​វេជ្ជប​ណ្ឌិត​លី ​សូវ៉ាន់៖ ​ផ្ដាសាយ​បក្សី​ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុ​ជា ​គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖​ នៅក្នុងឆ្នាំ​២០១៣​នេះ ​ជំងឺ​ផ្តាសាយ​បក្សី​កើតឡើងនៅ​ប្រទេស​កម្ពុជាយើង គឺ​មាន​​​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​ហើយឈាន​ដល់​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅក្នុងពិភពលោកទៀតផង​។​ នេះបើ​តាម​ការ​ប្រាប់ឱ្យដឹងពី​លោក​វេជ្ជបណ្ឌិត​ លី​ សូ​វ៉ាន់​ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល។លោក​វេជ្ជបណ្ឌិតអនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូបនេះ​បា​នបញ្ជាក់ទៀត​ថា​ ​ឆ្នាំនេះដែរ​​ជំងឺ​ផ្តាសាយ​បក្សី​បាន​ឆ្លង​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៦​នាក់​ ដែល​ជា​ចំនួន​មួយ​ខ្ពស់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​។​

ក្នុងចំណោម​២៦​នាក់​នោះ​ មាន​១៣​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​។លោកបន្ថែមថា តួលេខខាងលើនេះ ​បើ​ប្រៀបធៀប​នឹងទៅ​នឹង​បណ្តា​ប្រទេសនានា​នៅ​ក្នុង ​ពិភព​លោក​នោះ គឺ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ដែល​មាន​ឆ្លង​ជំងឺ​ច្រើន​ជាង​គេ​។ដោយឡែក បើ​យោងទៅ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាលផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​ផ្តាសាយ​បក្សី​បាន​កើត​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ខែ ​កុម្ភៈ​ ឆ្នាំ ​២០០៥​ កន្លងមក ទៅលើ​ស្ត្រី​ម្នាក់​អាយុ​២៥​ឆ្នាំ ​រស់នៅ​ខេត្តកំពត​។

ហើយ​ចាប់តាំងពី​ពេលនោះ​មក​ ​រហូត​មក​ដល់​ចុងឆ្នាំ​២០១៣​នេះដែរ គឺគេសង្កេតឃើញថា ​​ប្រជាពលរដ្ឋ​កម្ពុជាជាច្រើនចំនួ​ន​ប្រមាណ​ជា​៤៧​នាក់​បាន​ឆ្លង​ជំងឺ​នេះ និងមាន​ស្លាប់​ចំនួន​៣២​នាក់​ទៅហើយ។ពាក់ព័ន្ធនឹង​​ករណី​ចុងក្រោយ​នៃ​អ្នកជំងឺ​ដែល​បាន​ឆ្លង​​​ជំងឺនេះ ភាគច្រើនប្រជាពលរដ្ឋដែល​រស់នៅ​ខេត្ត​ប៉ៃលិន ​ហើយ​​ជំងឺឆ្លង​នេះ​តែងតែកើតមានចំពោះជា​កុមារតូចៗ​។ ​បើ​និយាយ​ទៅជាក់ស្តែង​ក្នុងចំណោម​៤៧​ករណី​ដែល​ឆ្លង​ជំងឺ​នេះ​មាន​កុមារ​ចំនួន​៣៥​ករណី​ និង​មាន​ស្ត្រី​ចំនួន​២៧​ករណី​៕​ ដោយ ៖​ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មន្រ្តី​ប៉ូលីស​នៅក្នុង​ប្រទេស​ Togo​ ចាប់​ខ្លួន​មនុស្ស​ ៣នាក់​​ពីបទជួ​ញដូរ​ភ្លុក​ដំរី​

ប្រទេស Togo៖ កាលពីព្រឹកថ្ងៃពុធនេះ មន្រ្តីប៉ូលីសនៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [432]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 62 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 611 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039878​ នាក់