កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មានចំណូលមធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ហើយបន្តប្រែក្លាយ​ទៅជាប្រទេសដែល​មាន​​​ចំណូលមធ្យម កម្រិត​ខ្ពស់​​ក្នុង​ឆ្នាំ២០៣០ នឹងទៅជាប្រទេស​អភិវឌ្ឍន៍​នៅក្នុងរង្វង់ឆ្នាំ​២០៥០ ខណៈបច្ចុប្បន្នកំពុង​អនុវត្តន៍​កម្មវិធីកំណែទម្រង់​ស៊ី​ជម្រៅ​របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ក្នុងពិធីបិទសន្និបាតបូកសរុប​​លទ្ធ​ផ​លការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០១៣-២០១៤ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោហ៊ុន សែន ថ្លែងថា ដើម្បី​សម្រេច​បាននូវគោលដៅ​ប្រកប​ដោយមហិច្ឆតាខាងលើ គឺពឹងផ្អែកមួយ ផ្នែក​ធំទៅលើ​ការលើក​​កម្ពស់​សមត្ថភាពប្រជាជន តាមរយៈ​ការ​អភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈប្រក​ប​ដោយគុណ​ភាព រត់ឲ្យទាន់សភាពការណ៍​វិវត្តន៍របស់ទីផ្សារក្នុងតំបន់ និងពិភពលោក​ ជាប់​ជា​ប្រ​ចាំ។

សម្ដេច តេជោ ហ៊ុន សែន បានថ្លែងទៀតថា វិស័យអប់រំពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការប្រកួតប្រជែង និង ការអភិវឌ្ឍប្រទេស ។ ដូច្នេះចាំបាច់​ត្រូវ​ធ្វើឲ្យប្រាកដថា កុមារ និងយុវជន ទទួលបាន​ការសិក្សា អប់រំពេញមួយជីវិតរបស់ពួកគេ ក្នុង​នោះ​ការអប់រំត្រូវផ្ដោតលើការផ្ដល់ចំណេះដឹង កាន់តែទូលំទូលាយស៊ី​ជម្រៅ និងការកសាង​កម្រិត​ជំនាញ វិជ្ជាជីវៈដ៏ច្បាស់លាស់ដល់គរុសិស្ស និស្សិតគ្រប់រួបគ្រប់ស្រទាប់វណ្ណៈ ។ សម្តេច​បាន​ថ្លែងបន្តថា យើងត្រួវរួមគ្នាអនុវត្តន៍ នូវកិច្ចការនេះឲ្យកាន់តែបុរេសកម្ម ស៊ី​សង្វាក់គ្នា និងត្រូវធ្វើឲ្យបានព្រមៗគ្នា នៅទូទាំងប្រទេស ។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូម​បញ្ជាក់​ថា វឌ្ឍនភាព ទាំងនេះមិនមែនជាទីបញ្ចប់នៃការ​អភិវឌ្ឍ​វិស័យ​អប់រំរបស់យើងនោះទេ ផ្ទុយ​ទៅវិញយើងត្រូវតែចូលរួមឲ្យកាន់តែ បុរេសកម្ម បន្ថែមទៀត នៅក្នុងវិស័យ អប់រំ និងការ​បណ្ដុះ​បណ្ដាលដោយយកចិត្តទុកដាក់ ទាំងគុណភាព និងបរិមាណ ប្រកបដោយ​ភាព​ស្វាហាប់​មោះមុត ដើម្បី​​​ឲ្យកុមារ និងយុវ ជនយើងទទួលបានការអប់រំ និងការបណ្ដុះ​បណ្ដាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានា​បានផលិតភាព និងតម្លៃបន្ថែមកាន់តែខ្ពស់ និង​ធា​នាឧត្ដមភាពប្រកួតប្រជែង ក្នុងបរិការណ៍ នៃសមាហរណកម្មតំបន់ ជាសហ​គម​ន៍​​សេដ្ឋកិច្ច​អាស៊ាននាឆ្នាំ ២០១៥ ខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅម្ពុជាមានសាលាមត្តេយ្យសិក្សា​ និងចំណេះទូទៅ ទាំងរដ្ឋ និង​ឯក​ជនចំនួន១៤ ៨៥៣ សាលា​បឋម​​សិក្សា​ចំនួន៧ ២៣៦ អនុវិទ្យាល័យចំនួន១ ២៧៩ វិទ្យាល័យ​​ចំនួន ៥៣១ មានសិស្ស និស្សិ​តនិស្សិត​គ្រប់ភូមិ​​សិក្សាប្រមាណ ៣,៥ លាននាក់​កំពុង​សិក្សា​​​​រៀន​​សូត្រ ។ គ្រឹះស្ថានឧត្ដម​​សិក្សា មានចំនួន ១០៥ ក្នុងនោះ​គ្រឹះស្ថាន​ឧត្ដមសិក្សា​រដ្ឋមាន៣៩ និងឯកជនមាន៦៦ ដែលមាន​ទីតាំង​ស្ថិត​នៅ​​​តាមរាជធានី ខេត្ត ១៩ ។ និស្សិត​ចាប់​ពីថ្នាក់​បរិញ្ញា​បត្ររង ដល់បណ្ឌិតមាន​ចំនួន​២៧១ ៥០៣ ​នាក់ ក្នុងនោះនារីមាន ៣៨ ភាគរយ ។ បុគ្គ​លិក​សិក្សា​នៅទូទាំងប្រទេសចំនួន ១១២ ៧០៤ នាក់ ៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [763]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [851]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [701]

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក ...... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់បែក​ក្នុងទីក្រុង​ Rawalpindi​ ឆក់​យក​ជីវិត​មនុស្សចំ​នួន ​១៣នាក់​

ប្រទេសប៉ាគីស្ថាន៖​ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចព្រះអនុជនរោត្តម​ អរុណរស្មីអំពាវនាវឲ្យប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [277]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [365]


​​អាម៉េរិកមាន​​សុទិដ្ឋិនិ​យមថា ​​ឆ្នាំ២០១៤​​សេដ្ឋកិច្ច​កម្ពុជា​​ នឹង​​មានការរីកចំរើន​

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 44 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 182 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963082​ នាក់