ប្រទេសលីបង់៖ កងសន្តិសុខបានមានប្រសាសន៍អោយដឹងថា មានមនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់និងរបួស ៤៩នាក់បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយយ៉ាងខ្លាំងរវាងក្រុមអ្នកទ្រគាំទ្រលោកប្រធានា
ធិបតី Bashar al-Assad និងក្រុមអ្នកប្រឆាំងជាច្រើននាក់។ មន្រ្តីប៉ូលីសបានអោយដឹងថា ការទង្គិចគ្នាបែបនេះ គឺបានកើតឡើងនៅក្នុងទីក្រុង Tripoli ប្រទេសលីបង់។ គួរបញ្ជាក់ថា ទីក្រុង Tripoli នេះគឺជាទីជម្រកមួយរបស់
អ្នកកាន់និកាយ Alawite ចំណែកឯលោក Bashar al- Assad ក៏ជា អ្នកនិកាយ Alawite ដែរ។
អ្នកយកការណ៍ម្នាក់បានអោយដឹងថា បញ្ហាតានតឹងក្នុងប្រទេសនេះគឺបានកើតឡើងតាងតែពីសប្តាហ៍មុន មកម្លេះបន្ទាប់ពីប្រជាជនដែលគាំទ្រលើលោក Bashar al- Assadបានបង្ហូតទង់ជាតិរបស់ខ្លួននៅក្នុងទីក្រុងនោះ
មកម្លេះ ខណះដែលក្រុមអ្នកប្រឆាំងក៏បានបង្ហូតទង់ជាតិរបស់ខ្លួនដែរ។ មន្រ្តីប៉ូលីសបាននិយាយបន្តទៀតថា
សាលារៀនជាច្រើបកន្លែងគឺត្រួវបានបិទជាបណ្តោះអសន្ន ។ ដោយ៖ តុលា