ជំងឺរបេង​និងហង់សិន​ត្រូវលុបបំបាត់​ទាំងស្រុងនៅ​ពេលខាងមុខ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងជំងឺហង់សិនឬឃ្លង់​គ្រោងនឹង​លប់​បំបាត់​ឲ្យ​បានទាំងស្រុងនាពេល​អនាគត​នៅទូ​ទាំង​ប្រទេស ព្រោះថាគោលដៅមួយចំនួន លែងជា​បញ្ហាចោទលើសុខភាពសារធាណៈទៀតហើយ ព្រោះនៅឆ្នាំ២០១២​ អត្រា​ប្រេ​វ៉ា​ឡង់​មានកំរិត​ត្រឹមតែ​០.២៥​ករណី​លើប្រជាជ​ន​១០.០០០នាក់​តែប៉ុណ្ណោះ។នេះជាការលើកឡើងរបស់លោកវេជ្ជ.ម៉ៅ តាន់​អ៊ាង នា​យ​ក​មជ្ឈមណ្ឌលជាតិកំចាត់ រោគ របេង និងហង់សិនកាលពីថ្ងៃទី៦ខែធ្នូឆ្នំា២០១៣នៅក្នុ​ង​សិ​​ក្ខាសាលាក្តីពី ការលើក​កម្ពស់ ផែន​​​ការកម្មវិធីលុបបំបាត់ជំងឺហង់សិនឬឃ្លង់ របស់មជ្ឈមណ្ឌលជាតិកំចាត់រោងរបេង និង​ហង់សិន។

លោកសាស្ត្រចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួ​ងសុ​ខា​ភិ​បាលបានលើកឡើងថា បច្ចុប្បន្នអ្នកផ្ទុកមេរោគហង់សិន ឬឃ្លង់មាន​ភាគ​​រយ​​តិចតួច​ក្តីក៏ក្រសួងសុខាភិបាល​កំពុង​យកចិត្តទុកដាក់ក្នុងការព្យាបាល និង​ឈា​នដល់លុ​ប​បំ​បា​ត់ទំាងស្រុងនៅថ្ងៃអនាគត់ ។លោក​សាស្ត្រាចារ្យ អេង ហូត លើកឡើងបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូច​ជាក្រសួងសុខាភិបាល​កំពុងរកយុទ្ធសាស្ត្រ​ជាក់​លាក់មួយក្នុងការលុបបំបាត់ជំងឺហង់សិនឲ្យមានប្រសិទ្ធិភាពពិសេសលុបបំបាត់​ទំា​ង​​​ស្រុ​ងនៃកាកើតជំងឺហង់សិន និងព្យា​បាល​​ឲ្យអ្នក​ជំងឺដែលកំពុងផ្ទុកឲ្យជាដាច់និងលែងមានតទៅទៀត។លោក បន្តទៀតថា ពីមុនមកជំងឺឃ្លង់ឬហង់សិន គឺជាជំងឺ​​មួយ​ដែលព្យាបាលមិនជា ហើយអ្នកជំងឺរស់នៅដោយមានការឈឺចាប់ព្រមទាំង​ក្រុម​គ្រូសារ​រ​ងទុ​ក្ខលំបាកដោយ​គ្មាន​ក្តីសង្ឃឹមថានឹង​ព្យាបាលជាហើយអាចរស់រៀនមាន​ជីវិតបានតទៅទៀតនោះ។ ប៉ុន្តែសព្វ​ថ្ងៃនេះការធ្វើរោគវិនិច្ឆ័យនិ​ងការព្យាបាលជំងឺ​ហង់សិន​នេះ ពិតជាអាចព្យាបាល​ជាសះ​ស្បើយ​និងមិនគិតថ្លៃ ព្រម​ទាំ​ង​មា​ន​សេ​វា​នៅតាមមណ្ឌ​សុខភាពគ្រប់ខេត្តទូទាំងប្រទេស​ទៀតផង។

          ជាមួយគ្នានេះកម្មវិធីជាតិកំចាត់រោគហង់សិន នៃក្រសួងសុខាភិបាល បានសម្រេច​គោលដៅ នៃការកាត់​​បន្ថយជំងឺហង់សិន​លែង​ជាបញ្ហាសុខភាព​សារធាណៈនៅចុងឆ្នាំ​១៩៩៨​(អត្រាប្រេវ៉ាឡងតិចជាងមួយករណី ក្នុងចំណោមប្រជាជន១០.០០០នាក់) ។ ចាប់ពី​ពេលនោះមកអត្រា​ប្រេវ៉ាឡង់បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលអត្រានោះមានកំរិត០.២៥​ករណី​លើប្រជាជ​ន​១០.០០០​នាក់ ក្នុងឆ្នាំ២០១២កន្លងមក។​

          លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហ​ង់​សិ​ន មានប្រសាសន៍ថា បន្ទាប់​ក្រសូង​សុខាភិបាលដាក់វិធានមក អាត្រាប្រេវ៉ាឡ​ង់​នៃ​ជំ​ងឺឃ្លង់បានចុះថយច្រើន ព្រោះនៅប្រទេសកម្ពុជាបានដាក់គោល​ដៅ​ច្បា​ស់លាស់​ចា​ប់ពី​ឆ្នាំ​១៩៩៨មក​ក្នុងការលុបបំបាត់ជំងឺហង់សិនឬឃ្លង់នេះ ធ្វើឲ្យអា​ត្រា​អ្ន​ក​កើ​ត​ជំងឺបានចុះថយ ជាបន្តបន្ទាប់ ជាក់ស្តែង តាម​ការរកឃើញអាត្រាអ្នកផ្ទុកជំងឺនេះនៅសល់០.២៥ករណី ​​ក្នុ​ង​ចំណោម១០.០០០​នាក់ (១៩៩៨) ស្របតាមគោលដៅ របស់អង្គ​ការ​សុខភាពពិ​ភ​ព​លោកគឺ​ធ្វើយ៉ាងណាឲ្យអ្នកផ្ទុកមេរោគហង់សិនតិ​ច​ជា​ង​១នាក់​ក្នុងចំណោមមនុស្ស​១០​.០​០​០​នា​ក់​។ ​

          បើទោះជាយ៉ាងនេះក្តី លោក វេជ្ជបណ្ឌិត សម្តែងនូវក្តីព្រួយបារម្មណ៍ចំពោះការលុប​បំបាត់​ទំាងស្រុងនេះ ព្រោះថាជំងឺហង់​សិន​​ជាជំងឺមួយប្រភេទដែលមានលក្ខណៈរ៉ាំរ៉ៃ ប៉ុន្តែយ៉ាងណា​មជ្ឈមណ្ឌលមានជំនឿថានឹងអាចលុប​​បំបាត់យ៉ាងមានប្រសិទ្ធ​ភាព។ ក្នុង​រយៈ​ពេល៤, ៥ ឆ្នាំមកនេះអ្នកកើតជំ​ងឺ​ហ​ង់​សិន​ថ្មី យើងបានរកឃើញមានចន្លោះ៣៥០​ទៅ៤០​០​ករណីតែប៉ុណ្ណោះ  ។នៅក្នុងឆ្នាំ២០១២កន្លងមកយើងបានរកឃើញ​អ្នកកើត​ជំងឺ​ហង់សិ​ន​ថ្មី​បា​ន​ជា​ង​៤០០ករណី ដែលជាទូទៅការស្រាវជ្រាវ​បង្ហាញថា​ជំងឺនេះមានការ​ថយចុះគួរឲ្យកត់សំគាល់។​ ថ្មីៗនេះមជ្ឈមណ្ឌលបា​នប្រើ​ប្រា​ស់​យុ​ទ្ធសាស្ត្រសកម្ម ​​តា​មដា​ន​​អ្ន​ក​ដែ​ល​រ​ស់​នៅ​ជា​មួ​យអ្នកជំងឺ (ហង់សិន ឬឃ្លង់) ២,៣ ឆ្នាំ ទៅ​មុ​ខ​ទៀ​ត​យើ​ង​នឹ​ង​ប​ង្កើ​ន ​ស​ក​ម្ម​​ភា​ព​ស្រា​វ​ជ្រា​វស្វែងរកទៅតាម សហគមតាមមជ្ឈ​​​មណ្ឌល​សុខភាព តាមបណ្តាខេត្ត​នានា បន្ត។

​          លោក វេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺហង់សិន ឬឃ្លង់ភាគច្រើនកើត​នៅតាម​បណ្តា​ខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង  រតនៈ​គិរី  កំពង់ចាម   ដែលជាចំណុចក្តៅ ។ ប្រសិន​បើកើតជំងឺឃ្លង់មិនបានព្យាបាលនោះទេ ធ្វើឲ្យអ្នកផ្ទុកពិការ  ប៉ុន្តែបច្ចុប្បន្ននេះ​​​​​កម្ពុជា​​​​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលបានទាន់ពេលវេលាសម្រាប់ជំងឺហង់សិនឬឃ្លង់ ជាដាច់មួយរយភាពរយ។ ចំពោះ​​អ្នកពិការដោយសារមេរោគនេះយើង មានកម្មវិធីស្តារ​លទ្ធភាពពលកម្មគាត់ឡើងវិញទៀតផង។

          សូមបញ្ជាក់ថា ពិការភាពដោយសារជំងឺហង់សិន ឬ ឃ្លង់​បានថយ​ចុះច្រើន​ដោយ​សារការពង្រីកនិងបង្កើនសេវាកម្ម​ថ្មីច្រើនជាងមុន ដូចជាការវះកាត់ ការបន្ថែមលទ្ធភាព​ពលកម្ម​ ដាក់ជើងសិប្បនិមត្តជូនពួគាត់ជាដើម៕

ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1659]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស៧នាក់បានស្លាប់និងរបួសដោយសារខ្យល់ព្យុះនិងរន្ទះបាញ់

ភ្នំពេញ៖ លោក​កែវ​ វី​ នាយ​ខុទ្ទាកាល័យ​ នៃ​គណៈ​កម្ម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [636]


តុលាការកំពូលលើកការប្រកាសសាលក្រមលោក សែម សុវណ្ណដេត ទៅថ្ងៃ ទី៣ខែមេសាបន្ត

ភ្នំពេញ៖ តុលាការកំពូលបានបើកសវនាការលើសំណុំរឿង...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [670]


ឡានក្រុង​​​​​​​​​មួយគ្រឿង​បើកបុក​រនាំង​ការិយាល័យ​ពន្ធដារ​ស្រុក​ Llanishen​

Llanishen ៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ១៨និង១៥ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [463]


ប្រជាពលរដ្ឋនៅជនបទនិង​ទទួល​បាន​ចង្កៀង​ប្រើពន្លឺព្រះអាទិត្យ

ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយចង្កៀងប្រើពន្លឺ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [455]


កុមារី២នាក់ត្រូវគេចាប់រំលោភ តែជន​សង្ស័យ​បាន​បដិសេធន៍

បាត់ដំបង៖ តាមពាក្យបណ្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [416]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 290 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 604 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230703​ នាក់