សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់​​​ឲ្យប្រើប្រាស់​ជា​ផ្លូវ​​​​​​ការ ដើម្បីសំរួលដល់ការលំបាក ក្នុងការធ្វើ ដំណើររបស់ព្រះសង្ឃចេញទៅបិណ្ឌបាត និងពុទ្ធិបរិសិទ្ធ ។ ពិធីនេះ​ប្រារព្ធ​ធ្វើឡើងនៅថ្ងៃទី៦ ខែ មេសា ក្រោមវត្តមានរបស់លោក កុយ ស៊ីឌឿន អគ្គនាយកវិទ្យុ DP ប៊ីយ្យូធី និង​ភរិយា តំណាងឯ.ឧ ហ៊ុន ម៉ាណែត និងលោកជំទាវ។លោក កុយ ស៊ីឌឿន បានមានប្រសាសន៍ថា នៅក្នុង​បរិវេណ​វត្ត​សិរីមង្គលហៅ វត្តតា គោហ៊េកន្លងមក នៅពេលមានភ្លៀងធ្លាក់តែងតែមានភាពលំបាកក្នុងការធ្វើដំណើរ របស់​ព្រះ​សង្ឃចេញទៅ បិណ្ឌបាតនិងពុទ្ធិបរិសិទ្ធពិបាកធ្វើដំណើរមកធ្វើបុណ្យ។ ដូច្នេះនៅពេលនេះ ឯ.ឧនិងលោក​ជំទាវ ព្រះគូចៅអធិការវត្តនិងគណៈកម្មាធិការវត្ត ព្រមទាំងមានការ ចូល រួមចំណែក ពីប្រជា ព​លរដ្ឋ ទាំងអស់ដែលជាពុទ្ធិ​​​​​បរិសទ្ធចំណុះជើងវត្ត បានធ្វើឲ្យបរិវេណវត្ត​របស់យើងមានភាព ស្រស់ បំព្រងដើម្បីលើកកម្ពស់វិស័យ​ព្រះពុទ្ធ​សាសនា។

លោកបញ្ជាក់ថា ឃុំរកាកោងទី១ នេះ ជាទឹកដីនិងស្រុកកំណើតរបស់លោក និងតំណរពីលោក ឪពុកលោក លោក​តែ​ងតែមកធ្វើ បុណ្យនិងជួយទំនុកបំរុងវត្តនេះជារៀងរហូតមក។ដូច្នេះលោកនិងភរិយាសង្ឃឹមថា សមទ្ធិផល​ដែល​បាន​កើតឡើងដោយកំលាំងសាមគ្គីនេះ ​និងបំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅ​ក្នុងភូមិ ដូច្នេះ​សូមជួយ​ថែ​រក្សា​ទាំង​អស់គ្នា ដើម្បីទុកជាកេរ្តិ៍ដំណែលឲ្យក្មេង​ៗ ជំនាន់ក្រោយ​យក​គំរូតាមយើងទាំងអស់គ្នា។ លោកអ្នកភរិយា​​បាន​ពាំ​​នាំ​​នូវ​ប្រសាសន៍ផ្តាំផ្ញើរសាកសួរ សុខទុក្ខពី សំណាក់ឯ.ឧ ហ៊ុន ម៉ាណែតនិងលោកជំទាវដែលលោក​​​​​​​តែងតែគិត​គូរពី​​​​​​​​​​​​​​សុខទុក្ខបងប្អូនទាំងអស់ ដែលជានិច្ច ជាកាល តែងតែអនុញ្ញាតឲ្យលោកនិងភរិយាចុះជួយគ្រប់ទីកន្លែង ជាមួយ និងឯ.ឧ ជាក់ស្តែង ដូចជាក្នុងពេលនេះ ។ ក្នុងឱកាសនោះដែរ លោកនិងភរិយាបាននាំយក ក្រមារឺកន្សែង សម្ភារៈ សិក្សានិងថវិកាបន្តិចបន្តួចជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស យាយជីតាជី និងកងកម្លាំងផងដែរ៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [958]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [750]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1030]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1039]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


រដ្ឋា​ភិបាល​កំណត់​យក​ខេត្ត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការពារ​ព្រៃឈើ
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [722]

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង្កើ​នយន្តការគ្រប់គ្រងព្រៃឈើ​ឲ្យធា​នា​​​​​បាននិរន្តរភាព នៅក្នុងខេត្ត​ចំនួន៤​នៃ​ភាគពាយ័ព្យ​ប្រទេសកម្ពុជា ដោយបង្កើតឲ្យ​មាន​ការ​ចូលរួមពីអាជ្ញាធរដែនដី ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​ជំងឺ​គ្រុន​ឈាមបា​ន​សម្លាប់​ពលរ​ដ្ឋក​ម្ពុជា​ប្រមាណ​ជា ​៥៧​នាក់​១០​ខែ​នៃ​ដើមឆ្នាំ​២០១៣​នេះ​

ភ្នំពេញ៖ ជំងឺ​គ្រុនឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​៥៧...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ពួកឧទាម​ Boko Haram​ វាយប្រហារ​មក​លើជម្រំ​កង​យោធា​នីស​ហ្ស៊េរីយ៉ា​

ប្រទេសនីសហ្ស៊េរីយ៉ា៖ កាលពីថ្ងៃសុក្រម្សិលមិញ ពួកឧទា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [283]


ឧទ្យាន​ពានិជ្ជកម្ម​នៅក្នុងទីក្រុង​ Vale​ of Glamorgan ​ត្រូវបាន​ភ្លើង​ឆាប​ឆេះយ៉ាង​សន្ធោរ​សន្ធៅ​

ប្រទេស Wale៖កាលពីថ្ងៃអង្គារម្សិលមិញឧទ្យានពានិជ្ជកម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


​ ផលិតកម្មចិន​ផ្តើមថត​ខ្សែភាពយន្ត​ភាគខ្នាតធំរឿង ​ឥទ្ធិពលនៃស្នេហ៍​ នៅកម្ពុជា​

ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


អ្នកទោស​​​ Samuel​ Sheinbein​ ត្រួវ​បានបា​ញ់សំ​លាប់នៅ​ក្នុងគុ​ក ​Rimonim​

ប្រទេសអ៊ីស្រាអ៊ែល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកទោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 11 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 99 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 285 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744352​ នាក់