ភ្នំពេញ៖ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាពង្រឹងគោលនយោបាយទាក់ទាញវិនិយោគិន បរទេសមក
បណ្តាក់ទុនរកស៊ីនៅកម្ពុជាមក រាជរដ្ឋាភិបាលបានស្នើឲ្យវៀតណាមបន្តពង្រីកការវិនិយោគ និងបង្កើនសកម្មភាព
ក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀតសម្រាប់កម្ពុជា។
លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បាននិយាយកាលពីពេលថ្មីៗនេះថា ចំណងពាណិជ្ជកម្ម និងវិនិយោគទ្វេរ
ភាគីរវាងកម្ពុជា-វៀតណាមពុំទាន់ឈានដល់ចំណុចសក្តានុពលពេញលេញ ស្របតាមលទ្ធផលសុទិដ្ឋិនិយមដែល
បានសន្យាកាលពីឆ្នាំកន្លងទៅនៅឡើយទេ។ បន្ថែមលើនេះលោកបានស្នើឲ្យទំហំវិនិយោគវៀតណាមមកលើកម្ពុជា
កើនដល់៣,២ពាន់លានដុល្លារ ហើយទំហំនេះអាចកើនដល់៥ពាន់លានដុល្លារត្រឹមឆ្នាំ២០១៥។ ជាការពិតកម្ពុជាបាន
បង្កបរិយាកាសល្អប្រសើរក្នុងការទាក់ទាញវិនិយោគិនបរទេសរួមទាំងវៀតណាមផងឲ្យមកធ្វើការបណ្តាក់ទុនរកស៊ី
នៅក្នុងប្រទេសនេះ។ លោក ឡេ មិញដៀន ប្រធាននាយកដ្ឋានសេដ្ឋកិច្ចផ្ទៃក្នុងចំណុះឲ្យក្រសួងផែនការ និងវិនិយោគ
បាននិយាយថា វៀតណាមគួរពង្រីកការវិនិយោគទៅលើទូរគមនាគមន៍, ដំណាំឧស្សាហកម្ម, សំណង់ និងអចលនទ្រព្យ
ដែលអាចមានសក្តានុពលយ៉ាងខ្លាំង។
ប្រភពខាងលើបញ្ជាក់ថា មកដល់ពេលនេះ វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា កាលពីឆ្នាំ២០១២ កន្លងទៅវិស័យពាណិជ្ជកម្មបានកើនឡើងដល់៣,៣ពាន់លានដុល្លារ។ គេបានសង្កេតឃើញថា ប្រភេទទំនិញលេចធ្លោ
ក្នុងការនាំចេញមានដូចជា ផលិតផលផ្លាស្ទិច, សម្ភារៈផ្ទះបាយ, មីកញ្ចប់ និងថាមពលអគ្គិសនី។ ក្រៅពីនេះវៀតណាម
ត្រូវការនាំចូលផលិតផលមួយចំនួនដូចជា កៅស៊ូ, ឈើ, ថ្នាំជក់ និងវត្ថុធាតុដើមសម្រាប់វិស័យសម្លៀកបំពាក់ និង
វាយនភណ្ឌ។
យោងតាមស្ថិតិពីក្រសួងផែនការនិងវិនិយោគបងា្ហញថា ត្រឹមចុងឆ្នាំ២០១២ វៀតណាមមានគម្រោងចំនួន១០៤
នៅកម្ពុជាដែលត្រូវចំណាយទឹកប្រាក់២,៤២ពាន់លានដុល្លារ។ កិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីកម្ពុជា-វៀតណាម-ឡាវ នឹង
ប្រព្រឹត្តទៅនៅចុងខែនេះ ក្នុងគោលបំណងរៀបចំផែនការអភិវឌ្ឍន៍តំបន់ព្រំដែនរវាងប្រទេសទាំងបី ពិសេសផ្តោត
ទៅលើតំបន់ផលិតផលិតផលឧស្សាហកម្ម និងកៅស៊ូ៕ ដោយ៖ ស.ស្អាត