​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ការពង្រឹងគុណភាពរាល់ការធ្វើស្ថិតិនៅកម្ពុជាឲ្យ មានលក្ខណៈទទួលស្គាល់ស្របតាម​ ​​ស្តង់ដារអន្តរជាតិដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី២៤តុលានេះអង្គការសហប្រត្តិបត្តការសេដ្ឋ ​​​កិច្ចនិងអភិវឌ្ឍ OECD នៃរដ្ឋាភិបាលបារាំង បានប្រកាស បន្តផ្តល់បច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រសួងផែនការកម្ពុជាដើម្បីជំរុញឲ្យការផលិត​ ​​ស្ថិតិនានា លើគ្រប់វិស័យនៅកម្ពុជាអាចទទួលយកបានពីគ្រប់ភាគីពាក់ពន្ធ័ ពិសេសអ្នកតាក់តែង គោលនយោបាយ ។​​​​​

លោកស្រីមីលីសេន ហ្គេ តាជេដា តំណាងលេខាធិការដ្ឋានបារីស២១នៃអង្គការ OECDមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពស្ថិតិគឺមាន​សារៈ​​​​សំខាន់ណាស់សម្រាប់ធ្វើការគាំទ្រការរៀបចំការតាមដាន និងការវាយតម្លៃរាល់ការអនុវត្តនានាដើម្បីផ្តល់ទៅឲ្យអ្នកធ្វើគោលនយោបាយសំ​​ដៅ​​​​​​ដ​ល់ការរៀបចំផែនការអភិវឌ្ឍជាតិឲ្យបានល្អ និងឆ្លើយតបចំទិសដៅ។លោកស្រីបន្តថា ខណៈដែលកម្ពុជា ជាប្រទេសកំពុង​អភិវឌ្ឍ​ចំាបាច់​​ត្រូវ​តែ​​ជំរុញការលើកកម្ពស់វិស័យនេះឲ្យបានល្អមុន ឆ្នាំ2015 ដើម្បីធានាឲ្យមានសុដមរម្យនីយកម្ម​នៅពេលធ្វើ​សមាហរណកម្ម​ទៅក្នុង​សហគមន៍​អា​​ស៊ាន​​។​

លោកទេសរដ្ឋមន្រ្តីឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការមានប្រសាសន៍ថា ការគំាទ្រពីអន្តរជាតិនាពេលនេះ នឹងបានរួមចំណែកដល់ការ​ធ្វើឲ្យកាន់​​តែ​ប្រសើរឡើងនូវប្រពន្ធ័សិ្ថតិជាតិក្នុងប្រើប្រាស់ជាឧបករណ៍វាស់វែងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍជាតិ​កាន់តែមាន​ភាព​ទូលំទូលាយ​ជាង​មុន​។

​លោកទេសរដ្ឋមន្រ្តីបន្តថា បច្ចុប្បន្ននេះក្រសួងកំពុងយកចិត្តទុក​ដាក់​ជា​សំខាន់​ក្នុងការកែលម្អប្រពន្ធ័​ស្ថិតិជាតិដោយពង្រឹង​សមត្ថភា​ពវិ​ទ្យា​ស្ថាន​​ជាតិស្ថិតិបន្ថែមទៀតដើម្បីធ្វើយ៉ាង​ណាឲ្យលទ្ធផលនៃការផលិតបានរាល់ស្ថិតិ នានាមានគុណភាព និងតម្លាភាពសម្រាប់អ្នកប្រើប្រាស់ទូ​​ទៅ​​​​​ជា​ប្រយោជន៍ចំពោះសង្គមជាតិ។

ទោះជាយ៉ាងនេះក្តីលោកទេសរដ្ឋមន្រ្តីបានបង្ហាញថា ការសំរេចបានជោគជ័យទាំងនេះ គឺអាស្រ័យ ទាំងស្រុងលើការគាំទ្រថវិកា ទាំងរាជរដ្ឋាភិ​​បាល ​និងដៃគូអភិវឌ្ឍ។ការលើកឡើងដូច្នេះដោយ កន្លង មកនេះរាល់ការកផលិតស្ថិតិនីមួយគឺបានជួបបញ្ហាប្រឈម ជាច្រើនដោយកញ្ចប់នៅ​​មានកម្រិតទាប ដោយពឹងផ្អែកស្ទើទាំងស្រុងពីដៃគូអភិវឌ្ឍន៍។ ជាក់ស្តែង មានការអនុវត្តអង្កេតសេដ្ឋកិច្ច សង្គមកិច្ច កម្ពុជា អង្កេតវិទ្យាសាស្រ្ត ​និងសុខភាព អង្កេតកម្លាំងពលកម្មកម្ពុជា។

ក្រៅពីនេះមានជំរឿនប្រជា រាស្រ្តឆ្នាំ២០០៨ ជំរឿនសហគ្រាសឆ្នាំ២០១១ និងជំរឿនកសិកម្មបាន​ទ​ទួល​​ថវិកាប​ដិភាគ​ពីរាជរដ្ឋាភិ បាល។ យ៉ាង​​នេះក៏ដោយលោករដ្ឋមន្រ្តីអះអាងថា ការផលិតស្ថិតិផ្លូវការក៏មិនអាចពឹងផ្អែកទៅលើមូលនិធិពី​​ដៃ​​គូអភិវឌ្ឍក្នុងរយៈពេលយូអង្វែងបាននោះទេ ​ប៉ុន្តែការផ្តល់ថវិកាគ្រប់គ្រាន់ពីរាជរដ្ឋាភិបាល គឺ បានធានាដល់ការគាំ​ទ្រអំពីសារៈសំខាន់​របស់​ស្ថិ​​​តិ​​​ក្នុង​ការចូល​រួមតាម​ដានវឌ្ឍនភាព​នៃ​ការ​​​អនុវត្ត​​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិប្រកបដោយដោយប្រសិទ្ធិភាព។​

សូមបញ្ជាក់ថា អង្គការបារីស២១បានអនុវត្តបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១១មក ហើយ​បាន​ជួយ​ដល់កម្ពុជា​ជា​​​ច្រើន​លើការកែលម្អស្ថិតក្នុងនោះបានត្រួតពិនិត្យឡើងវិញនូវផែនការមេសម្រាប់ការអភិវឌ្ឍពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ការធ្វើបច្ចុប្បន្នភាព​ស្តីពី​​​​ច្បាប់​​ស្ថិតិ ការជំរុញធ្វើវិសោធនកម្មទៅលើច្បាប់ស្ថិតិ និងការផ្តល់កញ្ចប់ថវិកាមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យការផលិតស្ថិតិមានគុណ​ភាព​​​​​សម្រាប់​​ផ្តល់ទៅអ្នកធ្វើគោលនយោបាយនៅថ្នាក់ជាតិ៕ ដោយ៖ ស.ស្អាត​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1425]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កីឡា​ករ​ Robin​ Van ​Persie ​ខកខានទាត់អោយក្រុម Man Utd ពី​៤ទៅ ៦សប្តាហ៍​ដោយ​សារ​​របួស​​ជង្គង់​​​​

បាល់ទាត់៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា កី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


អគ្គិភ័យ ឆេះរោងសិប្បកម្ម កិនស្រូវ ធំជាងគេ នៅក្រុងពោធិ៍សាត់

អគ្គិភ័យឆេះរោងសិប្បកម្មកិនស្រូវធំជាងគេនៅក្រុ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [532]


​​កម្ពុជា​​រៀប​ចំផែន​ការ​​សកម្ម​ភាព​​កាត់​​បន្ថយ​​ហា​និភ័យ​​គ្រោះ​​មហន្តរាយ​​២០១៤-២០១៨​​

ភ្នំពេញ​ ៖ ​សិក្ខា​សាលា​ថ្នាក់​ជាតិ​សម្រាប់​រៀបចំ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 121 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 32 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040727​ នាក់