អគ្គិភ័យ ឆេះរោងសិប្បកម្ម កិនស្រូវ ធំជាងគេ នៅក្រុងពោធិ៍សាត់
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

    ពោធិ៍សាត់ ៖ អគ្គិភ័យបានឆាបឆេះរោងសិប្បកម្មកិនស្រូវដ៏ធំមួយ និងបានបំផ្លាញទ្រព្យសម្បត្តអស់យ៉ាង
សន្ធឹកសន្ធាប់ ។       បើទោះជាមិនទាន់មានរបាយការណ៍បញ្ជាក់ពីប៉ូលិស ឬ ម្ចាស់ក៏ដោយ តែបើតាមសំដី
ប្រជាពលរដ្ឋ ដែលនាំគ្នាទៅ ចោមរោមមើល ករណីនេះ បាននិយាយថាទឹកប្រាក់រាប់ម៉ឺនដុល្លារ នឹងត្រូវខាត
បង់ ដោយសារតែរោងសិប្បកម្មកិនស្រូវដ៏ធំជាងគេ នៅក្រុងពោធិ៍សាត់តែម្ដងរបស់លោកគ្រូម៉េងត្រូវភ្លើង
ឆេះ ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែល ចូលទៅមើល ករណីអគ្គិភ័យនេះបានឱ្យដឹងថានៅវេលាម៉ោងប្រ
មាណ៣រសៀលថ្ងៃ ទី១៧   ខែឧសភា    ឆ្នាំ ២០១៣រោងសិប្បកម្មម៉ាស៊ីនកិនស្រូវ របស់លោកគ្រូម៉េងត្រូវ
បានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ក ឱ្យមានការភ្ញាក់ផ្អើល ទូទាំងក្រុងពោធិ៍សាត់ជាពិសេសប្រជា
ពលរដ្ឋដែលផ្ទះរបស់ពួកគាត់ ស្ថិតនៅជិតសិប្បកម្មរោងចក្រម៉ាស៊ីនកិន ស្រូវខាងលើនេះ នាំគ្នាភ័យស្លន់
ស្លោដោយ ខ្លាចរីករាលដាលប៉ុន្ដែ   ត្រូវបានសមត្ថកិច្ច  និងអាជ្ញាធរខេត្ដ   ជួយអន្ដរាគមន៍បានទាន់ ពេល
វេលា។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា  ក្រោយពីអន្ដរាគមន៍
អស់រយៈពេលប្រមាណ១ម៉ោងរួចមក អគ្គិភ័យបានថមថយ និង រលត់ទៅវិញ។ យ៉ាងណាក៏ដោយមូល
ហេតុ ពិតប្រាកដដែលនាំឱ្យមានអគ្គិភ័យខាងលើ នេះកើតឡើង មិនទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ច
នៅឡើយទេ ប៉ុន្ដែ បើតាមប្រជា ពលរដ្ឋ   សង្ស័យថា  អាចបណ្ដាលមកពីជាងផ្សារដែក នៅក្នុងសិប្ប
កម្មខាងលើនេះ ៕ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​សេវាជួលយានយន្ត ​នឹងក្លាយ​ជាទ្រង់ទ្រាយ​ដ៏សំខាន់​មួយនៃ​ឩស្សាហកម្ម​ដឹក​ជញ្ជូន​នៅកម្ពុជា​

ភ្នំពេញ៖ សេវាជួលយានយន្ត នឹងក្លាយជាទ្រង់ទ្រាយសំខាន់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [430]


ក្រុមហ៊ុន​ Neath​ port​ Talbot​ ត្រូវ​បាន​ផាក​ពិន័យ​ជាទឹកប្រាក់​ ៩​ម៉ឺន​ផោន​

ប្រទេស Wales៖ ក្រុមហ៊ុនកែឆ្នៃ Neath port Talbot ត្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [396]


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណា...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [915]


រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា-ថៃ ​ពិភាក្សា​គ្នា​រឿង​ព្រំ​ដែន​នៅ​ថ្ងៃ​នេះ​

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានជួបជាមួយរដ្ឋ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [377]


ក្រុម​ Manchester​ City​ បរាជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ Wigan​ Athletic​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមម្ចាស់ជើងឯករដួ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [418]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 553 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1048 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231147​ នាក់