​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​អា​ចជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកើនឡើង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថាសហគ្រាសខ្នាតតូចនិងមធ្យមអាចចូលរួមជំរុញសេដ្ឋកិច្ច ជាតិ ឱ្យកើនឡើងប៉ុន្តែត្រូវមានការគាំទ្រខ្លាំងពីរដ្ឋាភិបាលក្នុងការ​ជួយជ្រោមជ្រែងដំណើរការអាជីវកម្មនេះថ្លែងបើកសិក្ខាសាលា ចែក រំលែកបទពិសោធន៍ និងចំណេះដឹងស្តីពីការលើកកំពស់និងការអភិ​វឌ្ឍន៍ស​ហគ្រាសខ្នា​ត​តូច​និង​មធ្យម នៅព្រឹក ថ្ងៃសុក្រនេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខា ធិ​កា​រ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា ជប៉ុនបាន អភិវឌ្ឍន៍ ប្រទេសបាន ដោ​យ​​សារជប៉ុនមា​នសហគ្រាសខ្នាតតូចនិងមធ្យមរហូតដល់៩៩.៧ភាគរយ ចំណែក​ឧស្សាហកម្ម​ធ​នធំមានតែ០.៣ ភាគរយ ប៉ុណ្ណោះដើម្បីជួយដល់កំណើនសេដ្ឋកិច្ចក្នុងប្រទេស និងបង្កើត​ការ​ងារជូនប្រជាជន។

លោកបញ្ជាក់ថា ការដំណើរការសហគ្រាសខ្នាតតូចនិងមធ្យមនេះ វិនិយោ​គិន​ជ​ប៉ុនក៏មានបញ្ហាដែរ ប៉ុន្តែរដ្ឋាភិបាលរបស់គេ បានជ្រោមជ្រែងខ្លាំងដល់សហគ្រា​ទាំងនោះ​មិនឱ្យក្ស័យធុនឡើយ។ឯកឧត្តម លើកឡើងថា តាមរយៈបទបិសោធន៍នេះកម្ពុ​ជាអាច​រៀន​សូ​ត្រតាមបានដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ស្របពេលក្រុមវិនិយោគបរទេសធំៗកំពុង​ចូល​មក​កម្ពុជា។

លោក TAKEUCHI Hiroshi អនុប្រធាន JICA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា JICA បានបង្កើត កម្មវិធីបណ្តុះបណ្តាល សហគ្រិនវ័យក្មេងកម្ពុជាដើម្បីលើកម្ពស់ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។លោកថា តាមរយៈ កម្មវិធីនេះ សិក្ខាកាមនឹងអាចអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងរបស់ខ្លួនដោយការរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយ​អ្នកមានជំនាញ និងការចុះអង្កេតផ្ទាល់តាមស្ថាប័នពាក់ព័ន្ធនៅប្រទេសជប៉ុន។

កាលពីខែតុលាឆ្នាំ២០១៣ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុនតាមរយៈការិយាល័យ JICAប្រចាំកម្ពុជា​បាន​បញ្ជូនមន្ត្រីរាជការស៊ីវិល​ចំនួន១៥រូប មកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសមាគមសហគ្រាសខ្នាតតូចនិងមធ្យម ទៅចូលរួមវគ្គបណ្តុះ​បណ្តាល​រយៈពេល១៨ថ្ងៃនៅប្រទេសជប៉ុនតាមរយៈ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងក្រោមប្រធានបទ ការលើក​កម្ពស់​និង​ការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅតាមសហគមន៍៕​
ដោយ​៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [885]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [764]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [852]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [681]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [702]

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក ...... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថាបត្យកម្មអាចមានការរីកចម្រើន ឈរលើវិស័យអប់រំមួយយ៉ាងរឹងមាំ

ឆ្ពោះទៅរកភាពជោគជ័យនាពេល អនាគត។ សំណង់អគាធំៗខ្ពស់ៗបា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [338]


ខ្យល់​ព្យុះ​នៅភាគ​ខាង​ត្បូង​នៃ​ចក្រភព​អង់គ្លេស​សំលាប់​មនុស្ស ៤នាក់​

ចក្រភពអង់គ្លេស៖ មន្រ្តីប៉ូលីសប្រចាំចក្រភពបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [321]


ទស្សនាការផ្សាយបន្ត​ផ្ទាល់​ការ​ប្រ​កួត​កី​​ឡា​បាល់​ទា​ត់​ពី​​ចក្រ​ភពអង់គ្លេស

មានអ្នកស្នេហាកីឡាបាល់ទាត់ច្រើនកុះករបានចូលរួមទស្សនា...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [744]


កម្ពុជា ឡាវផ្លាស់ប្តូរបទពិ​សោធន៏ក្នុងការ​គ្រប់​គ្រង​ដីសើម

អ្នកស្រលាញ់បរិស្ថានមកពីប្រទេសឡាវបានមកសិក្សា ដកបទពិ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 438 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1044 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963944​ នាក់