ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់បក់បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩​ខេត្ត អ្នករងរបួសចំនួន១២នាក់។ លោក កែវ វី អនុនាយកដ្ឋានព័ត៌មាននៃគណៈកម្មការជាតិគ្រប់គ្រង​​​គ្រោះមហន្ត​រាយ បានមាន ប្រសា​ស​​ន៍​នៅថ្ងៃទី៧ ខែ មេសានេះថា ស្ថានភាព​ខ្យល់បក់​បោកខ្លាំង បានធ្វើឲ្យប៉ះពាល់ ដល់ខេត្ត​​​ចំនួន៩ខេ​ត្ត​ មានខេត្តកំពង់ចាម ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ រតនៈគិរី ព្រៃវែង សៀមរាប និង​ខេត្តកំពត ។ ក្នុងនោះមាន ៤៦ឃុំសង្កាត់ និងស្រុកក្រុងចំនួន២៤។លោកបន្តថា ផ្ទះដែលរលំខូច​ខា​ត​ទាំងស្រុងមាន ១៧៨ខ្នង។​ផ្ទះរបើក ដំបូលជញ្ចាំង ខូចខាតមធ្យមមាន៦៤២ខ្នង រលំរោងម៉ាស៊ី​នកិ​ន​ស្រូ​វមួយ បាក់បង្គោលអង់តែន ១ របើកដំបូលអគាររដ្ឋបាល៣អគារ ដំបូលសាលា​រៀន​៣អគារ កុដិ លោ​​​ក៤ខ្នង។ ក្នុងនោះ ស្រុកថ្មភក់ ខេត្តបន្ទាយ​​មាន​ជ័យ រលំបាក់ផ្ទាំងប្រាសាទ​បន្ទាយ​​ឆ្មារ​ប្រវែង១៥​ម៉ែ​ត្រ កំពស់៣ ម៉ែត្រ២ ប៉ុន្តែមិនទាន់បញ្ហាអ្វីធំដុំឡើយ ដោយ​សារ​ស្ថានភាព ប្រាសាទ​បន្ទាយឆ្មារ មានស​ភា​ព ទ្រុឌទ្រោមផងនោះ ។​ ដោយឡែកលោកយាយចាស់ជរា អាយុ​ជាង​​៦០​ម្នាក់​បាន ស្លាប់នៅ ពេល​មា​​នខ្យល់បោកបក់ខ្លាំង និងអ្នករងរបួសចំនួន ១២នាក់។ករណីអ្នកស្លាប់ ដោយ​សារ​​​រន្ទះ បាញ់ស្លាប់ មា​ន​ក្មេងម្នាក់ផងដែរ។

លោក ចាន់ យុត្ថា នាយកខុទ្ទការល័យនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម បាន​មាន​ប្រសាសន៍ថា ក្នុង​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសចាប់ពីថ្ងៃទី៣មក ស្ថានភាពទឹក​ភ្លៀង​បាន​​ធ្លាក់មក​ក្នុង​ក្របខណ្ឌ​ទូទៅ​ប្រទេស ប៉ុន្តែរបាយទឹកភ្លៀងនោះ មិនបានស្មើគ្នាទេ កន្លែងខ្លះ​មាន​ភ្លៀ​ង​​​តិច កន្លែងខ្លះមធ្យម និងកន្លែងខ្លះ​​​ច្រើន​រហូតដល់ជាង ១០០មីលីម៉ែត្រ នៅក្នុងស្រុកនិងខេត្ត​រាជ​ធា​​នី​ខ្លះ​។លោកបន្តថា ចាប់ពីពេលនេះ​​​​តទៅ ស្ថាន ភាពភ្លៀងកក់ខែ គឺមានធ្លាក់ជាបន្តបន្ទាប់ ប៉ុន្តែ​គ្រា​ន់​តែ​ពុំ​បា​ន​គ្របដណ្តប់ទៅលើផ្ទៃដីច្រើន ដូចនៅក្នុងរង្វង់​​​​ចាបពី​ថ្ងៃ​ទី៣ ដល់ថ្ងៃទី៦ កន្លងមកនោះ​ទេ។​ប៉ុន្តែមិនមានន័យថាអស់ភ្លៀង ទាំងស្រុងនោះឡើយគឺនៅបន្ត​​​ធ្លាក់ភ្លៀងរហូត​ដល់​​ចូលឆ្នាំខ្មែរ។​លោកបញ្ជាក់ថា ភ្លៀងកក់ខែ ទាំងនេះ បានបង្កផលប៉ះពាល់ដល់ផលដំណាំ អាយុជីវិត ក៍ដូចជា ខូច​​ខាត​ផ្ទះសំបែងផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។​ក្រសួង​ធនធានទឹក និង​ឧត្តុ​និយម និងបន្តតាមដានជាប់ជាប្រចាំក្នុងករណីមានបាតុភូទាំងនេះ ដែលអាចនឹង​កើតមានឡើង ក្រសួងនឹងធ្វើ​​ការជំរាបជូនដំណឹងជាបន្តបន្ទាប់៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [959]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [752]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1033]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [950]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


រដ្ឋា​ភិបាល​កំណត់​យក​ខេត្ត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការពារ​ព្រៃឈើ
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [722]

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង្កើ​នយន្តការគ្រប់គ្រងព្រៃឈើ​ឲ្យធា​នា​​​​​បាននិរន្តរភាព នៅក្នុងខេត្ត​ចំនួន៤​នៃ​ភាគពាយ័ព្យ​ប្រទេសកម្ពុជា ដោយបង្កើតឲ្យ​មាន​ការ​ចូលរួមពីអាជ្ញាធរដែនដី ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតា...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [754]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [529]


​មន្ដ្រីជាន់​ខ្ពស់​នគរបាល​ជាតិ​៣រូបទៀតត្រូវ ​បានដំឡើងស័ក្ដិ​ ជានាយឧត្ដមសេនីយ៍​

សៀមរាប៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 47 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 99 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 226 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744578​ នាក់