ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសអាមេរិក៖ មន្រ្តីក្រសួងការបរទេសប្រចាំប្រទេសអាមេរិកបានអោយដឹងថា សហរដ្ឋអាមេរិកបានផ្អាក ការផ្តល់ជំនួយមួយដ៏ធំដល់កងយោធាប្រទេសអេស៊ីបដែលមានទឹកប្រាក់រហូតដល់ ៨១០ លានផោន។ ហើយ លោកបានបន្ថែមថា ការធ្វើបែបនេះគឺជាដំណើរការមួយដ៏សំខាន់ដើម្បីឆ្ពោះទៅ ដល់ការបោះឆ្នោតមួយដោយ សេរីនិងយុត្តិធម៌។ ការផ្តាច់ជំនួយជាបណ្តោះអាសន្ននេះបានចាប់ផ្តើមតាំងតែពីខែសីហាមកម្លេះ នៅពេល ដែលរដ្ឋាភិបាលអេស៊ីបបានចេញវិធានការបង្រ្កាបលើក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតី Mohammed Morsi មកម្លេះដែលបានបណ្តាលអោយគាំទ្ររាប់រយនាក់បាន បាត់ជីវិត។


លោក Jen Psaki អ្នកនាំពាក្យអោយក្រសួងការបរទេស អាមេរិកបាននិយាយថា សហរដ្ឋអាមេរិក នឹង
បន្ត ការផ្តាច់ ជំនួយនេះរហូតប្រសិនបើ រដ្ឋាភិបាលអេស៊ីបមិនព្រមបង្កើត អោយមានការបោះឆ្នោតមួយ
ដោយ សេរីនិងយុត្តិធម៌នោះទេ។ មន្រ្តីប៉ូលីសអាមេរិកបានអោយដឹងថា ប្រទសសហរដ្ឋអាមេរិកនឹង
បញ្ឈប់ការនាំចូលឧទ្ធម្ភាគចក្រ ប្រភេទ Apache ព្រមទាំងគ្រាប់មីសស៊ីល Harpoon និង រថក្រោះទៀត
ផង។ រដ្ឋាភិបាលប្រចាំទីក្រុង Whasington បានគ្រោងបិតការផ្ទេរ សាច់ប្រាក់ ២៦០លានដុល្លារ និងកុង
ត្រាប្រាក់កម្ចី ៣០០លានដុល្លារទៅដល់ប្រទេសអេស៊ីប។  អ្នកផ្តល់ព័ត៌មានបាននិយាយថា សហរដ្ឋ អាមេរិកនឹងបន្តការផ្តល់ជំនួយដល់ប្រជាជនអេស៊ីបនៅក្នុងឧបទ្វីប Sinai ដែលកំពុងតែជួបបញ្ហាអសន្តិ
សុខយ៉ាងខ្លាំងនោះឡើងវិញ។ មន្រ្តីក្រសួងការបរទេសបានបន្ថែមថាការផ្តាច់ជំនួយនេះគឺមិនធ្វើរហូត
នោះទេប្រសិនបើប្រទេសអេស៊ីបយល់ព្រមតាមការណែនាំទាំងនោះ។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

លោកគីម មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើងនិយាយថា "ស្ថានភាពបច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់"
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [851]

ទីក្រុងសេអ៊ូល (ប្រភពពី AFP) - លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបានព្រមានចំពោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកន្លែងដែលកើនឡើងភាពតានតឹងដោយកងកម្លាំងយោធាបានគេមើលឃើញថា "ធ្ងន់ធ្ងរណាស់" ចំពោះការបាញ់កាំភ្លើងធំ ទៅវិញទៅមករបស់ប្រទេសកូរ៉េទាំងពីរ ហើយទីក្រុងព្យុងយ៉ាងគំរាមកំហែងការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។... អានបន្ត


​កូរ៉េខាងត្បូង​​បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗចំពោះ​​ការ​បាញ់​​គ្រាប់​មី​ស៊ី​ល​​ជាថ្មី​រ​បស់​​កូរ៉េខាង​ជើង​​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [693]

កូរ៉េខាងត្បូង៖ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំ​ងាយ​ខ្លី​ចំនួន២៥​គ្រាប់​ចូល​ទៅ​ក្នុង​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ ថ្ងៃអាទិត្យ​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​មិន​ធម្មតា​ទេ​។​ប៉ុន្តែ ​គ្រាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ទាំងនោះ​ទំនងជា​គ្រាប់​បន្សល់ទុក​តាំងពី​ ប្រហែល៤០​ឆ្នាំមុន​។​... អានបន្ត


​ប្រទេស​​កូរ៉េខាង​ជើង​​បាញ់​​គ្រាប់​​រ៉ូកែត​​​ចំនួន​​​២៥​គ្រាប់​​​បន្ថែម​ទៀត​​ ​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [727]

កូរ៉េខាងជើងៈ ទោះបីជា​​មាន​​ការអំពាវនាវ​​ម្តង​ហើយ​​ម្តងទៀត​​ពី​​សហរដ្ឋអាមេរិក​និង​​ កូរ៉េខាងត្បូង​​យ៉ាង​ណា​ក៏ដោយ​ ក៏​ប្រទស​កូរ៉េខាងជើង​​ហាក់​ដូច​ជា​មិន​​ព្រឺ​ខ្លួន​​បន្តិច​សោះ​ ទាក់ទង​​នឹង​​ការបាញ់​​បង្ហោះ​​មី​ស៊ី​ល​​របស់ខ្លួន​។​​យ៉ាងណាមិញ​កាល​ពី​ ថ្ងៃ​​ទី​១៦​​ខែ​....... អានបន្ត


​ស្ថានីយ​ទូរទស្សន៍​​​របស់​រុស្ស៊ី​​គំរាម​​អាមេរិក​ពី​​ការវាយប្រហារ​​អាវុធ​នុយ​ក្លេអ៊ែរ​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [721]

រុស្ស៊ី​ ៖​ ​ស្ថា​នី​យទូរ​ស្សន៍​រដ្ឋរ​រុស្ស៊ី​បាន​កំរាម​សហរដ្ឋអាមេរិក​ជាមួយ​ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែ​នៅក្នុង​កម្មវិធី​ផ្សាយ​ព័ត៌​មាន​របស់លោក ​ដែល​ត្រូវបាន​ផ្សាយ​ឡើង​ដំណាលគ្នា​នឹង​ការ​បិទ​មណ្ឌលបោះឆ្នោត​ក្នុងការ​ បោះឆ្នោត​ប្រជាមតិ​នៃ​តំបន់​គ្រី​... អានបន្ត


លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​
នយោបាយអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [662]

​ ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​ង​ឡាក់ ទទូច​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ប្រកាន់​ជំហរ​ជា​ដាច់ខាត​មិន​ចុះ​ចេញពី​តំណែង ហើយ​ត្រូវ​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្ងៃទី​២ ខែកុម្ភៈ ទៅ​តាម​គម្រោង​ផែនការ​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​។​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ ទទួលបានកម្មសិទ្ធដីធ្លី

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ  ទទួលប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [338]


ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


បក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនសម្រុកកេងយក ផលប្រយោជន៍ពីជនជាប់ចោទ ម៉ម សូណង់ដូ

ទាំងបក្សប្រឆាំង ទាំងអង្គការ​​សិទ្ធិមនុស្សក្ន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 438 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 948 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963848​ នាក់