ភ្នំពេញ: កាលពីល្ងាចថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស
ថា ចាប់ពីថ្ងៃទី១៨រហូតថ្ងៃទី៣១ ខែកក្កដា ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបមួយ ដែលអូស
កាត់ពីលើអាងទន្លេមេគង្គ នៅត្រង់ចន្លោះព្រំប្រទល់កម្ពុជានិងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ស្ថានភាពបែបនេះ
បណ្តាលឲ្យមានភ្លៀងធ្លាក់នៅកម្ពុជា ពិសេសនៅតំបន់មាត់សមុទ្រ។
សេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក លឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
បានបញ្ជាក់ថាប្រពន្ធ័សម្ពាធទាបខាងលើនេះធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់
រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២៤ ខែកក្កដាឆ្នាំ២០១៣ នៅតំបន់វាលទំនាប
កណ្តាល។ ឯតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅ
ច្រើន។
សេចក្តីប្រកាសដដែលបានលើកឡើងថា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែកក្កដា ប្រព័ន្ធសម្ពាធទាបអូសកាត់
ពីលើអាងទន្លេមេគង្គចន្លោះព្រំប្រទល់កម្ពុជា-ឡាវ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយ
ប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យមនៅតំបន់វាលទំនាបកណ្តាល និងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅតំបន់
មាត់សមុទ្រ ( កោះកុង និងព្រះសីហនុ )និងតំបន់ខ្ពង់រាបនៃប្រទេស៕
ដោយ៖ ស.ស្អាត