​កម្ពុជា​ នាំចេញ​អង្ករ​ក្នុងខែមករា​ឆ្នាំ២០១៤ ​ធ្លាក់ចុះ​ បើធៀប​នឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំទៅ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

​បើពិនិត្យមើលឱ្យមែនទែនទៅនៅដើមឆ្នាំ២០១៤ ខែមករា កន្លងទៅថ្មីៗនេះកម្ពុជាបាន​នាំចេញ​អង្ករ​​សរុប​បាន​ចំនួន​២១.៥៣៦ តោន ដែល​ចំនួន​នេះ​គឺ​បាន​ថយចុះ ១៦,២៨ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៣ដែល​មា​​ន​ចំនួន​តែ ២៥.៧២៦តោន។នេះ​បើ​យោងទៅតាម​របាយ​ការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ប្រធាន​​​​​​​សហ​ព័ន្ធ​​​​អ្នក​នាំចេញ​អង្ករ​កម្ពុជា​ លោក គឹម សាវុធ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើង​ដែរកាលពីពេលថ្មីៗនេះថាការនាំ​​ចេញ​អង្ករ​នៅ​ដើមឆ្នាំ២០១៤នេះ​គឺមាន​ការលំបាក។ លំបាក​គឺ​ដោយ​សារ​តែ​ប្រទេស​ភូមា​បើកចំហរ​ទីផ្សារសេរីដែល​ប្រទេស​​នេះ​គឺជា​គូប្រជែង​ថ្មី​របស់​កម្ពុជា ដោយសារតែ​ភូមា​ក៏​ទទួលបាន​នូវ​ការអនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​ដូច​កម្ពុជា​ដែរ។

លោក​បាន​បញ្ជាក់ទៀតថា ក្រៅពីនេះ​កម្ពុជា​ក៏មាន​ការលំបាក​ដោយសា​រ​តែ ប្រទេស​ប៉ា​គី​ស្ថាន និង​ឥណ្ឌា លក់​អង្ករ​ចេញ​ក្នុង​តម្លៃថោក ដែល​តម្លៃ​នេះ​អាច​នឹង​ដណ្ដើមបាន​ទីផ្សារ​នៅក្នុង​តំបន់​អាហ្វ្រិក ដោយសារ​ប្រទេស​ក្នុង​តំបន់​នេះ មិនសូវ​រើស​ប្រភេទ​អង្ករ​នោះទេ ឲ្យ​តែមាន​តម្លៃថោក។ ដូច្នេះ​ការ​ប្រកួត​ប្រជែង​តម្លៃ និង​ការ​ចុះថ្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ គឺ​បាន​ជះឥទ្ធិពល​មកលើ​ការនាំចេញ​អង្ករ​ពី​កម្ពុជា។



របាយការណ៍​ដដែលបានបង្ហាញទៀតថាខែមករា ឆ្នាំ២០១៤កន្លងទៅប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សា​រ​​​​​​​អន្តរជាតិ​ចំនួន ៣២ ប្រទេស​តាមរយៈ​ក្រុមហ៊ុន​ចំនួន ៣៧ដែល​ក្នុងនោះ​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​គឺ ប្រទេស​បារាំង​ហូ​ឡង់ ប៉ូឡូញ ម៉ាឡេស៊ី​ហ្គា​បុ​ង និង​ចក្រភព​អង់គ្លេស។ ហើយនិយាយពី​ប្រភេទ​អង្ករ​ដែល​បាន​នាំ​ចេញ​ច្រើនជាងគេ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទាំងនោះ​គឺ​ប្រភេទ​អង្ករ​ផ្កាម្លិះនិង​ផ្ការំដួលដែល​បាន​នាំចេញ​ក្នុង​បរិមាណ​៩៩៨៤.៣ តោន​បន្ទាប់មក​គឺ​អង្ករ​ប្រភេទ​ចម្រុះ​គ្រាប់​វែង និង​មាន​ប្រភេទ​អង្ករផ្សេងៗទៀត ក៏ត្រូវ​បាន​នាំចេញ​ផងដែរ​ដូចជា​អង្ករ​នាង​ម្លិះ អង្ករ​សូ​ម៉ាលី អង្ករ​សែន​ក្រអូប អង្ករ​ក្រអូប​ចម្រុះ អង្ករ​ក្រអូប​ភ្លឺ អង្ករ​ក្រអូប​សរីរាង្គ​និង​អង្ករ​ចំហុយ​គ្រាប់​វែង​ជាដើម។

គួររំលឹកថា កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​៣៧​ម៉ឺន​៨​ពាន់​តោនកើន​ឡើង​ប្រមាណ​៨៤​ភាគ​រយ​លើ​ស​​ឆ្នាំ​២០១២។ ប្រទេស​ថៃ ម៉ាឡេស៊ី និង​បណ្ដា​ប្រទេស​នៅអឺរ៉ុប ជា​គោលដៅ​នាំ​ចេញ​អង្ករ​សំខាន់​របស់​កម្ពុជា។កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាង​គេ​នៅ​​​អឺរ៉ុប បាន​ស្នើ​ឲ្យ​សហ​​​​ភាព​អឺរ៉ុប បញ្ឈប់​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ ពី​កម្ពុជា និង​មីយ៉ាន់ម៉ា ដោយ​លើក​ហេតុផល​ថា គោលនយោបាយ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​អង្ករ​របស់​អឺរ៉ុប៕ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អង្គការសង្គមស៊ីវិលចំនួន៣បានរកឃើញ ថាមានធ្លាក់ចុះនូវអត្រាចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ

ភ្នំពេញ៖ មានការបង្ហាញរបស់អង្គការក្រៅរដ្ឋាភិប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [369]


FCRE នាំអង្ករ​ចេញ​បាន​ជាង​៣ពាន់​នៅ​៩​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​

ភ្នំពេញ៖ សហព័ន្ធអ្នកនាំចេញអ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [323]


​អ៊ីតាលី ជួប​អេស្ប៉ាញ វេលា​ម៉ោង​៥ល្ងាច

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [333]


ចាប់បានរថយន្ត ដឹកឈើគ្រញូង តាមផ្លូវជាតិលេខ

ក្រចេះ៖សមត្ថកិច្ច​ជំនា​ញ រដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [335]


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1239]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 179 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 462 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963362​ នាក់