ស្ថានភាពអ័ព្ទ​ក្រាស់ពេលព្រឹក​ព្រលឹម​ គឺដោយសារ​តែបរិយាកាស​មានសំណើមខ្ពស់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញៈ នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់​អ្នក​យក​ព័ត៌មានតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៤ កុម្ភៈនេះ​ថា ស្ថានភាពអ័ព្ទយ៉ាង​ក្រាស់នាពេល​ព្រឹក​ព្រលឹម​​ និងពេលល្ងាច ដែលបាន​កើត​មាន​ប៉ុន្មាន​ថ្ងៃជាប់គ្នាមកនេះ គឺដោយសារនៅក្នុងបរិយាកាស​មាន​សំណើម​ខ្ពស់ និងស្ងប់ខ្យល់ ។

      លោកបន្តទៀតថា នៅពេលព្រឹក និងពេលល្ងាចមានអាកាសធាតុត្រជាក់អ័ព្ទបាន កើតឡើងយ៉ាង​ក្រាស់ តែវា​រលាយទៅ​វិញ​នៅ​​ពេលមានកម្តៅថ្ងៃខ្លាំង ។ អ័ព្ទដ៏ក្រាស់បានកើតមាននៅទូទាំងប្រទេស ជាពិសេស​នៅតំបន់មានប្រភពទឹក​និងព្រៃឈើ​ច្រើន ប៉ុន្តែអ័ព្ទដ៏ក្រាស់នេះវាមិនអាចក្លាយទៅជាពពក ភ្លៀងទេ ហើយវានឹងថយចុះឥទ្ធិពលទៅវិញ​ក្នុងរយៈពេល​មួយ​សប្តាហ៍​ទៀត ដែលបាតុភូតនេះ​វាបាន​កើត​មានបន្ទាប់ពីអាកាសធាតុដ៏ត្រជាក់ទើបបានកន្លងផុតទៅ។

      ជាមួយនេះដែរ លោក ចាន់ យុត្ថា បានបញ្ជាក់ថា អាកាសធាតុក្នុងរដូវប្រាំងនេះមិនក្តៅខ្លាំងទេ ដោយសីតុណ្ហភាព​អាចស្ថិ​ត​នៅ​ក្នុងរង្វង់៣៧ អង្សាសេ លើកលែងតែនៅតំបន់ទំនាប​កណ្តាល​ភាគ​ពាយព្យ​ និងខ្ពង់រាបភាគឦសាន ដែលសីតុណ្ហ​ភាព​អាច​ឡើងដល់កម្រិត ៣៩ អង្សាសេ រយៈ ពេលពី​ពីរ​​​ទៅបីថ្ងៃនៅក្នុងខែមេសា ហើយក្រសួងកំពុងតែបន្តធ្វើការ​តាម​ដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថាន​​​​​​ភាពអាកាសធាតុក្នុងរដូវប្រាំងនេះ៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក ញ៉ឹក ប៊ុនឆៃ រំពឹងថា អាសនៈចំនួន១​របស់​លោក​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅរក្សាបាន

ភ្នំពេញ៖ បើ​​ទោះជា​មានសម្ពាធ​ដ៏​ធំ​ព...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


ព្យុះទឹកកក​នៅប្រទេស​ជប៉ុន​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន ​១១នាក់​

ប្រទេសជប៉ុន៖ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [379]


កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​

និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្ត...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [796]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 81 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 451 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039718​ នាក់