កម្ពុជាតាំងបង្ហាញ​ផលិត​ផល​បន្ថែ ​និង​ផ្លែ​ឈើ​លើក​ទី៣ ដើម្បី​លើក​កម្ពស់​នូវ​ការ​ផ្គត់​ផ្គង់​លើ​ទី​ផ្សារ​ក្នុង​ស្រុក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ការតាំងបង្ហាញផលិតផលបន្ថែ និងផ្លែឈើរបស់កម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់​ថ្ងៃ​ទី​១៣ តុលា ដែលមាន៥០ស្តង់ មកពី២៥ក្រុមហ៊ុន​ចូលរួម​នោះ ​គឺជាការបង្ហាញពីការខិត​ខំប្រឹង​ប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកកម្ពស់ផលិតផលបន្ថែ និង ផ្លែឈើខ្មែរ ដែល​ផលិត​ផល​ឡើង​តាម​ស្តង់ដារបច្ចេកទេសត្រឹមត្រូវឱ្យមានលទ្ធភាពធ្វើចរាចរទូលំទូលាយ និង​ជ្រៀត​​​ចូលទី​ផ្សារ​ក្នុង​ស្រុក​បាន​ច្រើន ដើម្បីភាពម្ចាស់ការ និងដើរតួនាទីជាអ្នកផលិត និងផ្គត់ផ្គង់បន្ថែ ផ្លែឈើ​ខ្មែរ​ឱ្យបាន​ទូលំ​ទូលាយ ដល់​អតិថិជនគ្រប់មជ្ឈដា្ឋននៅទូទាំងប្រទេស។

       នេះជាការលើកឡើង​របស់​លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងការតាំង​បង្ហាញ​ផលិត​ផល​បន្លែ និង​ផ្លែឈើ​កម្ពុជា ជា​លើក​ទី​៣ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាតកោះ​ពេជ្រថ្ងៃទី ១១ តុលា​នេះ។ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបន្តថា វិស័យពាណិជ្ជកម្មកម្ពុជាកំពុង កំពុង​បាន​ដើរតួនាទីដ៏សកម្មក្នុងការលើកស្ទុយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ជាក់ស្តែងតួលេខនៃការ នាំចេញ-នាំចូល​មានកំណើតពីរខ្ទង់នៅឆ្នាំ ២០១១ គឺមានទឹកប្រាក់ចំនួន ១២,៣១៣ លានដុល្លារ អាមេរិក ដែល​ក្នុង​នោះ​តួលេខទំនិញនាំចេញមាន ៥,៣៥០លានដុល្លារអាមេរិក និងតួលេខនាំចូល​មាន ៦,៩៦៣ដុល្លារ។

        លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការតាំងផលិតផលបន្ថែ ផ្លែឈើនេះ គឺជាសារមួយជូនព័ត៌ មាន​ដល់​ភ្ញៀវគ្រប់លំដាប់ថ្នាក់ ជាពិសេសអ្នកប្រើប្រាស់ទូទៅគេបានដឹងថា «បន្ថែផ្លែឈើកម្ពុជា មាន​គុណភាព​មាន​លក្ខណៈធម្មជាតិល្អជាងបន្ថែផ្លែឈើដែលនាំចូលពីបរទេស ដែលយើងមិនបានស្គាល់ ប្រវិត្តនៃ​ផលិត​កម្ម​ត្រឹម​ត្រូវ ហើយកម្ពុជាក៏អាចមានលទ្ធភាពចាប់ផ្តើមដើរតួនាទីជាអ្នកផ្គត់ផ្គង់ដល់ ទីផ្សារផងដែរ ជា​ពិសេស​​អាចសមត្ថភាពផ្តត់ផ្គង់ដល់គ្រប់អង្គភាពសេវាកម្មផ្សេងៗដូចជា ផ្សារទំនើប សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំកម្រិតអន្តរជាតិទៀត។

        ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក សឺន សូថា  ប្រាប់​ឱ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម ពិតជាមានមោទនភាពណាស់ដែលបានបង្កើតឱ្យមាននូវការ តាំងបង្ហាញ​ផលិត​ផលបន្ថែ ផ្លែឈើខ្មែរ ដ៏មានសារៈសំខាន់ដែលការតាំងនេះ ជាការដាក់តាំងលើកទី ៣ហើយ បន្ទាប់ពីបាន​ធ្វើ​កាល​ពីឆ្នាំ២០១កន្លងមកនៅសៀមរាប។ តាំងបង្ហាញនេះដែរ បានមាន ចូលរួម និងគាំទ្រពីផលិតករ សេវាករ កសិករខ្មែរ ដែលជាម្ចាស់កសិដ្ឋានជាច្រើនមកពីរាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់​ដំបង ក្រចេះ ប៉ៃលិន ព្រះសីហនុ សៀមរាប មណ្ឌលគីរី កំពង់ធំ មានចំនួន ២៥ក្រុមហ៊ុន និងកសិដ្ឋាន​ដោយមានស្តង់សរុបចំនួន៥០ស្តង់។  

        គួរបញ្ជា្កក់ថា បច្ចុប្បន្ននេះ ដំណាំបន្ថែ ផ្លែឈើ ខ្មែរកំពុងរីកលូតលាស់ ហើយបាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្គត់​ផ្គង់​ទៅកាន់ទីផ្សារជាបណ្តើរៗហើយនៅទូទាំងប្រទេស ដើម្បីជួយទ្រទ្រង់​កម្រិតជីវភាព​របស់​ប្រជា​ជនខ្មែរ ក៏ដូចជាការជួយទប់ស្កាត់ធ្វើចំណាកស្រុក ផង និងចំណេះដឹងបច្ចេកទេសទាំងនោះ​ដល់ពួកគេ​នៅតាម​ទី​ជន​បទ។ ហើយជាទូទៅការដាំដុះបន្ថែ ផ្លែឈើ ជាការងារប្រចាំថ្ងៃ និងជាការងារទី២ បន្ទាប់​ពីការងារ​ធ្វើ​ស្រែ​ចំការ តាមលក្ខណៈប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើង៕ ដោយ៖ ឈឹម មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1403]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1401]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1077]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [909]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [981]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នា​នៅប្រទេស​ស៊ូដង់​ខាងត្បូង​ឆក់់យក​ជីវិត​មនុស្ស​ប្រហែល​ ៤០០​ទៅ ៥០០​នាក់​

ស៊ូដង់ខាងត្បូង៖ យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [365]


ប្រទេស​អឺរ៉ង់​បន្តកិច្ច​ចចារលើក​ទី២​ជាមួយ​នឹង​ប្រទេស​សហរដ្ឋអាមេរិក​

ប្រទេសអឺរ៉ង់៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះកិច្ចចច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [427]


​នៅក្នុង​ឆ្នាំ​២០១៣ ​អង្ករកម្ពុជា​នាំចេញទៅ​កាន់ទីផ្សារ​បរទេស​មាន​ចំនួន​កើនឡើង ​

ភ្នំពេញ៖ បើទោះបីប្រទេសកម្ពុជា ជួបស្ថានការណ៍តឹងតែងព...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [715]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 323 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 12 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132699​ នាក់