រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រមសិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង ធ្វើការ​អត្ថា​ធិប្បាយ​ខុស ដែលនាំ​ឱ្យអ្នកស្តាប់ ឬទស្សនាមានការយល់ច្រឡំ មិនយល់​ច្បាស់​​សភាព​ការ​ពិត។ ថ្លែងប្រាប់អ្នក​សារព័ត៌​​​​មានក្រោយពី​បញ្ចប់​ពីធីជួបជុំពិធីករពិធីការនីវិទ្យុ និង​​ទូរទ​​ស្សន៍​​ប្រមាណជិត​​២០០​នាក់ នៅទីស្តីការក្រសួងព័ត៌មាន      

លោកខៀវ​​កាញា​រិទ្ធិរ​​ដ្ឋ​​មន្រ្តី​ក្រ​សួ​ង​ព័ត៌​មាន បានមានប្រសាសន៍ថា ពិធីករពិធីការនី ជាអ្នក​ធ្វើការ​ដោយផ្ទាស់​នៅ​​តាម​ប្រព័​ន្ធ​​​​​ផ្សព្វ​ផ្សាយ រួមមានវិទ្យុ ទូរទស្សន៍ ដូច្នេះ ពួកគាត់មាន​ឱកាស​ច្រើន​​​ក្នុងការបកស្រាយ ឬអត្ថា​ធិប្បាយ​បញ្ហា​ផ្សេងៗ ដ​​ល់​​ប្រជាព​ល​​រដ្ឋនៅទូទាំងប្រទេស​ឱ្យ​​បាន​​​​​ដឹងពីព័ត៌មាននានាលើ​គ្រប់​វិស័យ។    

លោកបានបន្តថា ពិធីករពិធីការនីសុទ្ធតែជាអ្នក​មានចំនេះដឹងខ្ពង់ខ្ពស់ ប៉ុន្តែបើពួក​គាត់មិន​គោរនូវ​​​ក្រមសិលធម៌ ឬវិជ្ជា​ជីវៈទេ នោះគុណតំលៃ​របស់ពិធីករពិធីការនី នឹងថយចុះ គេមិនឱ្យតំលៃជាដើម។ «​យើងដឹងហើយថា នៅប្រទេស​យើង​មិនទាន់មាន​មហាវិទ្យាល័យ​បណ្តុះ​បណ្តាលពិធីករ​​ពិធីការ​នីទេ ប៉ុន្តែពួកគាត់មានចំនេះ ច្រើនមកពីគ្រប់ប្រភព តែ​អ្នក​​ខ្លះ​ក៏​មិន​ចេះដែរ។ ដូច្នេះ ដើម្បីលើកតំកើនតួនាទីពិធីការនី​យើង​បាន​ជាថ្ងៃនេះ សមាគមន៍​ពិធី​ករ​ពិធីការ​នី​បាន​រៀប​​ចំ សិក្ខា​​​​​​​សាលានេះឡើង ដើម្បីផ្លាស់ប្តូរ​បទ​ពិសោធន៍គ្នាទៅវិញទៅមក។ ​ហើយពិធីករ ពិធីការ នី ត្រូវ​​​​​​​​​ជា​សវាង​ឱ្យ​បាននូវកំហុសការអាន កាយវិការ ឬអត្ថាធិបាយ​ខុស​ត្រូវ​គោរពក្រមសិលធម៌»។

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1177]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


រដ្ឋា​ភិបាល​កំណត់​យក​ខេត្ត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការពារ​ព្រៃឈើ
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [830]

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង្កើ​នយន្តការគ្រប់គ្រងព្រៃឈើ​ឲ្យធា​នា​​​​​បាននិរន្តរភាព នៅក្នុងខេត្ត​ចំនួន៤​នៃ​ភាគពាយ័ព្យ​ប្រទេសកម្ពុជា ដោយបង្កើតឲ្យ​មាន​ការ​ចូលរួមពីអាជ្ញាធរដែនដី ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មេជួញ​ថ្នាំ​ញៀន​ David ​Mather​ ត្រួវបា​នឃុំ​ខ្លួន​នៅប្រទេសអេ​ស្ប៉ាញ​

អង់គ្លេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មេជួញដូរថ្នាំញៀនម្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [289]


មន្ទីរពេទ្យក្វាងចូវទំនើបផ្តល់​បទពិសោធន៍ទាក់ទង​ការព្យាបាលជំងឺ​មហារីកដល់គ្រូពេទ្យកម្ពុជា​

ភ្នំពេញ៖​ អ្នកឯកទេសមកពីមន្ទីរ​ពេទ្យក្វាងចូវ​ទំនើបផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [431]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 73 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 639 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1640 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863650​ នាក់