ក្នុង​អាណត្តិ​ទី​៥​នេះ ​សាលា​រាជ​ធានី​ភ្នំពេញ​នឹង​បន្ថែម​ខណ្ឌ​៤​ទៀត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដើម្បី​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញបច្ចុប្បន្ននេះសាលា​​​រាជធានី​ភ្នំពេញ កំពុង​សិក្សា​​លើ​គម្រោង​បង្កើត​ខណ្ឌ​ពី​៣​ទៅ​៥​បន្ថែម​ទៀតនៅក្នុងអាណត្តិទី៥។ ​ប្រភពព័ត៌មានផ្លូវការតែអាចយកជាការ បានត្រូវគេទម្លាយឱ្យ ​ដឹង ថា ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ​រាជរដ្ឋាភិ​បាល​នឹងបន្ថែមខណ្ឌចំនួន៤ទៀតពីលើ៩ខណ្ឌដែលមានស្រាប់។​​

អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិវង្ស បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ ​ថាសាលា​រាជធានី​​ភ្នំពេញកំពុង​សិក្សា​លើ​គម្រោង​បង្កើត​ខណ្ឌ​មួយ​ចំនួន​បន្ថែម​ទៀត។ ការ​បង្កើត​ខណ្ឌ​ថ្មី​នៅ​ភ្នំពេញតម្រូវ​ឲ្យ​មាន​ការ​សិក្សា​ពី​លទ្ធភាព​​ភូមិ​សាស្ត្រ ប្រជាសាស្ត្រ សក្ដានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជា​ដើម។គម្រោង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ក៏​ពិត​មែន ​អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ​លោក​ឡុង ឌីម៉ង់ បានឲ្យ​ដឹង​ទៀតថា វា​នៅ​មិន​យូរ​ទៀត​ទេ ព្រោះ​សាលា​រាជធានីប្រញាប់​​សុំ​គោលការណ៍​​ទៅ​រាជ​រដ្ឋាភិ​បាល ដើម្បី​ធ្វើ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤​​ខាង​មុខ​។ក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃមាន​៩​ខណ្ឌគឺ៖ ខណ្ឌទួលគោក, ឫស្សីកែវ, ពោធិសែនជ័យ, សែន សុខ, ចំការមន, ​មានជ័យ, ដូចពេញ, ដង្កោ, និងខណ្ឌ៧មករា។​

ប្រភពព័ត៌មានឱ្យដឹងថា ខណ្ឌទាំង៤ ដែលនឹងចេញជារូបរាងខាងមុខ គឺខណ្ឌមាន​ជ័យ​ត្រូវ បំបែកជាពីរ ខណ្ឌចំការមនបំបែកជាពីរ​ ខណ្ឌ សែន សុខ បំបែកជាពីរ និងខណ្ឌឫស្សី​កែវ​ក៏ត្រូវ​បំបែក​ជា​ពីរដែរ។ ប៉ុន្តែគេមិនទាន់ដឹងថា ខណ្ឌទាំង៤ដែលបំបែកខ្លួនចេញ​ នោះ មានឈ្មោះអ្វីឱ្យ​ពិត​ប្រាកដ​​នៅឡើយទេ រីឯសង្កាត់នីមួយៗតាមខណ្ឌនោះក៏មិនដឹងថា សង្កាត់ណាខ្លះត្រូវពុះទៅ​ខណ្ឌ​ថ្មី​នោះ ​ដែរ។ ប្រភពបានបន្តថា បើតាមការខ្សឹបខ្សៀវគ្នានោះ អ្នកមានវាសនាបានឡើងធ្វើជាអភិបាលខណ្ឌថ្មី គឺមិនឈ្នះត្រកូលព្រុំ និង ​ត្រកូល ប៉ុល ឡើយ គឺត្រកូលព្រុំ ទំនងយក២ខណ្ឌ ឯត្រកូល ប៉ុល​​ អាចយក​១​ខណ្ឌ ដូច្នេះនៅសល់តែ១ខណ្ឌទៀតទេ។​

ប្រភពបានបន្តថា បន្ទាប់ពីឮព័ត៌មានល្ហិចល្ហៀងបំបែកខណ្ឌទាំង៤ទៅជា៤ខណ្ឌថ្មីទៀតនោះ គេ​ឃើញ​អ្នកខ្លះឡើងទៅផ្ទះ​អ្នកធំ ​ស្ទើរសឹកកាំជណ្តើរអស់ទៅហើយ មេត្តាសូមជួយសារ៉េ សារ៉ង់ ទុកកៅ​អី​អភិបាលខណ្ឌថ្មីនោះ បានមួយនឹងគេផង។ ឥឡូវនេះ ​មានតែអធិរាជតាមខណ្ឌតែ៩រូបទេ បន្តិចទៀត​ឡើង​ដល់ទៅ១៣ ពិតជាគ្នាច្រើនអន្សមខ្លោចទេដឹង!។ពាក់ព័ន្ធនឹងការ​បង្កើត​ខណ្ឌ​​បន្ថែម​​នៅក្នុងរាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ស្វាគមន៍​​ដោយមន្ដ្រី​អង្គការ​សង្គម​ស៊ីវិលមួយចំនួនដែរដោយសំអាង​ថា ស្ថិតិ​កំណើន​​ប្រជាជន​នៅ​ក្នុង​ក្រុង​ភ្នំពេញ​រហូត​មក​ទល់​ពេល​នេះ មាន​ជិត​ដល់​៣​លាន​នាក់​ហើយ ហើយ​ការ​បង្កើត​ខណ្ឌ​ថ្មី​ៗ​បន្ថែម​ទៀត ​អាច​​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ និង​ការ​​គ្រប់​គ្រង​បែប​បទ​រដ្ឋបាល​។ជាមួយគ្នានោះ ដែរតំណាងសង្គមស៊ីវិលក៏បាន​​​បង្ហាញ​ពី​ក្ដី​​ព្រួយ​កង្វល់​ខ្លះ ​ខណៈ​ដែល​ការ​ពង្រីក​នេះ​​ត្រូវ​ចំណាយ​ធនធាន​រដ្ឋាភិបាល​​ច្រើន និង​ខណៈ​ដែល​មិន​ទាន់​​​មាន​នរណាអាច​​វាយ​តម្លៃ​​បាន ថា​តើ​ខណ្ឌ​ទាំង​៩​ដែល​មាន​ស្រាប់​ក្នុង​ពេល​នេះ បាន​ប្រើ​ប្រាស់​ធនធាន​របស់​ខ្លួន អស់​លទ្ធភាព​ហើយ​ឬ​នៅ? ក្នុង​ការ​បង្កើត​​ខណ្ឌ​បន្ថែម​សម្រាប់​រាជធានី​ភ្នំពេញ​នេះ៕ ដោយ៖ មករា​ ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​ ​Manchester​ United ប​រាជ័យក្រោមស្នាដៃរបស់ក្រុម​ Olympiakos​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [367]


​ចាប់ឈើប្រណីត​ ជាង​១០០​កំណាត់​ ដែលឈ្មួញ​ដឹកទៅ​លក់​នៅវៀតណាម​

ក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃផ្នែករដ្ឋបាលព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [349]


បំផ្ទុះ​​គ្រាប់​បែកក្នុងឡាននៅប្រទេសស៊េរីឆ​ក់យកជីវិតម​នុស្សចំនួន ​១៣នាក់​

ប្រទេសស៊េរី៖​ យោងតាមប្រភពព័ត៌មានស៊ិនហួបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 161 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 397 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864074​ នាក់