កម្ពុ​ជា​មិន​ទាន់​បាន​ទទួល​ព័ត៌​មាន​ផ្លូវ​ការ​ស្តី​ពី​ការ​ពន្យា​ពេលប្រ​​កា​ស​សេច​ក្តី​សម្រេ​ច​ស្ថា​​ពរ​លើ​រឿង​ក្តី​ព្រះ​វិ​ហារ​​ពី​ICJ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញមន្ត្រីក្រសួងការបរទេសកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានទទួលព័ត៌​មានផ្លូវការ ​ ស្តីពីការពន្យាពេ​ល​ប្រកាសសេចក្តីសម្រេចស្ថាពរលើរឿងក្តីប្រាសាទព្រះ​វិ​ហា​​​រ ពី​តុលាការយុត្តិធម៌​  
អន្តរជាតិ ICJនៅឡើយទេ ។

លោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេស បានអោយដឹង តាមទូរស័ព្ទនៅ ថ្ងៃទី១២ខែតុលានេះថា​  សារព័ត៌មានថៃបានចុះផ្សាយស្តីពីការពន្យា​ពេល​ប្រកាស​សេចក្តីសម្រេច​ជា​ស្ថាពរ​លើ​ករណី​ប្រាសាទ​​ព្រះ​​  ​វិ​ហារ​​ ។​​

ប៉ុន្តែភាគីកម្ពុជាមិនទាន់បានទទួលព័ត៌មាននេះជាផ្លូវការទេ។សារព័ត៌មាន​ថៃ The Nation បាន​រាយការណ៍​​​កាលពីថ្ងៃទី១១ខែតុលាដោយ​ដកស្រង់​សម្តី លោក Surapong Tovichak​chaikulរដ្ឋមន្ត្រី​ការប​រ​ទេស​ថៃថា ការ​​​ប្រកាស​សេចក្តីសម្រេច​ជា​ស្ថាពរ​លើ​ករណី​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​កម្ពុជានិង​​ថៃ ​ កំពុង​មាន​ជម្លោះនឹ​ង​​​​​​ត្រូវ​ពន្យារ​ដល់​ទៅ​ឆ្នាំ​២០១៤​។លោក បានបន្តថា ការប្រ​កាស​សេចក្តីសម្រេច អាច​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​​ខែ​កុម្ភៈឆ្នាំ​ក្រោយ ដោយ​ហេតុផល​ថា ចៅក្រម​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ (ICJ) រវល់​នឹង​សំណុំរឿង​​ផ្សេង​​​ៗ​ទៀត​ ។

ដោយឡែកមន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​ICJ លោក Boris Heim ប្រាប់​សា​រព័ត៌មានក្នុងស្រុក​តាមរយៈ​អ៊ីម៉េល ​​កាលពី​ថ្ងៃ​ទី​០៩​ខែ​តុលា​ថា តុលាការ មិន​ទាន់​​សម្រេច​ពេលវេលា​ជាក់លាក់​នៃ​ការប្រកាស​សេចក្តី​សម្រេច​​​នៅ​ខែ​ណានៅឡើយ​ទេ​។លោក​បញ្ជាក់ថា ការ​ប្រ​កា​​ស​​សេចក្តីសម្រេច​ជា​ស្ថាពរ អាច​ធ្វើឡើង​​ក្នុង​រយៈពេល​​​៤​ទៅ​៦​ខែ បន្ទាប់​ពី​បញ្ចប់​ដំណើរការ​សាកសួរ​ផ្ទាល់​មាត់​លើ​ករណី​នេះ​ ។ ​​គួរបញ្ជាក់ថា ភាគី​កម្ពុជា និង​ថៃ បាន​​​តទល់​គ្នា​ក្នុង​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្ត​រ​ជាតិកាលពី​ថ្ងៃ​ទី​​១៥ ដល់​ថ្ងៃ​ទី​១៩ខែ​មេសា ឆ្នាំ​២០​១៣លើសំណុំរឿង​ដី​ទំហំ​៤.៦ គីឡូម៉ែត្រ​ក្រឡាក្បែរ​ប្រាសាទ​ព្រះវិហារ​​ ហើយគ្រោងនឹង​ប្រកាស​សេចក្តី សម្រេចនៅ​ចុង​ខែ​តុលា ឆ្នាំ​២០១៣​នេះ ៕ ​ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​១១ស្លាប់នាក់​ និង​ ៤២នាក់រងរបួសធ្ងន់ស្រាល​ ដោយសារគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី ​០៩​ខែ មីនា ​

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០១៤ អគ្គស្នងការនគរ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [703]


ទឹកទន្លេចាប់ផ្តើមឡើងលឿនគួរឲ្យព្រួយបារម្ភ

ភ្នំពេញ:​ បន្ទាប់ពី​មា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 69 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 623 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039890​ នាក់