​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​ការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ​កាមិនកូ បង្ហាញថា ការធានារ៉ា​ប់រង​លើយា​ន​យន្ត​មានចំនួន ជាង៧លានដុល្លា​រអា​មេរិក ធានារ៉ាប់រងលើអគ្គិភ័យចំនួន ១៣លាន​ដុល្លា​រអា​មេរិក ធានារ៉ាប់រ​ងលើវិស្វកម្មចំនួន៤លានដុល្លារអាមេរិក ធា​នារ៉ាប់រ​ង​លើសុខភាពចំនួន៥លា​ន​ដុល្លារអាមេរិក និងធាន​រ៉ា​ប់​រង​លើគ្រោះថ្នាក់ផ្សេងៗបាន៧​លានដុល្លា​រអាមេរិក។

ក្នុងពិធីចុះហត្ថលេខាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលធានារ៉ាប់រងម៉ាឡេស៊ី នៅព្រឹកថ្ងៃពុ​ធ​នេះ លោក ឆាយ រតនៈ ប្រធាន​សមាគម​​ធានា​រ៉ាប់​រងកម្ពុជាថ្លែងថា វិស័យធានារ៉ាប់រង បាន​ដើ​រ​តួយ៉ាងសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងរួមចំណែកយ៉ាង​ធំធេង​ក្នុងដំណើរកា​រអភិវឌ្ឍ​ន៍សេ​ដ្ឋកិ​ច្ច និងជួយដល់សុវត្ថិភាពសង្គម ជាពិសេសសុវត្ថិភាពផ្នែកអគ្គិសនីឆាបឆេះរោងចក្រ អគារ​ធ្វើ​ការ ផ្ទះសម្បែង សុខភាព និងចរាចរផ្លូវគោក ព្រមទាំងធានារ៉ាប់រង​អាយុជីវិតផងដែ​រ។​ជា​មួ​យ​​គ្នានេះ លោក បានលើកឡើងថា ការទាមទារសំណងក៏​មានការកើនឡើ​ង​ផងដែរ គឺរហូតដល់​ទៅជាង១៤លា​នដុល្លារ​អា​មេរិកក្នុងឆ្នាំ២០១៣ គឺកើន​ជាង​៦៧​ភាគ​រយ ប្រៀ​​​បធៀ​បឆ្នាំ​២០១​២​។

លោកបន្ថែមថា  ដោយមើលឃើញ កត្តាធនធានមនុស្សជារឿងចាំបាច់ លើវិស័យ​ធានារ៉ា​ប់រង​នៅ​កម្ពុជា ទើបសមាជិក​នៃ​សមាគម​​ធានារ៉ាប់រងកម្ពុជា បានប្រជុំពិភាក្សា និងឯ​កភាពគ្នា​ក្នុង​ការ​បង្កើតវគ្គបណ្តុះបណ្តាល វិស័យធានារ៉ាប់រង​នៅកម្ពុជា​ដោយ​សហការជាមួយវិទ្យាស្ថាន​ធា​នា​​រ៉ាប់​រ​ងម៉ា​ឡេស៊ី។

លោក បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាពុំទាន់មានសាកលវិទ្យាល័យ ឬវិទ្យាស្ថានណាមួយបាន​បណ្តុះបណ្តាល​វិស័យ​ធានារ៉ាប់រងនេះនៅឡើយទេ  កន្លងមកកម្ពុជាធ្លាប់ទទួលបានការបណ្តុះបណ្តា​លធនធានមនុស្សលើ​វិស័យធា​នា​​រ៉ា​ប់​រង​ ពី​សា​លា​បង្រៀ​នធានារ៉ាប់រងរបស់ប្រទេសជប៉ុន (Insurance School of Japan” SIS” ) , សាលា Asean Insurance Training and Research Institute និងសាកលវិទ្យាល័ យនីតិសាស្ត្រ និង សេដ្ឋកិច្ច៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [552]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក ...... អានបន្ត


ព័ត៌មាន​សំខាន់ៗ

CNRPប្រកាសធ្វើបាតុកម្មរាល់ថ្ងៃ​ ខណៈក្រសួងមហា​ផ្ទៃអនុញ្ញាតឲ្យ​តែថ្ងៃអាទិត្យ​

ភ្នំពេញ៖ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


មណីយដ្ឋាន ទន្លេ​បាទី ​ជា​ទី​សក្ការៈដ៏​ពិសិដ្ឋ​

តាកែវ ៖ រមណីយដ្ឋាន​ទន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 233 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745939​ នាក់