​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកជំទាវ Alison BURROWS ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៤ នៅ​ទីស្តីការក្រសួង​បាន​ឲ្យ​ដឹងថា ជាមួយគ្នានេះដែរ រដ្ឋាភិបាល​អូស្ត្រាលី ក៏​គ្រោង​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង​ចំនួន ៦,៦៨ លាន​​ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​ស្តារ​ឡើង វិញ​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​ខូច​ខាត​​​ដោយ​ទឹកជំនន់ (​ហិរ​ញ្ញ​ប្បទាន​បន្ថែម​) និង​ហិរញ្ញប្បទាន​ឥត សំណង​ចំនួន ៦,៦៧ លាន​ដុល្លារ​អាម៉េរិក​សម្រាប់​គម្រោង​​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី ២ ដែល គម្រោង​ទាំងពីរ​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៤ នេះ ។​

យោងតាម​សេចក្តីជូនដំណឹង​នោះ​ក៏បាន​រំលឹក​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩២​រហូតដល់​ឆ្នាំ ២០១១ រាជរដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ប្រមាណ ៥៧៣ លាន​ដុល្លារ​អាម៉េរិក ដែលជា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ផ្លូវការ​សម្រាប់​ការអភិវឌ្ឍ​ប្រ ទេស​កម្ពុជា ហើយ​ហិរញ្ញប្បទាន​ទាំងនេះ​ត្រូវបាន​វិភាជន៍​លើ​កម្មវិធី​អភិវឌ្ឍន៍​ទ្វេភាគី កម្មវិធី​អភិវឌ្ឍន៍ មហា​អនុតំបន់​មេគង្គ វិស័យ​ឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល និង​កម្មវិធី​អភិវឌ្ឍន៍​តំបន់​អាស៊ី​-​បូព៌ា​។​

លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ជា​ដៃគូ​អភិ​វឌ្ឍន៍ ដ៏​សំខាន់​មួយ ដែល​កន្លងមក​បាន​ជួយ​​​​កម្ពុជា​ជាច្រើន ក្នុងនោះ​រួមមាន​ការគាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍ សេដ្ឋ​កិច្ច​នៅ​កម្ពុជា តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ជាច្រើន ការលើក​កម្ពស់​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ ធ្វើ​ការ​តភ្ជាប់​ផ្លូវ​ដឹកជញ្ជូន ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​ផ្នែក​ធន​ធានមនុស្ស ដោយ​ទទួល​យក​​និស្សិត កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ហើយ​​រាជរដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុង​ដំណើរការ​ស្វែង​រក​សន្តិ​ភាព​នៅ​កម្ពុជា​៕ ដោយៈ​ភី​ន​រ៉ា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [716]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [552]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក ...... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [616]


ពលរដ្ឋដើរ​បោចវល្លិ​បានឃើញ​កាំភ្លើងរាប់​រយដើម​គេលាក់​ទុកក្រោយ​សម័យ​សង្គ្រាមនៅ​លើភ្នំ​ដោះក្រមុំ​

កំពង់ឆ្នាំង ៖ កាំភ្លើង​គ្រប់​ប្រភេទជាច្រើន​ដើម ត្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 121 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 371 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746350​ នាក់