កីឡា​ករ​ Robin​ Van ​Persie ​ខកខានទាត់អោយក្រុម Man Utd ពី​៤ទៅ ៦សប្តាហ៍​ដោយ​សារ​​របួស​​ជង្គង់​​​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

បាល់ទាត់៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា កីឡាករ Robin Van Persie ដែលជាខ្សែប្រយុទ្ធ
ដ៏ឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United គឺនឹងត្រួវខកខានទាត់អោយក្រុមរបស់ខ្លួនពី ៤ទៅ ៦សប្តាហ៍
ដោយសាររបួសជង្គង់។ សូមបញ្ជាក់ថា កីឡាករសញ្ជាតិហូឡង់អាយុ ៣០ឆ្នាំ មួយរូបនេះគឺត្រួវបានសែងចេញពីទី
លានប្រកួត បន្ទាប់ពីកីឡាករមួយរូបនេះបានស៊ុតបាល់ចំនួន ៣គ្រាប់ (Hat-trick) អោយក្រុម Manchester United
យកឈ្នះលើក្រុមជើងខ្លាំង Olympiakos។ លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម
Manchester United បានមានប្រសាសន៍ថា កីឡាករ Robin Van Persie គឺនឹងត្រួវខកខានការប្រកួតទាំង ២ជើង
រវាងក្រុម Manchester United និងក្រុម Bayern Munich នៅក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Cham
pions League។ លោក David Moyes បានមានប្រសាសន៍បន្តទៀតថា កីឡាករ Robin Van Persie គឺស៊ុត
បាន១៧គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន ២៥ប្រកួតនៅក្នុងរដួវកាលនេះ ថ្វីបើកីឡាករមួយរូបនេះគឺធ្លាប់ទទួល
រងរបួសភ្លៅយ៉ាងធ្ងន់ធ្ងរកាលពីក្រុម Manchester United ប៉ះជាមួយក្រុម Shakhtar Donetsk ក៏ដោយ៕ ដោយ៖ តុលា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​ក្នុង​ឡាន​ក្រុង​នៅឧបទ្វីប​ Sinai​ ឆក់យ​ក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​

អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្រាប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [387]


អជ្ញាធរថៃ​បញ្ជូនសពពលករ​ខ្មែរឆ្លងដែន​ខុសច្បាប់ត្រឡប់​មកកម្ពុជាវិញ​

ឧត្តរមានជ័យ៖ ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [453]


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវា...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [738]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 138 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2024 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132538​ នាក់