ប្រទេសនីសសេរីយ៉ា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រុមអ្នកសង្រ្គោះបន្ទាន់របស់ប្រទេសនីសសេរីយ៉ាបានរកឃើញ
សាកសពជនអន្តោរប្រវេសន៍ ៨៧នាក់នៅវាលខ្សាច់សាហារ៉ា។ ក្រុមអ្នកសង្រ្គោះបាននិយាយទៀតថា ភាគច្រើននៃ
អ្នកស្លាប់ទាំងនោះគឺជាស្រ្តីនិងកូនក្មេងដែលមកពីប្រទេសអាព្រិចខាងជើង។ លោក Alhacen បានអោយដឹងថា ឡានដឹកជនអន្តោរប្រវេសន៍២គ្រឿងបានខូចនៅពេលកំពុងធ្វើដំណើរលើវាលខ្សាច់សាហារ៉ាហើយទឹកសំរាប់ផឹកក៏អស់
ទៀត ។
គាត់បានបន្ថែមទៀតថា ជនអន្តោរប្រវេសន៍ទាំងអស់នោះគឺបានចាកចេញទីក្រុង Arlit តាំងតែពីចុងខែកញ្ញាមកម្លេះ។ កាលពីថ្ងៃច័ន្ទកន្លងមកសាកសពជនអន្តោរប្រវេសន៍ ៥នាក់ត្រូវបានរកឃើញនៅលើវាលខ្សាច់នោះចំណែកកាលពីថ្ងៃ
ពុធវិញក្រុមទាហានស្ម័គ្រចិត្តជាច្រើននាក់បាននាំគ្នាទៅស្វែងរកសាកសពបន្ថែមទៀតនៅវាលខ្សាច់សាហារ៉ានោះដែល
មានចំងាយប្រហែលជា ១០គីឡូម៉ែតពីព្រំប្រទល់ប្រទេស Algeria។ ដោយ៖ តុលា