សម្តេចប្រធានរដ្ឋសភាទទួលជួប​សវនាការ​ជាមួយ​ឯក​អគ្គរាជ​ទូត​ស៊ុយ​អែត​ចប់​អាណត្តិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សវនាការជាមួយលោកស្រី អាន
ហុកលុន (H.E.Ms . ANNE HOGLUND)ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំកម្ពុជា ក្នុងឱកាស​
ដែលលោកស្រីត្រូវបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ។

ក្នុងនាមរដ្ឋសភា សម្តេចបានសម្តែងការស្វាគមន៍លោកស្រីANNE HOGLUND ដែលអញ្ជើញមក​សម្តែងការ​
គួរសម និងជម្រាបលានៅពេលដែលលោកស្រីចប់អាណត្តិ ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះ​លោកស្រីឯក​
អគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម នៅប្រទេសកម្ពុជាក្នុងអាណត្តការទូតរបស់លោកស្រី ដោយ​
បាន សហការល្អជាមួយស្ថាប័ននិតិប្បញ្ញត្តិ និងនិតិប្រតិបត្តិ ព្រមទាំងបណ្តាក្រសួងនានា រាជធានី ខេត្តក្រុង​
ទូទាំងប្រទេសកម្ពុជា បានជំរុញឲ្យទំនាក់ទំនងចំណងសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហ​ប្រតិបត្តិការ​
ទ្វេភាគីរវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជាស៊ុយ-អែត ឲ្យកាន់តែប្រសើរ និងរឹងមាំខ្លាំងក្លាថែមទៀត។

ទន្ទឹមនឹងនេះសម្តេចបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ក្នុងនាមប្រជាជនកម្ពុជា​ ជូនចំពោះប្រជាជន និង​
រដ្ឋាភិបាលស៊ុយអែត ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងបុព្វហេតុកសាងសុខសន្តិភាព ការបង្រួប
បង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេស ជាតិឡើងវិញ។

សម្តេចមានជំនឿយ៉ាងមុតមាំថា តទៅអនាគតបើទោះជាលោកស្រីចប់អាណត្តិនៅកម្ពុជាហើយ​ទៅកាន់តួនាទី​
ជាឯកអគ្គរាជរដ្ឋទូតថ្មីនៅប្រទេសណាក្តី ឬទៅបំពេញភារកិច្ច​នីស្ថាប័នណាមួយក៏ដោយក៏លោក​ស្រីនៅតែបន្ត​
ជម្រុញចំណងមិត្តភាពសាមគ្គីភាព និងកិច្ចប្រតិតបត្តការរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត
ឲ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត ។

លោកស្រី អាន ហុកលុន បានមានប្រសាសន៍អរគុណជាខ្លាំងចំពោះសម្តេចប្រធាន បើគ្មានការគាំទ្រពី​សម្តេច​
ប្រធាន​រដ្ឋសភាទេ ម្ល៉េះសមបេសកកម្មការទូតរបស់ខ្ញុំនៅកម្ពុជាមិនបានសម្រេចលទ្ធផលផ្លែផ្កាដូចថ្ងៃនេះទេ ។
លោកស្រីបានសន្យាថា នៅតែបន្តថែរក្សាមិត្តភាពនេះបើទោះជាត្រូវទៅបំពេញកិច្ចការ នៅប្រទេសណា​ក្តីក៏​
លោកស្រីនៅតែជួយជម្រុញដល់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសស៊ុយអែត នៅតែរក្សាទំនាក់ទំនងរវាងប្រជាជន
និងប្រទេសទាំងពីរឹងមាំដដែល។ ជាមួយគ្នានោះ លោកស្រីមាន ជំនឿចិត្តថា ការបោះឆ្នោតនៅកម្ពុជា​នឹង​
ប្រព្រឹទ្ធ​ទៅប្រកបដោយរលូន ត្រឹមត្រូវ សេរី និងយុត្តធម៌ នឹងតាមលំអាននៃលិទ្ធិប្រជាធិបតេយ្យ ។ លោកក៏នៅ​
បន្ត​តាមដានការបោះឆ្នោតនេះដោយយកចិត្តទុកដាក់ផងដែរ មុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ ស-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​លោក ថៃ ​នរៈ​សត្យា​ ៖ វិស័យភាពយន្តខ្មែរ ​រកចំណូល​បានជិត​៧០​លានរៀល​ចូល​ថវិកាជាតិ ​

ភ្នំពេញ ៖ វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ បច្ចុប្បន្នកា...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [387]


​ស្រុក​កៀន​ស្វាយ​មាន​បទ​ល្មើស​នេ​សាទ​កំ​ពុង​កើត​មាន ​ដោយ​គ្មាន​កា​របង្រ្កាប​

កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [530]


​រដ្ឋាភិបាល​ចិនគាំទ្រនិង​ជំរុញកិច្ច​សហប្រតិបត្តិកា​រវិស័យក​សិកម្មកម្ពុជា​

ភ្នំពេញ៖រដ្ឋាភិបាលចិនបានបញ្ជាក់ពីជំហគាំទ្រ​ និងជំរ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [636]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 363 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2164 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965064​ នាក់