ការ​ស្លាប់​និង​ឆ្លង​ផ្តា​សាយ​បក្សី​ H5N1​កើន​ដល់​ករ​ណី​ទី១៩ ​និង​២០​ហើយក្នុង​ឆ្នាំ​២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ: នៅពេលថ្មីៗនេះ មានកុមារកម្ពុជាចំនួន ២នាក់ទៀតហើយ ដែលបានឆ្លងជំងឺផ្តាសាយបក្សីH5N1
។ នេះការរកឃើញករណីថ្មីទី១៩ និងទី២០ ដែលជំងឺផ្ដាសាយបក្សី​​កើតលើកុមារ​
យោងតាមសេចក្ដី​ប្រកាស​​ព័ត៌​មានរួម រវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា​ ​ឆ្នាំ២០១៣ បានអោយដឹងថា ករណីទី១៩ កើតលើកុមារីម្នាក់ អាយុ ៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិព្រៃស្លឹក ឃុំ​​ព្រៃ​ស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានបញ្ជាក់ ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១៤ ខែ កញ្ញាថា មាន​​ជំងឺផ្ដាសាយបក្សី H5N1។ កុមារីនេះចាប់ផ្ដើមឈឺ នៅថ្ងៃទី០៧ ខែកញ្ញា ដោយមានគ្រុនក្ដៅហើយ ឪពុកម្តាយ ​ស្វែង​រកការព្យាបាល នៅគ្លីនិកឯកជនមួយ ប៉ុន្តែដោយសារស្ថានភាព របស់នាងកាន់តែធ្ងន់ធ្ងរ កុមារីនេះត្រូវ​​បានបញ្ជូន ទៅមន្ទីរពេទ្យគន្ធបុបា្ផ រាជធានីភ្នំពេញ និងបានដាក់ឲ្យសម្រាកពេទ្យ នៅថ្ងៃទី១២ ខែកញ្ញា ដោយ​​មានគ្រុនក្តៅ ហត់ ស្លេកស្លាំង សន្លឹម ក្អក និងឈឺទ្រូង។ នៅថ្ងៃទី១៣ ខែកញ្ញា កុមារបានទទួលការព្យាបាល ​ដោយ​​ឱសថ Tamiflu ហើយអ្នកជំងឺបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២០ ខែកញ្ញានេះ ។​

ការអង្កេត​ស្រាវជ្រាវ ដោយក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាល នៅឯភូមិព្រៃស្លឹក ឃុំ ព្រៃស្លឹក ស្រុក​​​​​ទ្រាំង ខេត្ត​​​ តាកែវ បង្ហាញថា កុមារី បានប៉ះពាល់ ជាមួយមាន់ឈឺ ឬងាប់នៅក្នុងភូមិ ។ចំណែកករណី​ទី២០កើត​​​​​​លើ កុមារី ម្នាក់ អាយុ ២ឆ្នាំ ដែលមានទីលំនៅ ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុក ទឹកឈូ ខេត្ដកំពត ត្រូវបាន​បញ្ជាក់ ​ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ថាមានជំងឺផ្ដាសាយបក្សី H5N1 ។ ​កុមារីនេះចាប់​ផ្ដើម​​​ឈឺ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៣ ដោយ មានគ្រុនក្ដៅ ហើយនៅថ្ងៃទី១២ខែ​កញ្ញា ឪពុក​តាយស្វែង​រក​​ការព្យាបាល នៅគ្លីនិកមួយក្នុងភូមិ។ នៅថ្ងៃទី ១៤ ខែ កញ្ញា ដោយស្ថានភាព​របស់​​​​កុមារី កាន់តែ​ធ្ងន់ធ្ងរ ឪ​ពុក​​​​​​ម្តាយ ស្វែងរកការព្យាបាល បន្តនៅគ្លីនិក មួយក្នុងក្រុងកំពត។ នៅថ្ងៃទី ១៥ ខែកញ្ញា ត្រូវបាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យគន្ធបុបា្ផ រាជធានីភ្នំពេញ ដោយ មានគ្រុនក្តៅ ហត់ សន្លឹម រាក ក្អក និងធំពោះ ។​

តាមសេចក្ដីប្រកាស​ព័ត៌មានដដែល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល មានប្រសាសន៍ថា​ ជំងឺផ្ដាសាយបក្សី H5N1 នៅ តែបន្ដគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារ​ ដែលជាអ្នកមាន ភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់។ខ្ញុំសូមអំពាវនាវដល់ ឪពុកម្ដាយ និងអ្នក​ថែ​​ទាំ​ កុមារទាំងអស់ ត្រូវថែទាំ កុមារជាពិសេស ដើម្បីធានាថាកុមារ មិនលេងជាមួយ បសុបក្សី ឬកន្លែង មានប្រ​​លាក់​​ដោយលាមក រោម ឬ កាកសំណល់ បសុបក្សី ។ ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំង អស់ ត្រូវប្រាកដថា​ កុមារលាងដៃ​ជាមួយ​សាប៊ូ មុនពេលបរិភោគ និង បន្ទាប់ពីប៉ះជាមួយបសុបក្សី។ ដៃអាចប្រលាក់ដោយវីរុស​ ដែល​​​​​វីរុសនេះ មិនអាច​មើលឃើញ ដោយភ្នែកទទេដឹងទេ។ សាប៊ូសម្លាប់ វីរុសដែលជាប់នៅដៃ ។ ប្រសិន​បើ​​ពួកគេ មានដង្ហើមញាប់ឬ​បាកដកដង្ហើម ត្រូវនាំកុមារ​ទៅរកការ ព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល​ ​ដែលនៅជិតផ្ទះ​របស់​លោកអ្នកបំផុត ហើយត្រូវប្រាប់ មន្ដ្រីសុខាភិបាល អំពីប្រវត្ដិប៉ះពាល់ ជាមួយ សត្វបក្សី​​​ឈឺ ​ឬងាប់ ៕ ដោយៈ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សត្វស្លាប​ដ៏កម្រ​ជាច្រើន​ប្រភេទ​ ត្រូវបាន​ដាក់លក់​នៅតាមផ្សារ​ក្នុងខេត្ត​កំពង់ឆ្នាំង ​

កំពង់ឆ្នាំ៖ សត្វស្លាបទឹកជាច្រើនប្រភេទមានដូចជា៖ មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [505]


ការរត់​ជាន់​គ្នា​នៅព្រះវិហារ​អ៊ីស​ស្លាម​របស់​ចិន​ ស្លាប់​ ១៤នាក់​ រងរបួស ​១០នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ីនហួរបានអោយដឹងកាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


មនុស្ស ២នាក់​ត្រួវ​បានគេ​បាញ់សំលាប់​នៅឯ​ព្រំប្រទល់​អ៊ីស្រាអ៊ែល​

អ៊ីស្រាអ៊ែល៖ យោងតាមអ្នករាយការណ៍បានអោយដឹងថា កាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [396]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 212 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2091 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132605​ នាក់