ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាអ្នកផ្ទុកមេរោគហង់សិន ឬឃ្លង់មានចំនួនភាគរយតិចតួចក្តីក៏ក្រសូងសុខាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល និងឈានដល់លុបបំបាត់ជំងឺខាងលើឱ្យអស់ទំាងស្រុងនាពេលអនាគត។ នេះបើយោងទៅតាមការអះអាងរបស់លោករដ្ឋលេខាធិការក្រសួងសុខាភិបាល អេង ហួត នៅក្នុងសិក្ខាសាលាមួយស្តីពី«ការលើកម្ពស់ផែនការកម្មវិធីលុបបំបាត់ជំងឺហង់សិន ឬឃ្លង់ នៅមជ្ឍមណ្ឌលជាតិកំចាត់មេរោគរបេង និង ហង់សិនដោយមានអ្នកចូលរួមប្រមាណជា ៨៥នាក់។
លោក អេង ហូត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅថ្ងៃទី ៦ ធ្នូ ២០១៣ ថា បច្ចុប្បន្ននេះរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកំពុងរកយុទ្ធសាស្ត្រជាក់លាក់មួយក្នុងការលុបបំបាត់ជំងឺហង់សិនឲ្យមានប្រសិទ្ធិភាព ពិសេសនោះគឺលុបបំបាត់ទំាងស្រុងនៃកាកើតជំងឺហង់សិន និងព្យាបាលឲ្យអ្នកជំងឺដែលកំពុងកើត និងផ្ទុកឲ្យអស់។លោកបន្តទៀតថាជាយូលង់ណាស់មកហើយជំងឺឃ្លង់ឬហង់សិន គឺជាជំងឺមួយដែលព្យាបាលមិនជា ហើយអ្នកជំងឺនរស់នៅដោយឈឺចាប់ខ្លួនឯង និងគ្រូសាររងទុក្ខដោយគ្មានក្តៅសង្ឃឹមថានិងរស់មានជីវិត។
ប៉ុន្តែសព្វថ្ងៃនេះការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាលជំងឺហង់សិននេះអាចព្យាបាលជាសះស្បើយ និងមិនគិតថ្លៃ ព្រមទាំងមានសេវានៅតាមមណ្ឌសុខភាពតាមខេត្តនានាទៀតផង។កម្មវិធីជាតិកំចាត់រោគហង់សិន នៃក្រសួងសុខាភិបាល បានសំរេចគោលដៅ នៃការ កាត់បន្ថយជំងឺហង់សិនលែងជាបញ្ហាសុខភាពសារធាណៈនៅចុងឆ្នាំ១៩៩៨(អត្រាប្រេវ៉ាឡងតិចជាងមួយករណីក្នុងចំណោមប្រជាជន១០.០០០នាក់)។ ចាប់ពីពេលនោះមកអត្រាប្រេវ៉ាឡង់បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលអត្រានោះមានកំរិត០.២៥ករណីលើប្រជាជន១០.០០០នាក់ ក្នុងឆ្នាំ២០១២កន្លងមក។
នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ថ្លែងឱ្យដឹងថាអាត្រាប្រេវ៉ាឡង់នៃជំងឺឃ្លង់បានថយចុះជាច្រើនគួរឱ្យកត់សម្គាល់ ដោយសារតែប្រទេសកម្ពុជាយើងបានដាក់គោលដៅច្បាស់ចាប់ឆ្នា១៩៩៨មកក្នុងការលុបបំបាត់ជំងឺហង់សិន ឬឃ្លង់។ហើយចាប់ពីឆ្នាំ១៩៩៨មកអាត្រាអ្នកកើតជំងឺបានអន់ថយជាបន្តបន្ទាប់ ជាក់ស្តែង គេបានសង្កេតឃើញថា អាត្រាអ្នកផ្ទុកជំងឺសល់០.២៥ករណី ក្នុងចំណោម១០.០០០នាក់ (១៩៩៨) ស្របតាមគោលដៅរបស់អង្កកាសុខភាពពិភពលោកគឺធ្វើយ៉ាងណាអ្នកឲ្យផ្ទុកមេរោគហងិសិនតិចជាង១នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់។
បើទោះបីជាបែបនេះក្តីលោកនាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនមានក្តីបារម្ភលើការរលុបបំបាត់ទំាងស្រុងព្រោះថាជំងឺហង់សិន ជាជំងឺមួយប្រភេទដែលមានលក្ខណៈរ៉ាំរ៉ៃ ប៉ុន្តែយ៉ាង ណាក្តីមជ្ឈមណ្ឌលមានជំនឿងថានិងអាចលុបបំបាត់បាន។លោកបញ្ជាក់ថារយៈពេល ៤, ៥ ឆ្នាំមកនេះអ្នកកើតជំងឺហង់សិនថ្មីមជ្ឈមណ្ឌ លបានរកឃើញជំងឺហង់សិនឬឃ្លង់បានចន្លោះ៣៥០ករណី ទៅ៤០០ករណី ។ ចំពោះក្នុងឆ្នាំ២០១២កន្លងមកមជ្ឍមណ្ឌលបានរកឃើញអ្នកកើតជំងឺហង់សិនថ្មីបានជាង៤០០ករណីជាទូទៅជំងឺនេះបានថយចុះ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាជំងឺទាំងពីរខាងលើនេះ ភាគច្រើនកើតតែនៅបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ មានដូចជា៖ ខេត្តកំពង់ចាម បាត់ដំបង និងរតនគិរី ជាដើម។ មជ្ឈមណ្ឌលបានប្រើប្រាស់យុទ្ធសាស្ត្រស្រាវជ្រាវថ្មី គឺយុទ្ធសាស្ត្រសកម្ម គឺយើងតាមដានអ្នកដែលរស់នៅជាមួយអ្នកជំងឺ(ហង់សិន ឬឃ្លង់)។
សូមបញ្ជាក់ថា សិក្ខាសាលាមួយនេះ គឺជាជួបជុំភាគីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទំាងអស់ក៏ដូច ជាមន្ត្រីបុគ្គលិកសុខាភិបាលដែលបម្រើការងារផ្នែកហង់សិនឬឃ្លង់នៅតាមបណ្តាស្រុក/ខណ្ឌ កំពុង ប្រតិបត្តិការ និងតាមមណ្ឌលសុខភាពមួយចំនួន ដើម្បីជជែកពិភាក្សាគ្នាស្វែងរកគន្លឹះធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង៕ដោយ៖ ភីនរ៉ា