ជប៉ុន​ផ្តល់​ជំនួយ​ជិត​២សែន​ដុល្លា​រអាមេរិក​សម្រាប់​គម្រោង​ផ្នែកសុខាភិបាល​ចំនួន​២​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានផ្តល់ជំនួយជិត២សែនដុល្លារអាមេរិកសម្រាប់​​សាងសង់អគារព្យាបាលជម្ងឺទូទៅក្នុងមន្ទីរពេទ្យបង្អែកជើ​ងព្រៃ ខេត្តកំពង់ចាម និងគម្រោងសាង​សង់​មណ្ឌ​ល​​សុខ​ភាព​ឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។កិច្ចសន្យាផ្តល់ជំនួយ​នេះត្រូវបានចុះហត្ថលេខាកាល​ពី​​រសៀល​​ថ្ងៃ​ទី២៥​ខែវិច្ឆិកា ដោយ លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រ​ចាំកម្ពុជា​និង​តំណាង​ស្ថាប័នទទួលជំនួយទាំងពីរ។​

លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា គម្រោងសុខាភិបាលទាំងពីរនេះ នឹងផ្តល់សេវាសុខភាព​ដល់ប្រជាជន​ជាង​២សែននាក់ប្រកបដោយគុណភាព។លោកបានអធិប្បាយបន្ថែមថា គម្រោងទាំងពីរ ត្រូវបានធ្វើឡើង​ស្របតាម​គោល​ការណ៍​ជាមូលដ្ឋាននៃជំនួយរបស់ជប៉ុនសម្រាប់កម្ពុជា និងស្របតាមទស្សនៈនៃការផ្តល់ជំនួយ​ដើម្បីលើក​ស្ទួយ​​សន្តិសុខមនុស្សជាតិសម្រាប់ប្រជាជនងាយរងគ្រោះផងដែរ។

វិស័យសុខាភិបាលគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើនទៀតនៃជំនួយរបស់ជប៉ុនសម្រាប់កម្ពុជា ដែល​រដ្ឋាភិបាលជប៉ុនបាននឹងកំពុងអនុវត្តន៍គម្រោងជាច្រើនរួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកិច្ច​សហប្រតិបត្តិការបច្ចេក​ទេស​សជាដើម។លោក ហឿង ថុល ប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិជើង​ព្រៃ​បានមានប្រសាសន៍ថា រដ្ឋាភិបាល​និង​ប្រជាជនជប៉ុនតែងយកចិត្តទុកដាក់ក្នុងការ​អភិវឌ្ឍន៍វិស័យសុខាភិបាល​អោយឈានឡើងខ្ពស់សំដៅទៅកាត់បន្ថយអត្រាឈឺ អត្រាស្លាប់របស់ម្តាយនិងទារក អោយនៅកម្រិតទាប។

ចំណែកអ្នកទទួលជំនួយជប៉ុនយកទៅសាងសង់មណ្ឌលសុខភាពឃុនរាម ស្រុកប​ន្ទាយស្រីខេត្តសៀមរាប លោក ស៊ូ ព្រីយ៉ាតូ ប្រធានអង្គការភ្លែនអន្តរជាតិ-កម្ពុជាបានមានប្រសាសន៍ថា គម្រោងនឹងរួមចំណែក​ពង្រឹងសិទ្ធិ​នៃការរស់​រាន​មានជីវិតរបស់កុមារ។

លោកថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះមានអត្រាមរណៈកុមារ កម្រិតខ្ពស់ក្នុងចំណោម​បណ្តា​​ប្រទេស កំពុងអភិវឌ្ឍន៍ ដទៃទៀត។យោងតាមផែនការយុទ្ធសាស្ត្រសុខាភិបាល​របស់ប្រទេសកម្ពុជា​ឆ្នាំ​២០០៨​ដល់ឆ្នាំ២០​១​៥ ខេត្ត​សៀម​រាប​​ត្រូវសាងសង់មណ្ឌលសុខភាពចំនួន១០៩ក្នុង១០០ឃុំ​​ ហើ​យមកដ​ល់​បច្ចុប្បន្ន​នេះមាន​មណ្ឌល​សុខភាព​តែចំនួន​៦៩ប៉ុណ្ណោះ។គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាល​ជប៉ុនបានផ្តល់​ថវិកាជាង​៥០.៣លានដុល្លារអាមេរិក​ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បី​អនុវត្តន៍គម្រោងចំនួន​៥០៣​គម្រោង​​នៅទូទាំងប្រទេស៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1224]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [857]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1064]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [815]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [824]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [997]


អគ្គិសនីកម្ពុជា​ផ្អាកការផ្គត់​ផ្គង់អគ្គិសនី ​ចាប់ទី១៦​ រហូតដល់​ ទី១៩មករា​

ភ្នំ​ពេញ៖ អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [334]


ជនដៃ​ដល់ម្នាក់​​​បាញ់​​សំលាប់​មនុស្ស​ ៧នាក់​នៅក្នុង​​​​ប្រទេស​ Turkey​​​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ កម្មករចិត្តឆៅម្នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 84 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 653 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039920​ នាក់