​ក្រសួង​ការងារ​ពិភាក្សា​តម្លើង​ប្រាក់​ឈ្នួល​អប្បរ​កម្មករ​និយោ​ជិក​ ​លើក​​ចំណុច​​ចំនួ​ន​៣និ​​​ង​​បន្ត​ពិភាក្សា​​នៅ​ពាក់​​កណ្តាល​ខែ​ធ្នូ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈបញ្ហាប្រាក់ឈ្នួល ដែលកំពុងជាបញ្ហាក្តៅរបស់កម្មករ និយោជិកដែល​ច​ង់​បា​​នស​ម្រា​ប់ផ្ត​ត់​ផ្គ​ង់ជី​វភាពរស់​នៅ​ប្រចំាថ្ងៃ ដោយបច្ចុប្បន្ននេះកំពុងតែជួបការខ្វះខាតនិ​ង​ទ​ទួលបាន​ប្រាក់​ឈ្នួលអប្បរមានៅមា​ន​កម្រិតនៅ​ឡើយ​។បញ្ហាប្រាក់ឈ្នួលរបស់កម្មករនិយោជកនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈនិងក្រុមជំនាញ​យក​មក​ពិភាក្សាសម្រាប់តម្លើងជូនកម្មករនិយោជិក នៅថ្ងៃ​ទី​២​៧​ខែ​ វិច្ឆិកា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងរួច​អង្គប្រជុំ ​បាន​សម្រេច​​ប​ង្កើ​ត​ចេញ​នូវ​រូបមន្ត​ចំនួន ៣ សម្រាប់​ក្រុមការងារ​ចងក្រង ដើ​ម្ប​ប្រជុំគ្នា​ត្រីភាគី​ម្តងទៀត នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ក្នុងការ​សម្រេចយក​រូ​ប​មន្ត​ណាមួយ ក្នុងចំណោម​រូបមន្ត​ទាំង ៣ សម្រាប់​ពិភាក្សា​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​-​កម្មការិនី រោងចក្រ​កាត់ដេរ និង​ស្បែកជើង។

លោក​រដ្ឋមន្ត្រី​ក្រសូងការងារ និង បណ្តុះបណ្តា លវិជ្ជាជិវៈ អ៊ិត សំហេង​បានមាន​​ប្រ​សាសន៍ប្រាប់ក្រុមអ្នក​សារព័ត៌មា​ន​​​ក្រោយកិច្ចពិភាក្សាត្រីភាគីដោយមានក្រុមការងារទំាងបួនរបស់ក្រសួងបានលើកយក​ចំ​ណុច​មក​ពិភាក្សា ទី១‑​លើក​យកទិន្នន័យនិងបទពិសោធន៍​ក៏ដូ​ចជាបញ្ហាប្រាក់ឈ្នួលក្នុងប្រវត្តិសាស្ត្រកន្លងមកក្នុងប្រទេសកម្ពុជា​និង​បណ្តា​ប្រទេសនា​នា​ក្នុងតំបន់។ ទី២‑ស្ថានភាព​ដែលជាតម្រូវការចាំបាច់នៃការចំណាយ របស់កម្មករ និ​យោជិក នៅតាម​ប្រភេទ​ការងារ (កាត់ដេរ ស្បែកជើង ...) និងនៅតាមតំបន់និ​មួ​យៗ ។

និង​ទី​៣‑កិច្ចពិភាក្សាបានលើកយកមកពិភាក្សាលទ្ធភាពការរកទទួល​ទាន​រ​ប​ស់​ក្រុ​ម​ហ៊ុន ក្នុង​កា​រ​ចំណេញនិង​លទ្ធភា​ពរបស់ក្រុមហ៊ុនអាចចំណាយបានក្នុងផ្ទុកបុគ្គលិករបស់ខ្លួន។លោក រដ្ឋមន្ត្រីបន្តថា ការពិភាក្សារបស់ក្រុមការងារ ក៏​ដូច​ជាភាគីផ្សេងទៀត គឺធា​តុ​សំខាន់ណាស់ ដើម្បីឈានដល់ការចងក្រងជារបាយការណ៍សំយោគ​ មួយក្នុងការ​ឈាន​​ដល់តម្លើងប្រាក់ឈ្នួលដល់កម្មករនិយោជិត។

វាជារូបមន្តមួយសម្រាប់ដែលត្រូវយក​មកពិ​ភា​​ក្សា​លើក្រោយទៀត​ ក៏ដូចជាផែនការសម្រាប់រយៈពេល​៥ឆ្នាំចាប់ពី​ឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨​(មួយអាណត្តិរបស់រដ្ឋាភិបាល) ។  រូបមន្តទី១‑(រយៈពេល៥ឆ្នាំ) ក្នុងអាណត្តិ​នីតិ​កាល​ទី៥នេះ ក្រសួងការងារនិង​ពិ​​ភា​​ក្សាថានឹងត្រូវតម្លើងប្រាក់ឈ្នួលប៉ុន្មានភាគរយ រូបម​ន្ត​ទី​២​នោះ​គឺថា យើ​ងនឹងតម្លើង​ប្រាក់ជា​លេខ​គត់ សម្រាប់​ការលើកយកមកប្រើប្រាស់ប្រសិន​បើ​មា​នក​រ​ណីណា មួយ ។

រូមបន្តទី៣នោះគឺយើងនឹងតម្លើងប្រាក់ឈ្នួលមួយសមស្របតែម្តងហើយ​អ្វី​ដែល សំខាន់នោះយើងទុករូបមន្ត​​​​​​​​​​​​​​​​​​​​​​នេះ​សម្រាប់​ពិភាក្សានៅឆ្នាំក្រោយទៀតថា យើង​ត្រូវ​ត​ម្លើ​ង​ ឬសម្រេចមិនតម្លើងប្រាក់ឈ្នួល។ទោះយ៉ាងណាក្តីលោក អ៊ិត សំហេង បញ្ជាក់ថារូបមន្តក្នុងចំណោមទំាងបីនេះរូបមន្ត​ដែ​លពិបាកជាងគេនោះគឺរូបមន្តទី៣ព្រោះថា ការត​ម្លើង​ប្រាក់ឈ្នួលខ្ពស់នោះ​គឺចាប់​ពី៨​០​ដុ​ល្លា រហូតដល់កម្រិតខ្ពស់ ។ បញ្ហានេះវាពិបាកសម្រាប់ផ្នែកឯកជន ពិបាកនោះគឺ​​រៀ​ប​ចំ​គ​ម្រោ​​ងថវិកាសម្រាប់ផ្តល់ដល់កម្មករនិយោជិត ។​

លោករដ្ឋមន្ត្រីបន្ថែមថា លោកសង្ឃឹមថាក្រោយពីពិភាក្សានេះភាគីនិយោជក និង​ភា​គី​សហជីពនិងយកទៅសិក្សានិង​​ពិភាក្សាគ្នារៀងៗខ្លួនឡើងវិញ សម្រាប់កិច្ចប្រជុំម្តងទៀត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ខាងមុននេះ ដើម្បីកំណត់ថា​ត្រូ​វកំណត់ថាត្រូវយក រូបមន្តណា មួយក្នុងចំណោមរួបមន្តទំាង៣  ហើយនៅពេលដែល​កំណត់យករួមមួយ​ណានោះ​នឹង​​​អាច​កំ​ណត់ថា តើប្រាក់ឈ្នួលកម្មករនិយជិកនឹងអាចតម្លើងបានប៉ុន្មាននៅក្នុងឆ្នាំ២០១៤នេះ។

លោក រដ្ឋមន្ត្រីក៏បានស្នើសុំឲ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាតំណាងសហជីព​ទាំង​អស់រក្សាភាពនឹងនរអត់ធ្មត់ ដើម្បីរងចំាការដោះស្រាយរបស់គណៈកម្មការចំរុះ នៃ​ភាគីទំាងអស់។ លោកថាកន្លងទៅ​មានសហជីពមូយចំនួន​បានប្រមូលស្នាមមេដាយ ពី​បង​ប្អូនកម្មករនិយោជិក ក្នុងការស្នើសុំតម្លើងប្រាក់ខែអប្បរមា១៥០ដុល្លា ។

បញ្ហានេះមិនជំ​ទា​ស់​ទេ ប៉ុន្តែបញ្ហានេះទុកឲ្យគណៈកម្មការត្រីភាគីជាអ្នកសម្រេច​​ អី ចឹងទេយន្តការត្រីភាគី រប​ស់​រាជរ​ដ្ឋាភិបាល​​កំពុងតែពិភាក្សាការស្នើសុំរបស់កម្មនិយោជិត។ទោះជាយ៉ាងណាក្តីលោក​អ៊ិត សំហេង មិនបានឲ្យដឹងថា​ប្រាក់​ឈ្នួលអប្បរមារបស់​កម្មករនិយោជិ​តដែល នឹងពិភាក្សានិងចេញជាលទ្ធផលនៅពាក់កណ្តាលខែធ្នូនេះនៅឡើ យទេ គ្រាន់តែឲ្យដឹងថាតាមជើងលេខមានច្រើន និងទទួលបានលទ្ធផលល្អ។

ក្នុង​ករណី ណា ប្រសិនបើក្រុមត្រីភាគីបានពិភាក្សាគ្នារួលរាល់ហើយយ៉ាងណាក្តី តែកម្មនិយោ​ជិត​​​នៅតែទាម​ទារ​​​តម្លើ​ង​​​ប្រាក់​ឈ្នួលទៀត លោក រដ្ឋមន្ត្រី បញ្ជានេះមិនបានបិទសិទ្ធិនោះទេ ពេល​នោះ គណៈកម្មការជំនាញរបស់​ក្រសួង​នឹងបន្តដោះស្រាយទៀត ហើយនិង​លើក​យន្ត​ការ ក៏​ដូច​ជារូបមន្តនេះមកដោះស្រាយបន្តទៀត។

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានឲ្យដឹងថាចំពោះ​ការលើកយករូបមន្ត​ចំនួន៣របស់ភាគី​ពាក់​ព័ន្ធនោះថាក្នុងចំណោមសហជីពជាង៨០សហជីប សហជីព​របស់លោកនឹងយករូបមន្ត​ទំាងបីទៅពិភាក្សា​ជា​មួយ​ក្រុម​សហជីព​ដែលក្រុម​ស​ហ​ជីពជាមូយគ្នានោះថា នឹងសម្រេចយករូបមន្តមួយណាដែលមានផលប្រយោជន៍ និង​ចំណេញ សម្រាប់កម្មករនិយោជិត។

លោក​ចំពោះរូបមន្តទី១នោះការកំណត់៥ឆ្នាំម្តងក្នុងការតម្លើងប្រាក់ឈ្នួលកម្មនិយោ​ជិ​តម្ត​ង​នោះ​ជាកាល្អដែរប៉ុន្តែ​សំខាន់បំផុតនោះអាស្រ័យការតម្លើងជាភាគយក​នៃ​ប្រា​ក់​ឈ្នួ​ល​មានក​ម្រិត ប៉ុន្មាន នេះជាអ្វីដែលយើងចង់បាន។ ជាគោលការណ៍នោះ​តំ​ណា​ង​ស​ហ​ជី​ពនិងធ្វើ​ការពិភា ក្សាគ្នាថាសម្រេចយករួបមន្តមួយណា ព្រោះសហជីពទំាង​អស់​មាន​និ​ន្ទា​កា​ន​យោ​បាយខុស​គ្នា ។ បន្ទាប់ពីពិភាក្សារវាងតំណាងសហជីពរួ​ចចុងក្រោ​យ​យើ​ង​នឹងដា​ក់​ទៅក្រ​សូ​ងការងារ​ដើម្បី​ប្រ​ជុំ​ជា​​ថ្មីនៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ៕ ដោយ ៖​រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាស្នើឲ្យវៀតណាមបង្កើន វិស័យពាណិជ្ជកម្មបន្ថែម

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាពង្រឹងគោលនយោ​...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [784]


ចាប់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​

កណ្តាល៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានត្រូវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


សម្តេចអរុណរស្មីបន្តយុទ្ធនាការ​ឃោសនា​នៅរាជធា​នីភ្នំពេញ

ភ្នំពេញ៖ដោយសំឡឹងឃើញលទ្ធភាពថាអាចស្រូបយកសន្លឹក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​

ប្រទេសអាមេរិក៖ មន្រ្តីក្រសួ...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [694]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 275 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 527 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864204​ នាក់