លោកវេជ្ជបណ្ឌិត នុត សុខុម ដឹកនាំក្រុមគ្រូពេទ្យចល័ត គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះពិនិត្យព្យាបាល អ្នកជំងឺនៅក្នុងខេត្តកំពង់ឆ្នាំង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៣ លោកវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន គណបក្សហ្វ៊ុនស៊ិនប៉ិច ខេត្ដបានដឹកនាំក្រុមគ្រូពេទ្យចល័ត
គណបក្សហ្វ៊ុនស៊ិនប៉ិចខេត្តកំពង់ឆ្នាំងចុះជួយពិនិត្យ និងព្យាបាលអ្នកជំងឺចំនួន២៥០នាក់នៅភូមិ​ព្រៃគ្រីជើង ឃុំព្រៃគ្រី
ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

       ក្នុងឱកាសនោះ ក៏មានវត្តមាន លោកសាស្រ្តាចារ្យ ហែម ឈិន លោក ឡេ សំអ៊ល លោក អាំង សំបូរ​  លោក
ហេង ស៊ីឡេង លោក ទាំ សារី ​ លោកប្រធាន អនុប្រធានគណៈកម្មការ ប្រតិបត្តិស្រុក​ និងលោក​ លោកស្រីប្រធាន
អនុប្រធានការិយាល័យប្រតិបត្តិឃុំ  ព្រមទាំងលោក​​-លោកស្រីចុះជួយពង្រឹងការងារគណបក្សហ៊្វុនស៊ិនប៉ិច​ជាច្រើន
រូបទៀត។​   ក្រុមគ្រូពេទ្យចល័តគណបក្សហ្វ៊ុនស៊ិនប៉ិច បានជួយពិនិត្យព្យាបាល នូវគ្រប់ជំងឺទាំងអស់ ដូចជាកុមារ ស្ត្រី 
មនុស្សចាស់  នៃឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីរសៀល គឺក្នុងន័យបំណងបន្ធូរបន្ថយនូវទុក្ខលំបាកចំពោះសុខភាពរបស់បងប្អូនប្រជារាស្ត្រ។

         លោកវេជ្ជ. នុត​​ សុខុមបានជំរាបសួរដោយក្តីនឹករលឹក និងនាំយក​ការ​ផ្តាំសួរសុខទុក្ខពីព្រះអង្គម្ខាស់អារុណរស្មីជូន
ដល់បងប្អូនប្រជារាស្ត្រទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ដើម្បីមកពិនិត្យសុខភាពពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង។

       លោកវេជ្ជបានជំរាបជូនពីព្រះរាជសកម្មភាពរបស់ព្រះមហាវិរៈក្សត្រ បានបំរើជាតិ ដូចជាការទាមទារឯករាជ្យពីបារាំង
ការទាមទារទឹកដីខេត្តមួយចំនួនពី​ ប្រទេសជិតខាង និងបានទាមទារមកវិញនូវប្រាសាទ​ព្រះវិហារពីប្រទេសសៀមក្នុងឆ្នាំ
១៩៦២ ។ លើសពីនេះទៅទៀតការអភិវឌ្ឍន៍គ្រប់វិស័យក្នុង​​រយៈពេល ជាង១០ឆ្នាំប្រទេសកម្ពុជាក្លាយជាកោះសន្តិភាព
មួយនៅក្នុងអាស៊ីនេះ ដោយសម្តេចឪនៃយើងបានអនុវត្តនូវនយោបាយ អព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ គឺមានន័យថា
លោកសេរីក៏យើងមិនចូល និងខាងកុម្មុយនិស្តក៏យើងមិនចូលដែរ។ ព្រះរាជបូជនីកិច្ចរបស់ព្រះមហាវិរក្សត្រគឺដើម្បី
ការពារ និងកសាងប្រទេសកម្ពុជាអោយមានភាពរីកចំរើន ដូចយើងបានឃើញតាមរយៈទូរទស្សន៍មុនឆ្នាំ១៩៧០។ ប៉ុន្តែ
បើយើងមើលព្រះរាជបូនីកិច្ចរបស់ព្រះអង្គមុនគេនៅឆ្នាំ១៩៨១ ដែលមានលក្ខណៈប្រវតិ្តសាស្ត្រ សំរាប់កម្ពុជាដើម្បី
ស្វែងរកសុខសន្តិភាពជូនប្រជាពលរាស្ត្រខ្មែរ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសប្រទេសបារាំងស្តីពី
កម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោក បានលើកឡើងផងដែរថា ព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថដែល
មិនអាចកាត់ថ្លៃបាននោះគឺ សុខសន្តិភាព ឯករាជ្យ អព្យាក្រិត ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិចនេះ ដែលព្រះអង្គជា
អ្នកបង្កើតផ្ទាល់។

       លោកវេជ្ជ.បានបញ្ជាក់ថាគណបក្សហ្វ៊ុនស៊ិនប៉ិចមានស្លាកសញ្ញា វិមានឯករាជ្យ។  ដូចនេះយើងទាំងអស់គ្នាត្រូវ
បន្តរក្សាការពារ និងជួយគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងអស់គ្នា។  លោកវេជ្ជ. នុត​សុខុម​បានរំលឹកថា​ព្រះមហាវិរៈក្សត្រ
មានបន្ទូលថាអ្វីក៏ដោយកាលណាយើងចេះសាមគ្គីគ្នានិងស្រឡាញ់គ្នា​ យើងនឹងអាចធ្វើទៅកើត។​នេះហើយគឺជា
គោលការណ៍​របស់គណបក្សហ៊្វុនស៊ិនប៉ិចបាន​អនុវត្តកន្លង​រួចមកហើយគឺដើម្បីសេចក្តីសុខសន្តិភាព​និងការអភិវឌ្ឍ
នានា​នៅកម្ពុជា​។​ ហើយលោកបានបញ្ជាក់​ថាមិនដូចគណបក្សផ្សេងទៀតដើរ និយាយ​និងសន្យាថា ធ្វើនេះធ្វើនោះ​
ម្តងតាំងខ្លួនគាំទ្រខាងសេរីម្តងតាំងខ្លួនជាអ្នកបង្រួបបង្រួមជាតិ​ហើយសុំអោយគេបោះឆ្នោតអោយខ្លួនអោយបាន
ឈ្នះឆ្នោត។ ត្រង់នេះហើយ សរបញ្ជាក់ថា គ្មានទេជាអ្នកបង្រួបបង្រួម​ជាតិគឺជាអ្នកនយោបាយបោកប្រាស់ និង
​ប្រជាភិថុតិសុទ្ធសាធ។​​

       លោកវេជ្ជ. ស្នើសុំផងដែរឲ្យ បងប្អូនទាំងអស់ត្រូវយល់ដឹងអំពីបញ្ហាអេដស៍ និងជៀសវាងកុំឆ្លងមេរោគអេដស៍
ដើម្បីសេចក្តីសុខក្នុងគ្រួសាររបស់យើង ។

       លោកវេជ្ជ. នុតសុខុម​បានផ្តល់ថវិកាចំនួន​១លានរៀលសំរាប់ការចូលរួមកសាង​និងជីកប្រឡាយ​ទឹកថ្ម​គោល
ដែលមានប្រវែង១គីឡូម៉ែត្រសំរាប់ជួយសង្គ្រោះស្រូវរបស់បងប្អូន ប្រជាពលរដ្ឋ​ដែលកំពុង​តែជួបភាព​​រាំងស្ងួត​​​ និង
ខ្វះខាតទឹក។​ លោកវេជ្ជ.ក៏បានជូនពរបងប្អូនទាំងអស់គ្នាសូមប្រកបតែសេចក្តីសុខ និងជោគជ័យក្នុងការងារ និង
ជីវភាពរស់ប្រចាំថ្ងៃ។

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សហវិនិយោគកម្ពុជា-ចិន ​កសាងតំបន់​ឧស្សាហកម្ម ​នៅលើ​ទឹក​ដី​ស្រុក​ស្នួល​

ភ្នំពេញ៖ ក្រុមហ៊ុនយូ ប៊ី អ៊ី ឌីវើឡុបមេន ខូលអិលធីឌី...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [418]


​ស្រីក្រមុំ​ម្នាក់​ត្រូវ​គេរំលោភ ​ហើយសម្លាប់ ​បន្សល់​លីអូ​ ក្រហមឆ្អៅ​ នៅកន្លែង ​

កណ្តាល៖ កម្មការិនីរោងចក្រកាត់ដេរវ័យ ១៨ឆ្នាំម្នាក់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [350]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 378 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1112 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864789​ នាក់