​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។

ថ្លែងក្នុង​ជំនួប​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២២ ខែកុម្ភៈ លោកស្រី​បាននិយាយ​ថា ប្រទេស​អូស្ត្រាលី​ គឺជា​អ្នកគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា ហើយ​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជាង ៩០ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​បោស សម្អាត​មីន​ក្នុងប្រទេស​កម្ពុជានៅ ក្នុង​គោលដៅ រក្សា​សុវត្ថិភាព​របស់​ប្រជាជន និង​ប្រែក្លាយ​ផ្ទៃដី​នោះ​ទៅជា​ដី​បង្កបង្កើនផល និង​រក​ប្រភព​ចំណូល​ផ្សេងទៀត ។

លោកស្រី​បាន​បន្តថាលោកស្រី​បានកត់សម្គាល់​នូវ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាដែល​បាន​​ព្យាករណ៍​ថា នឹងមាន​កំណើន ៧,២ ភាគរយ​នៅក្នុង ឆ្នាំ ២០១៤នេះ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ជួប​ជាមួយ​ធុរជន​អូស្ត្រាលី​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​នូវ​ឱកាស​ពង្រីក ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ធុរកិច្ច​នេះ។លោកស្រី​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រជាជន​ដែល មាន​ដើមកំណើត​កម្ពុជា និង​គ្រួសារ​របស់គេ​នៅ​អូស្ត្រាលី​គឺមាន​ចំនួន ២៨ ០០០នាក់ ដោយបាន​ចូលរួមចំណែក​នៅក្នុង​កំណើន សេដ្ឋកិច្ច​របស់​អូស្ត្រា​លី​ ។ ហើយ​ប្រជាជន​អូស្ត្រាលី មាន​ចំណាប់អារម្មណ៍​ជាខ្លាំង​ទៅនឹង​ប្រវត្តិសាស្ត្រ ក៏ដូចជា​វប្បធម៌ និង​សោ​ភ័​ណ្ឌ​ភាព​របស់​ប្រទេស​កម្ពុជា ដែល​កាលពី​ក្នុង​ឆ្នាំ២០១៣កន្លងទៅ មាន​ភ្ញៀវទេសចរ​អូស្ត្រាលី​ចំនួន ១២ ម៉ឺន​នាក់​បានមក​ទស្សនា​នៅ​ប្រទេស​កម្ពុជា។
លោក ហោ ណាំហុង ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស ប្រាប់​ទៅ​លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ផងដែរ​ថា អ្វីៗដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កន្លងមក និង​កំពុងធ្វើ​នា​ពេល​បច្ចុប្បន្ន ហើយនឹង​ធ្វើទៅ​ថ្ងៃ​ខាងមុខ គឺ​សមស្រប​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ទាំងអស់​អត់​មានការជាប់គាំង​នយោបាយ​អ្វី​ទេ​នៅ​កម្ពុជា​នោះ គ្រប់​ស្ថាប័ន​ទាំងអស់​ដំណើរការ​ជាធម្មតា ។
សូមបញ្ជាក់ផងដែរថា ដំណើ​ទស្សនកិច្ច​របស់លោក​ស្រី Julie Bishop នាពេលនេះ​គឺជា​ផ្នែក​មួយ នៃ ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស ៤ នៅ​អាស៊ី ក្នុង​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ទំនាក់ទំនង​ខួប​លើក​ទី​៤០ រវាង​អូស្ត្រាលី​និង​អាស៊ាន ហើយ​ដែល​ការ​ប្រារព្ធ​ខួប នេះ​នឹងធ្វើ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៤ខាងមុខនេះ៕ ដោយ​៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​ប្រទេសG20 ​កំណត់​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ២%​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ ក្រុម​មេដឹក​នាំ​ហិរញ្ញ​វត្ថុ ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច២០​ធំ​បំផុតលើ​លោក បាន​កំណត់​គោល​ដៅ​បន្ថែម​កំណើន​សេដ្ឋកិច្ច ២​ពាន់កោដិដុល្លារ​ទៀត ក្នុងរ​យៈ​ពេល​៥ឆ្នាំ ខាង​មុខនេះ ។អំឡុងពេលនោះ ពួកគេមាន​គោលដៅ បង្កើនផលិតផល​ក្នុង​ស្រុក ...... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ត្រីមឹកយក្សមាន១៦០​ជើង ​បង្កការភ្ញាក់ផ្អើល ​ដល់មនុស្សរាប់​សែននាក់​ ក្នុងហ្វេកប៊ុក ​

នៅពេលថ្មីៗនេះ​ មានគេបង្ហោះរូបភាព​ នៃសត្វមឹកដែល​មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [381]


ការបន្ទុះ​គ្រាប់​បែក​នៅក្បែរ​ការិយាល័យ​គណបក្សកុម្មុយនីស​ចិន​បណ្តាល​អោយមនុស្ស​ម្នាក់ស្លាប់​

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួរបស់ប្រទេសចិនបានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


វិទ្យុសំឡេង​ជនពិការ​ នឹងដំណើរការ​សាកល្បង​ផ្សាយខែ​មិថុនាខាងនេះ ​

ភ្នំពេញៈ វិទ្យុសំឡេងជនពិការ គ្រោងនឹងដាក់ឱ្យដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 14 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745055​ នាក់