្រឹម​ត្រូវ​សៀវ​ភៅបន្ទុក​

ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសាទរចំពោះចំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [533]


កងទ័ព​អ៊ីស្រា​អ៊ែលបាញ់​សំលាប់​កងទ័ព​លីបង់​ ២នាក់​

ប្រទេសអ៊ីស្រាអ៊ែល៖ យោងតាមកងទ័ពអ៊ីស្រាអ៊ែលម្នាក់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [484]


មន្រ្តី​ប៉ូលីស​ប្រេស៊ីល​ចាប់ខ្លួន​ក្រុម​បាតុករ​ចំនួន​ ១២៨នាក់​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 604 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 17 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1140 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 542​ នាក់