​សង្គម​ស៊ី​វិល​ទាមទា​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​កម្ចី ​និង​ជំនួយ​ពី​ប​រទេស​ឲ្យ​បាន​ទូ​លំ​ទូ​លាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមសង្គមស៊ីវិលមកពីវិស័យជាច្រើនបានស្នើឲ្យរាជរដ្ឋាភិបាល​ បង្កើនការផ្សព្វផ្សាយ​ពី ព័​ត៌​​មានកម្ចី ឬជំនួយអភិវឌ្ឍ​នានាទៅកាន់សាធារណៈជនឲ្យបានទូលំទូលាយ ដើម្បីធានាឲ្យការ​ប្រើ​ប្រាស់ជំនួយទាំងនេះប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងប្រសិទ្ធិ។

បណ្តាក្រុមសង្គមស៊ីវិលជាច្រើនបានបង្ហាញការព្រួយបារម្ភចំពោះការបិទបំាង ឬការមិនបង្ហាញ​ព័ត៌មានស្តីពីជំនួយ​ឬកម្ចីដែល​ទទួល​​បានពីអន្តរជាតិ ទៅកាន់សាធារណៈជនឲ្យបានទូលំទូលាយ ដែល​ធ្វើ​ឲ្យមានមន្ទិលសង្ស័យជាច្រើនលើបញ្ហានេះ។ ការបង្ហាញរបស់ក្រុមសង្គមស៊ីវិលនាពេលនេះ បន្ទាប់​ពី​ក្រុមអ្នកស្រាវជ្រាវឯករាជ្យបាន​បង្ហាញរបាយការណ៍​ដែលទើបនឹង​រកឃើញថា មានជំនួយមួយ​ចំនួនពុំ​បាន​កត់​​ត្រាឲ្យបានច្បាស់លាស់នៅក្នុងប្រពន្ធ័ព័ត៌មាន ក្នុងនោះដូចជាជំនួយថ្មីៗមកពី៖ ប្រទេសចិន កូរ៉េ និងប្រទេសឥណ្ឌាជាដើម។

ថ្លែងក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ២០១៣នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ​រង​នៃ​វេទិកាអង្គការមិនមែន​រដ្ឋា​ភិ​បាល​ស្តីពីកម្ពុជាមានប្រសាសន៍ថា សាធារណៈជនចាំ​បាច់​ណាស់​ត្រូវតែ​បាន​​ដឹងពីព័ត៌មាននៃកម្ចី និងជំនួយឥតសំណង​ទាំងនេះ​ដើម្បីធានា ឲ្យការគ្រប់គ្រងប្រាក់កាស​សាធារ​ណៈ​​ប្រកបដោយប្រសិទ្ធិផល។

យ៉ាងនេះក្តីលោកបញ្ជាក់ថា ប្រសិនបើគ្មានយន្តការទេនោះ ស្ថាបន័ត្រួតពិនិត្យ អង្គការ​សង្គម​ស៊ី​វិល​​ប្រពន្ធ័ផ្សព្វផ្សាយ​និង​សាធា​រ​ណ​ជន​ទូទៅមិនអាចចូលរួមប្រកបដោយ​ប្រសិទ្ធិភាពនៅ​ក្នុង​ដំណើរ​ការ​ធ្វើសេចក្តីសម្រេចចិត្ត ហើយអ្នកពាក់ពន្ធ័​ទាំងនេះ​ក៏មិន​អាច​​ទាមទារ​ឲ្យស្ថាបន័​នីតិប្រតិបត្តិមា​ន​គណ​​នេយ្យភាពចំពោះការប្រើប្រាស់ធនធានសាធារណៈនេះបានឡើយ។ទាក់ទិនទៅនឹងសំណើទាំងនេះដែរ នគរធំមិនអាចសុំការបំភ្លឺបានទេ ពីថ្នាក់ដឹកនាំជំនាញនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ដោយរ​វល់​ជាប់​​​ប្រជុំក្នុង​វេទិកា​ជាតិ​លើក​ទី​៣ ស្ដីពី​ការប្រែប្រួល​អាកាស​ធាតុ នៅ​វិមាន​សន្តិភាព​។ ទោះជាយ៉ាងនេះក្តី តំណាងរាជរដ្ឋាភិបាល​បានបង្ហាញ​ពី​កា​រគាំទ្រលើ​របាយ​ការណ៍​​នេះរួចហើយ ក្នុងនោះមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួង ផែនការ និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈផ្តល់ធាតុចូលនានាចាប់តាំងពីពេលចាប់ផ្តើមសិក្សាស្រាវជ្រាវ​លើប្រធានបទ​នេះ​មក​ម្លេះ។

បន្ទាប់ពីទទួលបានលទ្ធពីការស្រាវជ្រាវនេះ​ ក្រុមសង្គម ស៊ីវិលដែលមានជំនាញលើ​វិស័យនេះ​បា​ន​រួម​គ្នាបានស្វែងរកដំណោះ​ស្រាយ​ពី​ភាពចន្លោះប្រហោងនានាដែលបានរកឃើញ ហើយលើកជា​អនុ​សា​សន៍ ដែលគ្រោងផ្ញើរទៅកាន់់់់់់់់់់់រាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍នាពេលឆាប់ៗនេះ។សូមបញ្ជាក់ថា តាមការសិក្សាបានបង្ហាញដែរថា ប្រទេសកម្ពុជាអនុវត្តបានល្អពាក់ពន្ធ័នឹង​ប្រសិទ្ធិ​ភាពនៃការប្រើប្រាស់ជំនួយ។ បើគិតក្នុងឆ្នាំ២០១២​កម្ពុជាទទួលបានជំនួយអភិវឌ្ឍន៍សរុបមានទឹក​ប្រាក់​ប្រមាណ​១.៥​ពាន់លានដុល្លា ហើយមានចំនួនជាងពាក់កណ្តាលនៃថវិកាជាតិក្នុងឆ្នាំ២០១២ មាន​ចំនួន ស្មើនឹង២.៧ពាន់លានដុល្លា៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ចិន​​ផ្តល់​​បរិក្ខា​​ពេទ្យ​​ដល់​​ក្រសួង​​សុខាភិបាល​​កម្ពុជា​​

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមនមិត្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


បំផ្ទុះ​គ្រាប់​បែកនៅ​ក្នុងទី​ក្រុង​បាដាតឆ​ក់​យក​ជីវិត​មនុស្សចំ​នួន ​៣៣នាក់​

អ៊ីរ៉ាក់៖ កាលពីថ្ងៃពុធម្សិលមិញ ការបំផ្ទុះគ្រាប់បែក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [324]


​លោក ប៉ា​ សុជាតិវង្ស​ ព្រមាន​ដកតំណែង​ប្រធាន​ផ្សារធំៗ​ក្នុងរាជធានីភ្នំពេញ​

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​យ៉ាងខ្ល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [369]


កីឡាករ​ Cristiano​ Ronaldo​ ទទួល​បានពាន​រង្វាន់​ Ballon d’Or​ ប្រចាំឆ្នាំ​ ២០១៣​

អេស្ប៉ាញ៖ កាលពីថ្ងៃម្សិលមិញកីឡាករ Cristiano Ronald...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


សាកសព​ជន​អន្តោរ​ប្រ​​វេសន៍​ ៨៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​វាល​ខ្សាច់​សាហារ៉ា​

ប្រទេសនីសសេរីយ៉ា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [351]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 381 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1118 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864795​ នាក់