កុមារប្រមាណ៤៥ភាគ​រយ​បានស្លាប់​ដោយ​សារ​ខ្វះ​អាហាររូបត្ថម្ភ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អ្នក​ស្រី​ ដួង​ ច័ន្ទធី​តា​ ប្រធាន​ផ្នែក​យុទ្ធនា​ការ​និង​ការ​តស៊ូ​មតិ​ថ្នាក់​មូល​ដ្ឋាន​ នៃ​យុទ្ធ​នា​ការ​លើក​កម្ពស់​សុខ​ភាព​កុមារ​ឥឡូវ​នេះ​របស់​អង្គ​ការទស្សនៈពិភពលោកបានអះអាងកាលពីថ្ងៃចន្ទ័​ថា​ យ៉ាង​ហោច​កុមារ​ប្រមាណ​៣៥​ភាគរយ ​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១០​ ដោយ​មូល​ហេតុ​ចម្បង​​បំផុត​ គឺ​បណ្តាល​មក​ពី​កង្វះ​អាហា​រូបត្ថម្ភ​ ប៉ុន្តែ​​ក្នុង​ឆ្នាំ​២០១៣​នេះ​ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​បាន​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​​ថា​ ចំនួន​កុមារ​ដែល​បាន​ស្លាប់​បណ្តា​លពី​កង្វះ​អាហា​រូបត្ថម្ភ​​មាន​ប្រមាណ​៤៥​ភាគ​រយ​ ក្នុង​ចំណោម​៤០​ភាគ​រយ​នៃ​កុមារ​​កំ​ពុង​​ជួប​ប្រទះ​នឹង​​កង្វះ​អា​ហា​រូបត្ថម្ភ​។​ អ្នកស្រីបន្តថា បញ្ហា​កង្វះ​អា​ហា​រូបត្ថម្ភ​កុមារ​នៅ​ប្រទេស​កម្ពុជា​ គឺ​ត្រូវទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា​ ​ព្រោះវាមិនមែនជារឿងបុគ្គលតែម្នាក់ឡើយ។

អ្នក​ស្រី​ ដួង​ ច័ន្ទ​ធីតា​ បាន​បន្ថែម​ថា​ ​ អ្នក​ស្រី​បញ្ជាក់​ដែរា​ បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​គឺ​បណ្តាល​មក​ពី​ការ​ទទួល​ទាន​អាហារ​មិន​គ្រប់​គ្រាន់​ឬ​​ខ្វះ​ជីវ​ជាតិ ហើយដើម្បី​ចៀស​វាង​ការ​ប្រឈម​​បញ្ហានេះ​​ កុមារ​​ត្រូវ​​ទទួល​បាន​នូវ​សេវា​ថែ​ទាំ​សុខ​ភាព​ចម្ប​ង​ ដូច​ជា​ ការ​ចាក់​វ៉ាក់​សាំង​ និង​​សេវា​ពិនិត្យ​ជំងឺ​​ងាយ​ស្រួល​ ជា​ពិសេស ​​ត្រូវ​មាន​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនាម័យ​ ដើម្បី​ការ​ពារ​ជំងឺ​​​​ឆ្លង​ផ្សេង​ៗ​។​ អ្នក​ស្រី​បញ្ជាក់​ថា​ ផល​ប៉ះ​ពាល់​នៃ​ការ​ខ្វះ​អាហា​រូបត្ថម្ភ​អាច​បណ្តាល​ឲ្យ​កុមារ​ស្លាប់​នៅ​ក្នុង​មូល​ហេតុ​ដែល​អាច​បង្កា​បានធ្វើ​ឲ្យ​កុមារ​ពិការ​ខួរ​ក្បាល​អចិន្ត្រៃ​យ៍ ពិការ​រាង​កាយ​ជា​អចិន្ត្រៃ​យ៍ ឆាប់​មាន​ជំងឺ​ អាច​ប៉ះ​ពាល់​ដល់​សតិ​បញ្ញា​ក្មេង​ចុះ​ខ្សោយ​ និង​ងាយ​ទទួល​រង​ជំងឺ​ឆ្លង​ពេញ​មួយ​ជីវិត​ផង​ដែរ​។​

បើតាម​របាយ​ការណ៍​របស់​អង្គ​ការ​ទស្សនៈ​ពិភព​លោក​ (World​ Vision​)​ ប្រចាំ​នៅ​កម្ពុជា​​ឲ្យ​ដឹង​ថា​ បញ្ហា​កង្វះ​អា​ហា​រូបត្ថម្ភ​គឺ​ជា​មូល​ហេតុ​​នាំ​ឲ្យ​កុមារ​១​ភាគ​៣​នៃ​កុមារ​ក្នុង​ពិភព​លោកត្រូវ​​ស្លាប់​ ព្រោះតែ​រង​គ្រោះ​ដែល​បណ្តាល​​ពី​ការ​ងាយ​ឆ្លង​ជំងឺ​នា​នា​។​ ក្នុង​នេះ​ដែរ សម្រាប់​​ប្រទេសកម្ពុ​ជា ​កុមារ​​​៤០​ភាគ​រយ​នៃ​កុមារក្រោម​វ័យ៥​ឆ្នាំ​ មាន​ភាព​​ក្រេះក្រិន​ ដែល​អត្រា​កុមារ​​​ក្រេះ​ក្រិន​​មិន​មាន​ការថយចុះ​ឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥មក។ ​ជំងឺ​ក្រេះ​ក្រិន​​ ​ក្នុង​របាយ​ការណ៍​​នេះ​រកឃើញ​ដែរ​ថា ​មាន​​កើត​​​ឡើង​នៅ​ជន​បទ​ ៤២,​២​ភាគ​រយ​ ច្រើន​ជាង​នៅ​ទីក្រុង​​ ដែល​មាន​ត្រឹម​​តែ​ ២៧,៥​ភាគ​រយ។​

កញ្ញា​ តិត​ ចាន់​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ផ្សព្វ​ផ្សាយ​និង​ចលនា​យុវជន​កម្ម​វិធី​តស៊ូ​មតិ​នៃ​អង្គ​ការ​ World ​Vision ​បានឲ្យ​ដឹង​ថា​ ការ​ផ្តល់​អា​ហា​រូបត្ថម្ភ​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​១​ពាន់​ថ្ងៃ​ដំបូង​ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​។​ កញ្ញា​បន្ត​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​នឹង​ទទួល​បាន​អាហា​រូបត្ថម្ភ​ ដែល​សម​ស្រប​សម្រាប់​កូន​ៗ ​ទៅ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​នឹង​​ទទួល​នូវ​ការ​ចាក់​ថ្នាំ​បង្ការ​ផ្សេង​ៗ​ទៀត​ ដើម្បីជួយឲ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​ជៀស​វាង​​នូវ​ជំងឺ​ឆ្លង​ផ្សេង​ដែរ​។ កញ្ញា​ថា​៖«​យើង​កំពុង​តែ​មមា​ញឹក​នៅ​ក្នុង​កម្មវិធី​យុទ្ធនាការ​លើក​កម្ពស់​សុខ​ភាព​កុមារ​ ឥឡូវ​នេះ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ចូល​រួម​ចំណែក​ជួយ​ស្តារ​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​រូបត្ថម្ភ​របស់​កុមារ​ផង​ដែរ​»​។​

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [968]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [762]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1048]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [963]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជប៉ុនបន្ត​គាំទ្រកម្ពុជា​លើការ​ប្រយុទ្ធ​ប្រឆំាង​អំពើជួញ​ដូរមនុស្ស​នៅកម្ពុជា​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្ទេរបទពិសោធន៍បន្ថែមលើជំនា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [387]


​រដ្ឋមន្ត្រី​ក្រសួងការងារ​គាំទ្រ​ឲ្យបញ្ជូនពលករកម្ពុជា​ទៅ​បម្រើការ​នៅអារ៉ាប់​

ភ្នំពេញ៖ ស្របតាមការចង់បានរបស់ម្ចាស់ក្រុមហ៊ុន Archi...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [277]


​ក្រុមអ្នក​ស្រាវជ្រាវ​នានា​នៅ​កម្ពុជា​កំពុង​ព្រួយ​បារម្ភ​ពីបញ្ហា​អស្តិ​សុខ​ក្នុង​សង្គមកម្ពុជា​

ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវពីការប្រឈមនានាលើស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [364]


ត្រីមឹកយក្សមាន១៦០​ជើង ​បង្កការភ្ញាក់ផ្អើល ​ដល់មនុស្សរាប់​សែននាក់​ ក្នុងហ្វេកប៊ុក ​

នៅពេលថ្មីៗនេះ​ មានគេបង្ហោះរូបភាព​ នៃសត្វមឹកដែល​មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [386]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 46 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 156 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 414 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753942​ នាក់