ក្រុមគាំពារជនពិការអំពាវនាវឲ្យអាណាព្យាបាលប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យនៅពេលសង្ស័យថា ពួកគេកើតបញ្ហាសតិបញ្ញា
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រុមប្រឹក្សាសកម្មភាពជនពិការអំពាវនាវដល់អណាព្យាបាលឬឪពុកម្តាយទាំងអស់ដែល សង្ស័យ ថាកូន​កើតមានបញ្ហាសតិបញ្ញា ឬជម្ងឺអូទីស៊ឹមនិងដោនសាំងដ្យូម សូមប្រញាប់នាំពួកគេទៅ ជួបគ្រូ ពេទ្យជំនាញ ដើម្បីកុំ​ឲ្យកុមារទាំងនោះមានសភាពកាន់តែធ្ងន់ធ្ងរ។ លោក ហេង តៃគ្រី អនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជា​រដ្ឋ​​​​​​លេខាធិការក្រសួង សុខាភិបាលមាន ថ្លែងនៅក្នុងពិធីសំណេះសំណាលអប់អរសាទរទិវាអូទីស៊ឹម និងដោន​សំាង​ដ្យូម​កាលពីថ្ងៃទី ខែមេសា ថា ជម្ងឺអូទីស៊ឹម គឺជាវិបល្លាសការអភិវឌ្ឍនៅក្នុងផ្នែកខួរក្បាលដែលធ្វើ ឲ្យ​មាន​ការលំបាក​លើ​​​ញាណ​​​​​​​​​​​​ដឹងដោយចាប់ផ្តើមកើតលើកុមារមុនអាយុ3ឆ្នាំ។ចំណែកជម្ងឺដោនសំាងដ្យូម ត្រូវបានគេដឹងថា មុខដូចជន​ជាតិ​ម៉ុងហ្គោលលី មានការយឹតយ៉ាងផ្នែករៀនសូត្រ និងការ លូតលាស់ផ្នែករាង្គកាយ។

លោកអនុប្រធានក្រុមប្រឹក្សាក៏បានបញ្ជាក់ថា ជម្ងឺទាំងនេះប្រសិនបើទុកយូរ ពួក គេនឹងក្លាយជា​មនុស្សពិការ​សតិ​បញ្ញា ប៉ុន្តែការស្គាល់ជម្ងឺនេះបានទាន់ពេលវេលាអាចឲ្យយើងរៀបចំ ផែនការក្នុង​ការ​ស្តារ​លទ្ធភាពលទ្ធកម្ម​​​​​កាយ​សម្បទា និងអប់រំពួកគេ ហើយអាចឲ្យពួកគេទទួលបានជំ នាញក្នុង​សកម្ម​ភាពជីវភាពរស់នៅប្រចាំថ្ងៃបានល្អប្រសើរ ដូចមនុស្សដ៏ទៃទៀតក្នុងសង្គម។ លោកបន្ថែមថា ការប្រារព្វទិវាយល់ដឹងកុមារពិការសតិបញ្ហា អូទីស៊ឹមនិងដោនសំា​​​ង​​​​ដ្យូមនាពេលនេះ ក្នុងគោលបំណងបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការ​លើកកម្ពស់និងគោរ​​​​​ព​សិទ្ធិ ជនពិការស្របតាមច្បាប់ស្តីពីកិច្ចការពារជនពិការដែលបានផ្តល់សច្ចាបន័ជាមួយអង្គការសហប្រជា ជាតិកន្លង​មក។ លោកបានសង្កត់ធ្ងន់ថា ជនពិការ កុមារពិការកម្រិតណាក៏ដោយសុទ្ធតែមានសិទ្ធិ មានឱកាស​ស្មើ​គ្នាដូចជន​មិន​ពិការដែរ ហើយបញ្ជូនពួកគេទៅគ្រប់សកម្មភាពជាក់ស្តែងដោយផ្អែក លើសមត្ថភាព​និង​ជំនាញ​ដែលមិនត្រូវ​បាន​​​​​​​​​​មើល​​​រំលងឡើយសំដៅធានាឲ្យពួកគេមានប្រាក់ចំណូល រស់នៅក្នុងជីវ​ភាព​ថ្លៃ​ថ្នូ​រ​សមរម្យក្នុងសង្គម ដោយមិន​ពឹង​​​​​​ផ្អែកពីអ្នកដ៏ទៃ។

លោក ហេង តៃគ្រី បានអះអាងទៀតថា  បច្ចុប្បន្ននេះក្រុមសកម្មភាពជនពិការកំពុងស្វែ​ង​ថវិកា​ពី​ម្ចាស់​ជំនួយ ដើម្បី​សហការជាមួយក្រសួងផែនការ ក្នុងការធ្វើបច្ចុប្បន្ន​ភាពទិន្នន័យជន​ពិការ​ក្នុង​ប្រទេ​ស​កម្ពុជា តាមប្រពន្ធ័ចំណាត់​​​ថ្នាក់​អន្តរជាតិនៃមុខងារពិការភាពនិងសុខភាព ដើម្បីធានាដល់ការឆ្លើយតប និង ការផ្តល់សេវាឲ្យចំទិសដៅ ខណៈដែល​ជន​​ពិការ​​​​​​​​ជាក្រុមមនុស្សដែលមានតម្រូវការផ្សេងៗគ្នាតាម ប្រភេទនៃពិការភាព ដូចជាពិការរាង្គកាយ សតិបញ្ញា និង​គថ្លង​ជាដើម។ លោក ជីវ តាវ អភិបាលរងខេត្តកណ្តាល បានបង្ហាញថា ក្រោមកិច្ចសហការជាមួយដៃគូវិស័យពិការ ភាពត្រូវបានយកចិត្តទុកដាក់ជាសំខាន់តាមគោលការណ៍ដាក់បញ្ជូលបញ្ហាពិការក្នុងការអភិវឌ្ឍស ហគមន៍។ជាក់​ស្តែង​ក្នុងឆ្នាំ២០១៣កន្លងទៅ ខេត្តកណ្តាលមានជនពិការទាំងអស់១៧.៩៤២នាក់ ក្នុង នោះកុមារខ្សោយសតិបញ្ញា​​​​មានចំនួន៣.៥០៨នាក់ ហើយជនទាំងនោះសុទ្ធតែទទួលបានសេវាថែទាំ​សុខភាពត្រឹមត្រូវ និងមុខជំនាញដែល​​​​​អាច​ធ្វើ​សមាហរណកម្មទៅក្នុងសង្គមវិញបាន។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ជម្ងឺអូទីស៊ឹមបានកើតលើក្មេង​ប្រុស​ច្រើនជាងក្មេងស្រីរហូតដល់ 4១ភាគ១ ក្នុងអត្រាភាគរយមានម្នាក់ក្នុងចំនោម១៦៦នាក់។ដោយឡែក​ជំងឺ​ដោន​សំាងដ្យូម កើតឡើង ក្នុងអត្រាម្នាក់ក្នុងចំនោម២ពាន់នាក់៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


ការបន្ទុះ​​គ្រាប់បែក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់ ២៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ យោងតាមប្រពភព័ត៌មានរបស់ប្រទេសអ៊ីរ៉ា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


លោក ទ្រី ​ណារិន ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​ ទទួល​មរណភាព ​ដោយ​គ្រោះថ្នាក់​ច​រាចរណ៍​

បាត់ដំបង​៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 83 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 91 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863768​ នាក់