ចិនផ្តល់កម្ចីសម្បទានចំនួន​១២១​លាន​ដុល្លារ​សម្រាប់​គម្រោង​ធារា​សាស្ត្រ​និង​អគ្គិសនី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ: ធនាគារនីហរ័ណ-អាហរ័ណចិន បានផ្តល់កម្ចីសម្បទានចំនួន១២១លានដុល្លារអាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ អាចាង នៅខេត្តកំពង់ឆ្នាំង និងគ​ម្រោ​ងសាងសង់ខ្សែបញ្ជូន​អគ្គិសនី១១៥​គីឡូវ៉ុល ពីភ្នំពេញទៅបាវិត។ការទទួល​​ឥណទានសម្បទាននេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា​​​​លើកិច្ចព្រម​ព្រៀង​​ឥ​​ណទានសម្បទានមួយ រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក Li Ruogu ប្រធានធនាគារនីហរ័ណ-អាហរ័ណចិននៅព្រឹកថ្ងៃទី១៦ខែតុលានេះ។លោក គាត ឈន់ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការដែលបានចូលរួមធ្វើជាអធិបតីក្នុងពិធីនោះ​បានថ្លែងថា ទាំងកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រម​ព្រៀងសហប្រតិ​ប​​ត្តិការហិរញ្ញវត្ថុ សុទ្ធសឹងតែឆ្លុះបញ្ចាំង​នៅក្នុងផែន​ការសកម្មភាពស្តីពីការអនុវត្ត​កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា​ភិបាល​នៃ​សាធារណ​​​​រដ្ឋប្រជាមានិតចិន ហើយក៏ជាការឆ្លើយត​ប​យ៉ាងពេញ​ទំហឹងទៅនឹងគោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាលកម្ពុជា ដូចដែ​​​​ល​​បានរំលេចក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជាពិសេស ការ​កសាងហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត និ​ង​​ការអភិវឌ្ឍន៍កសិកម្ម ស្របតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច​របស់​រដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្គរអោយបាន១លានតោននៅឆ្នាំ២០១៥ខាងមុខ។
លោកបន្តថា អ្វីដែលរិតតែសំខាន់និងពិសេសជាងនេះទៀតនោះ គឺថា ហិរញ្ញប្បទានសហប្រតិបត្តិការ​របស់​មិត្ត​ចិន​មានប្រសិទ្ធិភាពខ្ពស់ និងឆ្លើយតបទាន់ពេលវេលា ព្រមទាំងបានធ្វើអោយព្រះរាជាណាចក្រកម្ពុជា ពង្រឹង​​នូវ​​​អធិបតេយ្យ​​​​ភាព និងមានឯករាជ្យភាពរបស់ខ្លួន។លោក Li Ruogu ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន​បានមានប្រសាសន៍ថា ឥឡូវនេះចិននិងកម្ពុជាកំពុងដើរលើផ្លូវភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដូច្នេះ​រដ្ឋាភិបាលចិននិងប្រជាជនចិនភ្លេចមិនបានទេចំពោះការគាំទ្រពីរដ្ឋាភិបាលកម្ពុជា និងសូម​ថ្លែងអំណរ​គុណ​ដល់​​គុណបំណាច់របស់សម្តេចឱ នរោត្តម សីហនុ ផងដែរក្នុងការរក្សាទំ​នាក់ទំនងល្អជាមួយប្រទេសចិន ។
គួរបញ្ជាក់ថា មកដល់ពេលនេះ សាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់​ហិរញ្ញប្បទានសហ​ប្រតិបត្តិការ​សរុបប្រមាណ២៨៥៦លានដុល្លារអាមេរិកហើយ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តនានា​នៅ​កម្ពុជា ដូចជា ផ្លូវ ស្ពាន ធារាសាស្ត្រ កំពង់ផែ និងអគ្គសនី៕  ដោយ៖  រតនា 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើងឆេះ​ព្រៃ​នៅប្រទេស​អូស្រ្តាលី​ឆក់​យក​ជីវិត​មនុស្សម្នាក់​

ប្រទេសអូស្រ្តាលី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [330]


កម្ពុជា-អាល្លឺម៉ង់ជួបគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍២ឆ្នាំខាងមុខទៀត

ភ្នំពេញ៖ ​កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនត...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [658]


Medikhmer Pharmaceutical គ្រោងដាំដើមម្រុំ ផលិតជាឱសថ និងអាហារបំប៉នសុខភាពមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ស្ទើតែមិនគួរឱ្យជឿថាម្រុំជាដំណាំធម្មជាតិម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [656]


ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​

ប្រទេសអាមេរិក៖ មន្រ្តីក្រសួ...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [694]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 171 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 407 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864084​ នាក់