មនុស្សចំនួន១៥១៩​​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

លោក​ចាន់​ គឹម​សេង​ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បាន​​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​គេហ​ទំព័រ​អប់រំ​ស្តីពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ឈ្មោះ​ដែលមានឈ្មោះថា​ www.saferoads.org.kh ​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា​ កាល​ពីរ​សៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ ​ ក្នុង​រយៈ​ពេល​៩​ខែ​ ដើម​ឆ្នាំ​២០១៣​ បើ​ធៀប​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ មាន​ការ​ថយ​ចុះ​៣​ភាគ​រយ​ រឺ​ឯ​អ្នក​ស្លាប់​មាន​ចំនួន​ស្នើ​គ្នា​គឺ​១៥១៩​នាក់​ ដោយ​ឡែក​អ្នក​រង​របួស​បាន​ថយ​ចុះ​៥​ភាគ​រយ​ ក្នុង​នោះ​អ្នក​រង​គ្រោះ​ដល់​ស្លាប់​ និង​អ្នក​រង​របួស​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ ក្នុង​ពេល​គ្រោះ​ថ្នាក់​មាន​ចំនួន​៣៥​ភាគ​រយ​។​ លោក​បន្ត​ថា​ គ្រោះ​ថ្នាក់​ទាំង​នេះ​ បាន​បង្កើត​នូវ​សោកនាដ​កម្ម​ក្នុង​រង្វង់​គ្រួ​សារ​ សាច់​ញាតិ​ សហគមន៍​ និង​សង្គម​ជាតិ​ទាំង​មូល​។​ លោក​ថា​៖«​តួ​លេខ​និង​សោកនា​ដកម្ម​ដ៏​រន្ធត់​នេះ ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​ និង​ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិ​ភាព​របស់​រដ្ឋាភិបាល​។​

លោក​ត្រាំ​ អ៊ីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​មាន​ប្រសាសន៍​ថា​ នៅអំឡុងឆ្នាំ២០១២ គ្រោះថ្នាក់ ចរាចរណ៍សរុបចំនួន៤.២៥០ករណី ក្នុងនោះជនរងគ្រោះថ្នាក់សរុបមានចំនួន១៥.៦១៥នាក់ ស្លាប់​ចំនួន១.៩៦៦នាក់ របួសធ្ងន់ ចំនួន៥.៣៤៩នាក់។ លោកបញ្ជាក់ថា​ ដោយឡែកសម្រាប់ទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍​៨ខែ ឆ្នាំ២០១៣ ជនរងគ្រោះថ្នាក់សរុបមាន ចំនួន៦.១១៧នាក់ ស្លាប់១.៣៤៥នាក់ របួសធ្ងន់​ចំនួន​២.៧៨៩នាក់។ លោកថា អ្ន​កជិះ​ម៉ូតូ​នៅ​តែ​ជា​មូល​ហេតុ​ធំ​ទី​១​ (៦៨​ភាគ​រយ​)​ ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ច្រើន​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ អ្នក​ជិះ​ម៉ូតូ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ និង​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​មាន​កម្រិត​។​ ៖«​ជា​អាទិភាព​ចម្បង​ យើង​ត្រូវ​អប់រំ​ណែនាំ​អ្នក​ជិះ​ម៉ូតូ​ទាំង​អស់​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ម៉ឹង​ម៉ាត​ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​១០០​ភាគ​រយ​ទាំង​ថ្ងៃ​​យប់​ ទោះ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជិត​ឬ​ឆ្ងាយ​ក៏​ដោយ​»​។​

 លោក​គឹម​ បញ្ញា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ឲ្យ​ដឹង​ថា​ គេហ​ទំព័រ​អប់រំ​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ www.saferoads.orgkh​ គឺ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​ទៀត​ នៃ​យុទ្ធនា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ ដែល​សហការ​អនុវត្ត​ យ៉ាង​សកម្ម​ដោយ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ និង​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ​ និង​ស្ថាបន័​ពាក់​ពន្ធ័​សំដៅ​ការ​ពារ​និង​សង្រ្គោះ​ជីវិត​អ្នក​ប្រើប្រាស់​ផ្លូវ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​។​
ក្នុង​ពេល​បច្ចុប្បន្ន​​​​​នេះ​ គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ចំនួន​ជាង​ពាក់​កណ្តាល នៃ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​នៅ​លើ​ដង​ផ្លូវ​កាល​ពី​ឆ្នាំ​២០១២​ មាន​អាយុ​ចន្លោះ​ពី​១៥​-​២៩​ឆ្នាំ​។ ​មនុស្ស​ប្រមាណ​៦៨​ភាគ​រយ ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ទោស​ចក្រ​យាន​យន្ត​ និង​២​ភាគ​៣​ក្នុង​ចំណោម​នោះ​បាន​ទទួល​រង​របួស​ក្បាល​។​ លោក​គឹម​ បញ្ហា​បាន​បន្ត​ថា​ ការ​យល់​ដឹង​ ព្រម​ទាំង​ឥរិយាបថ​ របស់​ប្រជាពលរដ្ឋ​ពាក់​ពន្ធ័​និង​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​មាន​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ លោក​បញ្ជាក់​ថា​៖​«ការ​បើក​បរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ ការ​បើក​បរ​ក្នុង​ល្បឿន​ហួស​កំណត់​... ព្រម​ទាំង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ​ បាន​បន្ត​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រឈម​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ទៀត​ ដែល​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​»​។​ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្ត​សៀម​រាប​បើក​ហើយ​គ្មាន​ភាពមិនប្រក្រតី

ភ្នំពេញ៖ ការបើកញ្ចប់សុវត្តិភាព«ក»...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១៩១,៩៤លានដុល្លារក្នុងត្រីមាសទី១

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [344]


ឆ្នាំ២០១៣មានមនុស្សចំនួន១៩០១នាក់ត្រូវ​បានស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃក...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [544]


កង​ទាហាន​រូស្ស៊ីវាយ​ដណ្តើម​គ្រប់​គ្រងមូ​លដ្ឋាន​កងទ័ពជើ​ង​ទឹកនៅ​ ​Crimea​

ប្រទេសរូស្ស៊ី៖ កាលពីពេលថ្មីៗនេះ កងទាហានរបស់ប្រទេសរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 385 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1267 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864944​ នាក់